ស្ម័គ្រចិត្តយកប្តីតែមួយផ្ញើវាសនាក្រោមដំបូលផ្ទះរួមគ្នា
ខេត្តប៉ៃលិន ៖ បណ្តឹងពីការបង្ខាំងទុកដើម្បីធ្វើការជួញដូរមនុស្ស បានក្លាយទៅជារឿងរ៉ាវខឹងកូនស្រីស្ម័គ្រធ្វើប្រពន្ធចុងបុរសម្នាក់ដោយសុខចិត្តទៅរស់នៅជាមួយស្ត្រីជា
ខេត្តប៉ៃលិន ៖ បណ្តឹងពីការបង្ខាំងទុកដើម្បីធ្វើការជួញដូរមនុស្ស បានក្លាយទៅជារឿងរ៉ាវខឹងកូនស្រីស្ម័គ្រធ្វើប្រពន្ធចុងបុរសម្នាក់ដោយសុខចិត្តទៅរស់នៅជាមួយស្ត្រីជា
ខេត្តប៉ៃលិន ៖ បណ្តឹងពីការបង្ខាំងទុកដើម្បីធ្វើការជួញដូរមនុស្ស បានក្លាយទៅជារឿងរ៉ាវខឹងកូនស្រីស្ម័គ្រធ្វើប្រពន្ធចុងបុរសម្នាក់ដោយសុខចិត្តទៅរស់នៅជាមួយស្ត្រីជាប្រពន្ធដើមក្រោមដំបូលផ្ទះតែមួយ ។ ដោយសារទង្វើកូនស្រីបែបនេះហើយ ទើបឪពុកម្តាយរបស់នាងបានប្តឹងពីបទបង្ខាំងទុកកូនស្រីរបស់ខ្លួនទៅវិញ ។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងថា មានករណីបង្ខាំងទុកក្នុងបំណងជួញដូរមនុស្សខុសច្បាប់ នៅល្ងាចថ្ងៃទី១២ ខែមីនា លោកស្រីឧត្តមសេនីយ៍ត្រី សាន់ សាវឿន ស្នងការរងនគរបាលខេត្តទទួលផែនប្រឆាំងការជួញដូរមនុស្ស បានចាត់វិធានការបង្ក្រាបភ្លាមៗ ។ ការបង្ក្រាបនេះ គឺក្រោយពេលទទួលព័ត៌មានពីលោក ពេញ វិបុល អគ្គព្រះរាជអាជ្ញារងនៃសាលាឧទ្ធរណ៍ថា នៅក្នុងខេត្តប៉ៃលិន មានករណីនាំមនុស្សចេញមិនស្របច្បាប់ និងចាប់បង្ខាំងទុកក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ នៅភូមិថ្មី ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្ត បានបញ្ជាផ្ទាល់ទៅលោកស្រីឧត្តមសេនីយ៍ត្រីស្នងការរង ដើម្បី
ចាត់ឲ្យលោកវរសេនីយ៍ទោ អេង ភាវ នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងលោកអនុសេនីយ៍ទោ យ៉ែម សារិទ្ធ នាយរងការិយាល័យ ចុះទៅដល់លំនៅឋានសង្ស័យប្រព្រឹត្តបទល្មើសភ្លាមៗ ដែលមានម្ចាស់ឈ្មោះ ហ៊ីវ វណ្ណា ភេទប្រុស អាយុ២៨ឆ្នាំ ។
ប្រភពព័ត៌មានបន្តទៀតថា នៅក្នុងការស្រាវជ្រាវ កម្លាំងជំនាញបានជួបស្ត្រី២នាក់គឺ ឈ្មោះ លន់ និមល អាយុ២០ឆ្នាំ និងឈ្មោះ ជុំ ចន្ទ្រា អាយុ២៨ឆ្នាំ ។ លុះធ្វើការសាកសួរ ក៏ដឹងថា ស្ត្រីឈ្មោះ លន់ និមល គឺជាប្រពន្ធដើមរបស់ឈ្មោះ ហ៊ីវ វណ្ណា ឯស្ត្រីឈ្មោះ ជុំ ចន្ទ្រា ជាប្រពន្ធចុង គឺពួកគេស្ម័គ្រនៅរួមគ្នាដេកគ្រែតែមួយរួមគ្នា ។
ប្រភពព័ត៌មានបន្តថា ជាចម្លើយរបស់ស្ត្រីទាំង២នាក់ ពុំពិតដូចពាក្យបណ្តឹងទៅអគ្គព្រះរាជអាជ្ញារងនៃសាលាឧទ្ធរណ៍ទេ គឺពួកគេបានស្រឡាញ់គ្នា និងរស់នៅជាមួយបុរសនោះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ ដោយឡែកស្ត្រីឈ្មោះ ជុំ ចន្ទ្រា អះអាងថា ពុំមាននរណាម្នាក់ចាប់បង្ខាំងរូបនាងទុកនោះឡើយ ។
សំណុំរឿងស្ត្រី២នាក់យកបុរសម្នាក់ធ្វើជាប្តីនេះ បានកើតឡើងដោយសារម្តាយនាង ជុំ ចន្ទ្រា ខឹងសម្បានឹងកូនស្រី ដោយមូលហេតុហៅនាងត្រឡប់ទៅផ្ទះវិញមិនព្រម ដោយនាងស្ម័គ្រចិត្តធ្វើជាប្រពន្ធចុងបុរសរូបនោះ ទោះមានប្រពន្ធរួចហើយក្តី ។
ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននាងរស់នៅជាមួយប្តីនិងប្រពន្ធដើម ក្រោមដំបូលផ្ទះតែមួយយ៉ាងសុខសាន្ត ស្ថិតក្នុងភូមិថ្មី ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ៕
ចែករំលែកព័តមាននេះ