សារ​ច្រាសជើង​…!


កន្លង​មក​ពី​បញ្ហា​ចម្រូងចម្រាស​ខ្លាំង​លើ​សារ​នយោបាយ​មួយ​…​គណបក្សប្រឆាំង​ចេញ​ទ្រឹស្តី​ថា​…​ដក​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​…
ខាងលើ​នេះ​ជា​ទ្រឹស្តី​រវើរវាយ​…​ជា​ទ្រឹស្តី​ប្រាសចាក​ការណ៍​ពិត​…​ជា​ទ្រឹស្តី​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ប្រឆាំង​តប​វិញ​…​ដែល​តាម​ទស្សនៈ​ខ្លះ​យល់​ថា​…​បក្ស​ប្រឆាំង​ខាត​មែនទែន​ហើយ​…​។

ឈប់​ប្រើ​ទៅ​…​ល្អ !
ជួប​ជាមួយ​មេឃុំ​ច្រើន​នាក់​ហើយ​…​មេឃុំ​ព្រៃ​ដើម​ថ្នឹង​…​មេឃុំ​ឫស្សី​សាញ់​…​មេឃុំ​ក្តឿង​រាយ​…​។​ល​។

លោក​មេឃុំ​ប្រាប់​កោះសន្តិភាព​ថា​…​ពួក​គាត់​ពេល​បាន​អំណោយ​កាកបាទក្រហម​ម្តង​ៗ…​គិត​ជាងគេ​អ្នក​ក្រីក្រ​ក្នុងភូមិ​…​អ្នក​ក្រីក្រ​ជាងគេ ដល់​ពិនិត្យ​ទៅ​ច្រើន​តែ​សមាជិក​បក្ស​ប្រឆាំង​…​ប៉ុន្តែ​គាត់​ជា​មេឃុំ​យកចិត្ត​ណាស់​បក្ស​ប្រឆាំង ដើម្បី​កុំឱ្យ​គេ​ខឹង​…​កាលណា​គេ​ខឹង​ម្តង​ៗ គេ​ជេរ​…​គេ​បញ្ចោរ​…​។ មេឃុំ​ថា​គ្មាន​រើសអើង​នយោបាយ​ទេ​…​ជា​កូន​ឃុំ​របស់​គាត់​…​យកចិត្តទុកដាក់​ស្មើ​ៗ​គ្នា​…​សំខាន់​អត់​មាន​បែងចែក​ខាងគេ​…​ខាងយើង​ទេ !

ឃុំ​ខ្ញុំ​បាត់​សំឡេង​ច្រើន​…​ប្រឹង​ណាស់​អូស​ទាញ​ដើម្បី​យក​ឥទ្ធិពល​…​យក​ស្នាដៃ​ដឹកនាំ​…​។ ឯ​មេ​ខាងលើ​ដែល​គេ​ដាក់​ថា ដក​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​…​ប្រាកដជា​ច្រាសជើង​ហើយ​…​គោលនយោបាយ​បែប​នេះ​សាប​ហើយ​…​។

មេឃុំ​និយាយ​ថា កូនចៅ​ខ្លួនឯង​ក្រីក្រ​ណាស់​…​អត់​ឃើញ​មក​សួរសុខទុក្ខ​…​អត់​ឃើញ​មក​ជួប​…​រដូវ​នេះ​ជា​រដូវប្រាំង​…​រដូវ​អត់ ប្រ​សិន​កុំ​បាន​មេឃុំ​ជួយ​សម្រួល មិនដឹង​អត់​យ៉ាងណា​ទេ​…​ជួយ​រហូត​ដល់​ឱ្យ​កូនចៅ​បាន​ចូល​រៀន ដោយ​អត់​បង់ថ្លៃ​អត់​ចំណាយ​អ្វី​ទាំងអស់ ។

សួរ​ថា តើ​លោក​មេឃុំ​ហ៊ាន​ប្តឹង​មេ​បក្ស​ប្រឆាំង​ទេ ? គាត់​ឆ្លើយ​ថា​…​មិន​ប្តឹង​ទេ​…​សំខាន់​អនុវត្តន៍​ជាក់ស្តែង​…​រហូត​ដល់​ផ្ទះ​រលំ លើកគ្នា​ទៅ​ជួយ​លើក​ផ្ទះ ដេរ​ស្លឹក​ត្នោត​ឱ្យ​ប្រក់ផ្ទះ​ទៀត​…​តើ​ហ្នឹង​ឬ​មេឃុំ​បម្រើ​បក្ស​នោះ ?
អា​ឡេវ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ