ឥស្សរជនទី8របស់ CPP លោកបណ្ឌិតសភាចារ្យ សុខ អាន ទទួលគោរមងារ «សម្តេចវិបុលបញ្ញា»
រាជធានីភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ មីនា បានប្រោសព្រះរាជទាន
រាជធានីភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ មីនា បានប្រោសព្រះរាជទាន
រាជធានីភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ មីនា បានប្រោសព្រះរាជទានគោរមងារដល់លោកឧបនាយករដ្ឋមន្ដ្រីបណ្ឌិតសភាចារ្យ សុខ អាន រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីជា «សម្ដេចវិបុលបញ្ញា សុខ អាន» ។
ព្រះរាជក្រឹត្យបានបញ្ជាក់ថា ការប្រោសព្រះរាជទានគោរមងារ «សម្ដេច» នេះ ដោយសារលោកបណ្ឌិតសភាចារ្យ សុខ អាន បានចូលរួមដឹកនាំប្រជាជាតិកម្ពុជា តាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាឆ្នាំ១៩៩៣ កសាងបាននូវសន្តិភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ
និងមានស្ថិរភាព សន្តិសុខសង្គមបានល្អប្រសើរ ។
លោកបណ្ឌិតសភាចារ្យ សុខ អាន គឺជាឥស្សរជនជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាទី៨ហើយដែលបានទទួលគោរមងារដ៏ខ្ពង់ខ្ពស់នេះ បន្ទាប់ពីសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ឹម សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចចៅហ្វាវាំង គង់ សំអុល សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងសម្ដេចក្រឡាហោម ស ខេង ។ បណ្ដាវីរភាពរបស់សម្ដេចវិបុលបញ្ញា សុខ អាន ដែលបានធ្វើឱ្យកេរ្ដិ៍ឈ្មោះរបស់លោកល្បីរន្ទឺគួរឱ្យកត់សម្គាល់នោះ គឺការនាំយកប្រាសាទព្រះវិហារទៅចុះបញ្ជីបេតិកភណ្ឌពិភពលោកនៅទីក្រុងកេប៊ិច ប្រទេសកាណាដា ដែលមានការជំទាស់យ៉ាងស្រួចស្រាល់ពីប្រទេសថៃ ។
បច្ចុប្បន្ន សម្ដេចវិបុលបញ្ញា សុខ អាន កំពុងសម្រាកព្យាបាលជំងឺនៅប្រទេសសិង្ហបុរី ៕
ចែករំលែកព័តមាននេះ