វ៉េបសាយ «Metro» កាលពីពេលថ្មីៗកន្លងមកផ្សាយថា លោកយាយអាយុ៧៣ឆ្នាំ ដែលសម្រាលកូនកាលពីឆ្នាំមុនឱ្យដឹងថា ការចិញ្ចឹមកូនកំពុងស្ថិតក្នុងស្ថានភាពដ៏ពិបាកនៅក្នុងជីវិតរបស់គាត់ ។
លោកយាយ Daljinder Kaur អាយុ៧៣ឆ្នាំ ដែលផ្ដល់កំណើតកូនប្រុសArmaan កាលពីខែមេសា ឆ្នាំ២០១៦ ឱ្យដឹងថា គាត់មានសម្ពាធឈាមឡើងខ្ពស់ និងសន្លាក់ដៃជើងចុះខ្សោយ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ និងលេបថ្នាំជាប្រចាំ ។
លោកយាយ Daljinder មានប្រសាសន៍ថា «ខ្ញុំបារម្ភដល់Armaan ខ្លួនខ្ញុំផ្ទាល់ត្រូវថែទាំសុខភាព ខ្ញុំត្រូវលត់ជង្គង់វារតាមកូន គឺជារឿងដ៏ពិបាកមួយក្នុងការចិញ្ចឹម» ។
លោកយាយបន្ដទៀតថា Armaan ហាក់ដូចជាស្គម មូលហេតុដោយសារគាត់អស់ទឹកដោះតាំងពី៣ខែដំបូង ។ ពេលមានទម្ងន់ត្រឹមតែ១,៦គីឡូក្រាម ខណៈពេលទារកធម្មតាមានទន្ងន់៣គីឡូក្រាម ហើយបច្ចុប្បន្នអាយុ១ឆ្នាំ គេមានទម្ងន់៦,៨គីឡូក្រាម ។
នៅពេលអាយុគ្រប់១ឆ្នាំ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ លោកយាយ និងប្ដីមិនមានគម្រោងប្រារព្ធខួបកំណើតរបស់កូនទេ ប៉ុន្ដែមានគម្រោងនាំទៅវិហារមួយ ដើម្បីសុំពរពីព្រះជាម្ចាស់ឱ្យមានសុខភាពល្អ និងមានអនាគតស្រស់ស្រាយ ៕
ចែករំលែកព័តមាននេះ