ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដ្រី​ម្នាក់​ត្រូវ​អាជ្ញាធរ​ពិន័យប្រាក់​​៨៦០​ផោន​ ព្រោះ​តែ…

7 ឆ្នាំ មុន

«Metro» កាលពី​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៧ ផ្សាយ​ថា ស្ដ្រី​អង់គ្លេស​ម្នាក់​ត្រូវ​អាជ្ញាធរ​គ្រប់គ្រង​មូលដ្ឋាន​ពិន័យ​ជា​ទឹកប្រាក់​ចំនួន​៨៦០​ផោន ព្រោះ​មិន​ព្រម​

«Metro» កាលពី​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៧ ផ្សាយ​ថា ស្ដ្រី​អង់គ្លេស​ម្នាក់​ត្រូវ​អាជ្ញាធរ​គ្រប់គ្រង​មូលដ្ឋាន​ពិន័យ​ជា​ទឹកប្រាក់​ចំនួន​៨៦០​ផោន ព្រោះ​មិន​ព្រម​កើប​សំអាត​លាមក​ឆ្កែ​នៅ​ពាសពេញ​ខាងក្រោយ​ផ្ទះ​របស់​ខ្លួន​ក្នុង​រយៈពេល​ជា​យូរ ។

នាង​Ria Park អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​Normacot ក្រុង​ស្ដា​ហ្វ​ហ្វ៊័​ត​សៀរ ចក្រភព​អង់គ្លេស បាន​បោះចោល​លាមក​ឆ្កែ​ជា​ច្រើន​នៅ​ខាងក្រោយ​ផ្ទះ ។ អាជ្ញាធរ​មូលដ្ឋាន​ធ្លាប់​ក្រើន​រំ​ឭ​នាង​មួយ​លើក​មក​ហើយ ប៉ុន្ដែ​មិន​ប្រតិបត្ដិ​តាម ។

ទីបំផុត​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​៨៦០​ផោន ចំពោះ​ការ​បោះចោល​លាមក​ឆ្កែ រួម​ទាំង​បទចោទប្រកាន់​យក​ធុងសំរាម​ឱ្យ​រថយន្ដ​ដឹក​សំរាម​ខុស​ថ្ងៃ​កំណត់​ផង​ដែរ ។

អាជ្ញាធរ​មូលដ្ឋាន​បញ្ជាក់​ថា មន្ដ្រី​បរិស្ថាន​បាន​ល្បាត​នៅ​ក្នុង​តំបន់​ប្រទះ​ឃើញ​ធុងសំរាម​ដាក់​នៅ​លើ​ផ្លូវខុស​ថ្ងៃ​ណាត់ និង​ឃើញ​លាមក​ឆ្កែ​នៅ​រាយ​ប៉ាយ​ខាងក្រោយ​ផ្ទះ ៕