ការកែច្នៃជាមួយនឹងម្ហូបអាហាររបស់អ្នក គឺមិនមែនសុទ្ធតែជារឿងអាក្រក់ទាំងអស់នោះទេ ចំពោះការតុបតែងក៏ដូចជាកែច្នៃនូវមុខម្ហូបឱ្យមានភាពទាក់ទាញ និងសោភ័ណ្ឌភាព គឺមិនមែនជារឿងងាយស្រួលនោះទេ វាអាស្រ័យទៅលើសមត្ថភាព ភាពប៉ិនប្រសប់ ក៏ដូចជាទេពកោសល្យពីកំណើតរបស់ចុងភៅឆ្នើម ឬអ្នកដែលបានឆ្លងកាត់ការហាត់រៀនពីរបៀបកែច្នៃ និងតុបតែងមុខម្ហូបដ៏ស្ទាត់ជំនាញ ។
ងាកមកមើលស្នាដៃរបស់វិចិត្រករជនជាតិជប៉ុនម្នាក់ដែលមានឈ្មោះថា Gaku បានកែច្នៃបន្លែ និងផ្លែឈើសម្រាប់ធ្វើជាម្ហូបអាហារក្លាយទៅជាចម្លាក់ដ៏អស្ចារ្យ និងបានបង្ហោះនៅក្នុងបណ្តាញសង្គម Instagram ធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំង ដោយគាត់បានលើកឡើងថា «វាគឺជាទម្រង់សិល្បៈមួយ ការឆ្លាក់នោះគឺមានការស្មុគស្មាញយ៉ាងខ្លាំងដោយសារវត្ថុដែលយកមកឆ្លាក់នោះ គឺជាផ្លែឈើ និងបន្លែ» ។
Gaku ដែលបានចាប់ផ្តើមប្រកាសពីការធ្លាក់ការងារម្ហូបអាហាររបស់លោកនៅលើ Instagram ប្រហែល8ខែកន្លងមកហើយដែលអនុវត្តតាមសិល្បៈរបស់ជប៉ុនបែបប្រពៃណីនៃ mukimono ដែលមានន័យថា «ចម្លាក់ផ្លែឈើ» ។ វាបានក្លាយជាទម្រង់ពេញនិយមនៃការបង្ហាញម្ហូបអាហារក្នុងអំឡុងសតវត្សទី16 នៅប្រទេសជប៉ុន និងបានរីករាលដាលទៅប្រទេសថៃក្នុងរយៈពេលយ៉ាងខ្លី ។
ចែករំលែកព័តមាននេះ