ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​សម្តេច​វិបុល​បញ្ញា សុខ អាន បាន​មក​ដល់​កម្ពុជា​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សព​សម្តេច​វិបុល​បញ្ញា សុខ អាន បាន​ដឹក​តាម​ជើង​យន្តហោះ​ពិសេស​ពី​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន និង បាន​មក​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​វេលា​ម៉ោង​ប្រមាណ​៥​ព្រឹក​ថ្ងៃ​ទី​១៦ មីនា និង

រាជធានី​ភ្នំពេញ ៖ សព​សម្តេច​វិបុល​បញ្ញា សុខ អាន បាន​ដឹក​តាម​ជើង​យន្តហោះ​ពិសេស​ពី​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន និង បាន​មក​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​វេលា​ម៉ោង​ប្រមាណ​៥​ព្រឹក​ថ្ងៃ​ទី​១៦ មីនា និង​បាន​មក​ដល់​ភូមិ​គ្រឹះ​សម្តេច​ផ្ទះ​លេខ​៧០ ផ្លូវ​២១៤ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ នៅ​វេលា​ម៉ោង​៦ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ដដែល​នេះ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ទៀត​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន និង មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​មួយ​ចំនួន​ទៀត ក៍បាន​ចូលរួម​ដង្ហែ​សព​សម្តេច​វិបុល​បញ្ញា សុខ អាន ពី​ព្រ​លាន​យន្តហោះ​មក​កាន់​ភូមិ​គ្រឹះ​សព​ផង​ដែរ ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ផ្លូវការ​របស់​រាជរដ្ឋាភិបាល សម្តេច​វិបុល​បញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ទទួលមរណភាព​ដោយ​រោគាពាធ ក្នុង​ជន្មាយុ​៦៦​ឆ្នាំ​នៅ​វេលា​ម៉ោង​៦​និង​៣២​ល្ងាច​ថ្ងៃ​ទី​១៥ មីនា​២០១៧ នៅ​ទីក្រុង​ប៉េ​កាំ​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន ៕