ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​អត់ហ៊ានបំបៅដោះកូន ព្រោះ​មុខមាត់អាក្រក់​គួរឱ្យ​ខ្លាច

7 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ជា​ម្តាយ​របស់​ទារក​ចម្លែកម្នាក់ បាន​ជំទាស់​មិន​ព្រម​ឱ្យ​កូន​​​បៅដោះទេ ព្រោះ​តែ​​កូននោះកើតមក មានរូបរាងគួរ​ឱ្យ​ខ្លាច​ ។

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ជា​ម្តាយ​របស់​ទារក​ចម្លែកម្នាក់ បាន​ជំទាស់​មិន​ព្រម​ឱ្យ​កូន​​​បៅដោះទេ ព្រោះ​តែ​​កូននោះកើតមក មានរូបរាងគួរ​ឱ្យ​ខ្លាច​ ។

ស្ត្រីម្តាយ​អាយុ​២៨​ឆ្នាំ បាន​ផ្តល់​កំណើត​ឲ្យ​ទារក​ចម្លែកនេះ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង Bihar ប្រទេស​ឥណ្ឌា ​។ វា​ជា​ករណី​ទី​ពីរ​ហើយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​ទារក​មាន​​ជំងឺ​បែប​នេះ​ ។ ជំងឺ​នេះ​ហៅ​ថា Harlequin Ichthyosis​។

នាង​ជា​ម្តាយ​និយាយថា​ «​ខ្ញុំ​មិន​ដែល​គិត​សោះ​ថា​ នឹង​បានកូន​មុខមាត់​បែប​នេះ ។ គ្រួសារ​ខ្ញុំ​និង​ខ្ញុំ​ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ។ ខ្ញុំ​ធ្លាប់តែ​គិត​ថា​ នឹង​ក្លាយទៅជា​ម្តាយ​របស់​កូន​ម្នាក់​ ដែល​មាន​សុខភាព​ល្អ​» ។

គួរ​បញ្ជាក់​​​ថា ជំងឺ​ Harlequin Ichthyosis គឺជា​ជំងឺ​មួយ​ដែល​កម្រ​មាន​ជាទី​បំផុត ​។ វា​ជា​ជំងឺសែ​នេ​ទិច ដែល​ធ្វើ​ឲ្យ​ទារក​កើតមក​មាន​បន្ទះ​ពណ៌​.ស​ឡើង​ក្រាស់​​នៅ​លើ​ស្បែក ហើយ​មិន​ស្នាម​ប្រេះ​ៗ​ ។ ទារក​ដែល​មានជំងឺ​នេះ​ អាច​មើលឃើញ​តាម​រយៈ​អេកូ​នៅ​ពេល​ម្តាយ​មាន​ផ្ទៃពោះ ​។

ពួក​គេ​មានការ​ប្រឈម​ទៅ​នឹង​ការ​ឆ្លង​បាក់តេរី​ខ្ពស់ ហើយ​មិន​អាចរ​ស់បាន​យូរ​ទេ​ជា​ទូទៅ​។ ភាគច្រើន​នៃ​អ្នកជំងឺ​សុទ្ធតែ​ស្លាប់​ក្រោយ​ពេល​កើត​​មក​ភ្លាម តែ​​ខ្លះ​ក៏​អាចរ​ស់បាន​ដល់​រាប់​ឆ្នាំដែរ ​។