ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិស​ដៅ​៤​ចំណុច ដែល​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ត្រូវ​ប្រើ​កណ្តាប់ដៃ​ដែក

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​១៤ មីនា ២០១៧​នេះ បាន​បើក​កិច្ចប្រជុំ​មួយ​ផ្សព្វផ្សាយ​ខ្លឹមសារ​ស​ន្និ​បាទ​បូក​សរុប​ការងារ

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​១៤ មីនា ២០១៧​នេះ បាន​បើក​កិច្ចប្រជុំ​មួយ​ផ្សព្វផ្សាយ​ខ្លឹមសារ​ស​ន្និ​បាទ​បូក​សរុប​ការងារ ប្រចាំឆ្នាំ​២០១៦ និង​ទិស​ដៅ​ការងារ ឆ្នាំ​២០១៧ ដែល​បាន​ផ្សព្វផ្សាយ​ផែន​ការណ៍ និង​គោលការណ៍ នៃ​កិច្ចប្រជុំ​របស់​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​។ កិច្ចប្រជុំ​បាន​ដាក់​ចេញ​នូវ​ផែនការ និង​គោលការណ៍​សំខាន់​ៗ សម្រាប់​អនុវត្ត​បន្ត​ក្នុង​ឆ្នាំ​២០១៧ រួម​មាន​៤​ចំណុច ៖

១.​ជម្រុញ​ការងារ​បង្ការ បង្ក្រាប បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ​។
២.​ជម្រុញ​ការ​ស្វែងរក​ចាប់ខ្លួន មុខសញ្ញា​សេសសល់ ក្នុង​ករណី​បង្ក្រាប​មិន​ទាន់​អស់ (​ពិសេស​មុខសញ្ញា ប្លន់​ប្រដាប់​អាវុធ​)​។
៣.​ស្វែងរក​ចាប់​មុខសញ្ញា ដែល​មាន​ដីកា​របស់​តុលាការ​ឲ្យ​ស្វែងរក​ចាប់ខ្លួន​។
៤.​ជម្រុញ​ការងារ​ស្រាវជ្រាវ ស៊ើបអង្កេត លើ​សំណុំរឿង​ដែល​នៅ​សេសសល់​។

កិច្ចប្រជុំ​ក្រោម​អធិបតីភាព​លោកនាយ​ឧត្ត​សេនីយ៍ កង សុ​ខន អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួល​ការងារ​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌ ក្រសួងមហាផ្ទៃ ដោយ​មានការ​ចូលរួម​ពី​ថ្នាក់​ឧត្តមសេនីយ៍ឯក ឧត្តមសេនីយ៍ទោ ឧត្តមសេនីយ៍ត្រី វរៈសេនីយ៍ឯក វរៈសេនីយ៍ទោ និង​វរៈសេនីយ៍ត្រី ដែល​មានមុខ​ងារ​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​ប្រធាន​ការិយាល័យ គ្រប់​លំដាប់ថ្នាក់ ។ ហើយ​ក្នុង​នោះ​ក៏​មានការ​ចូលរួម​ពី​សំណាក់​លោកស្នងការ​រង ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ គ្រប់​បណ្តា​រាជធានី​.​ខេត្ត ផង​ដែរ​។

ពិធី​បាន​ប្រារ​ព​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ នៃ​នាយក​ដ្នា​ន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដែល​ប្រកប​ទៅ​ដោយ​ការ​ក្រេបជញ្ជក់​យក​នូវ​ផែនការ និង​គោលការណ៍​៤​ចំណុច​សំខាន់​ៗ ដើម្បី​យក​ទៅ​អនុវត្ត​តាម​មាគ៌ា​ថ្នាក់ដឹកនាំ របស់​អគ្គស្នងការ​នគរបាល​ជាតិ​៕