ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្លុត! ប្តីមិន​នៅ​ត្រូវស្លាប់​ទាំង​​អាក្រាត​​កាយ

9 ឆ្នាំ មុន

ខេត្តឧត្តរ​​មានជ័យ ៖ ​មានការភ្ញាក់​ផ្អើលដោយ​សាកសពស្ត្រី​ម្នាក់ ត្រូវបាន​គេប្រទះឃើញ​​​ស្លាប់​ទាំង​អាក្រាត​កាយ​ និង​​ក្នុង​ថ្លុកឈាម​គួរឱ្យសង្វេគ ​​ហើយមាន​ស្លាក​ស្នាម​កាប់​ជា​ច្រើន​ពូថៅ ​កាលពី​វេលា​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៥​ មីនា ​​ស្ថិត​ក្នុងភូមិ​អូរ​ជីក ឃុំ​​

ខេត្តឧត្តរ​​មានជ័យ ៖ ​មានការភ្ញាក់​ផ្អើលដោយ​សាកសពស្ត្រី​ម្នាក់ ត្រូវបាន​គេប្រទះឃើញ​​​ស្លាប់​ទាំង​អាក្រាត​កាយ​ និង​​ក្នុង​ថ្លុកឈាម​គួរឱ្យសង្វេគ ​​ហើយមាន​ស្លាក​ស្នាម​កាប់​ជា​ច្រើន​ពូថៅ ​កាលពី​វេលា​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៥​ មីនា ​​ស្ថិត​ក្នុងភូមិ​អូរ​ជីក ឃុំ​​ផ្អាវ ស្រុក​​ត្រពាំង​​ប្រាសាទ ខេត្តឧត្តរមានជ័យ ​។ ករណីនេះ ត្រូវ​សមត្ថកិច្ច​ដាក់​ការ​សង្ស័យថា អាច​​ជា​រឿង​គំនុំ រួម​នឹង​ការ​រំលោភ​សេព​សន្ថវៈ ហើយ​​​សម្លាប់ចោល ​។ ​

ប្រភពឱ្យដឹងថា សាកសព​ស្ត្រី​រង​គ្រោះ​ត្រូវគេស្គាល់​ឈ្មោះ​ជុន ច្រឹប​ អាយុ​៤៥​ឆ្នាំ​ មាន​ប្តី​ឈ្មោះ​នឹ​ប ប៊ុ​ន​ខ្លី​ អាយុ​៥១​ឆ្នាំ​ មានទីលំនៅ​
នៅ​​ក្នុងភូមិ​-ឃុំ​កើតហេតុ​ ។ ​រីឯ​ឃាតករ សមត្ថ​កិច្ច​នៅ​ពុំ​ទាន់​បាន​វែក​មុខសញ្ញា​បាន​​នៅឡើយ​ទេ​ តែកំពុងស្រាវជ្រាវរក ។

យោង​តាម​​សម្តី​អ្នក​ភូមិ​​ថា មុន​ពេល​កើតហេតុ​ ​វេលា​ម៉ោង​៦​ល្ងាចថ្ងៃទី១៤ មីនា ​គេ​បានឃើញ​ស្ត្រី​រង​គ្រោះ​រូប​នេះ ស្ថិត​នៅ​​​ផ្ទះ​របស់​ខ្លួន​ ហើយ​ប្តី​​​ចេញ​ទៅ​ព្រៃ​ជួរ​ភ្នំ​ដងរែក​បាត់​ ដោយ​ដេកនៅ​ផ្ទះ​ម្នាក់ឯង​ ។ ​អ្នក​ភូមិ​បាន​បញ្ចា​ក់ថា​ ពេល​ព្រឹក​ឡើង​ ក៏​មាន​បុរសម្នាក់ ​បរ​គោ​យន្ត​កន្ត្រៃ​មក​ដឹក​ដំឡូង​មី​ឱ្យ​ស្ត្រី​រង​គ្រោះ ស្រាប់តែ​មក​ដល់​រក​មិនឃើញ​ ក៏ដើរទៅ​ផ្ទះ​ ទើបភ្ញាក់ផ្អើលឃើញ​ស្ត្រី​រង​គ្រោះ​ដេក​ស្លាប់ ​នៅ​ចម្ងាយ​ពី​ផ្ទះ​២០​ម៉ែត្រ ហើយ​បាន​រាយការណ៍​ដល់​សមត្ថកិច្ច​។

ខាងសមត្ថកិច្ច​​ស្រុក​ត្រពាំង​ប្រាសាទបានឱ្យ​ដឹង​​ជំ​ហាន​ដំបូង​​ថា ​តាមការពិនិត្យ ​ស្ត្រី​រង​គ្រោះ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​ដោយ​ផ្កាប់មុខ ​មាន​រូប​កាយ​អាក្រាត ​​ដោយ​កម្លាំង​​បាន​រក្សាទុក ដើម្បី​រង់ចាំ​មន្ត្រី​​ជំនាញ​ខេត្ត​ ​ចុះពិនិត្យបន្ថែម​ ។