រាជធានីភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាបនិងឃាត់ខ្លួនជនជាតិចិន ដែលពាក់ព័ន្ធករណីចាប់ជំរិតនៅក្នុងបុរីមួយកន្លែង ដែលប្រតិបត្តការណ៍នេះ ធ្វើឡើងកាលពីវេលាម៉ោង ០៨យប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងបុរីប៉េង ហួត ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថបានឲ្យដឹងថា នៅក្នុងរង្វង់ប្រតិបត្តការណ៍នេះ មានកម្លាំងកងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនបរទេស (ជនជាតិចិន)ចំនួន៧នាក់ រួមទាំងជនរងគ្រោះផងដែរ ។

ប្រភពដដែលបានឲ្យដឹងថា បន្ទាប់ពីបញ្ចប់ប្រតិបត្តការណ៍ កម្លាំងជំនាញបានបញ្ជូនជនសង្ស័យយកទៅសួរនាំ នៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមទាំងជនរងគ្រោះដើម្បីចាត់ការបន្តទៀត ។
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។






ចែករំលែកព័តមាននេះ