ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមមុខហើយ អ្នកដែល​ប្រព្រឹត្តខុស…!

9 ឆ្នាំ មុន

ខេត្តកំពត ៖ អ្នកបើកបរ​រថយន្ត​បែន​ដឹក​ដី​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចរាចរណ៍​ចាប់​ឲ្យ​កើប​អាចម៍ដី​ដែល​កំពប់​នៅ​លើ​ស្ពាន និង​តាម​ផ្លូវជាតិ​ទាំង​ព្រឹក ខណៈ​អ្នកបើកបរ​រថយន្ត​ដឹក​ដី​រូប​នេះ​បាន​ដឹក​ដី​តាម​បណ្តោយ​ផ្លូវ​ទឹកឈូ រួច​ឆ្លងកាត់​ស្ពានថ្ម​ព្រែក​កំពង់បាយ​ដោយ​

ខេត្តកំពត ៖ អ្នកបើកបរ​រថយន្ត​បែន​ដឹក​ដី​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចរាចរណ៍​ចាប់​ឲ្យ​កើប​អាចម៍ដី​ដែល​កំពប់​នៅ​លើ​ស្ពាន និង​តាម​ផ្លូវជាតិ​ទាំង​ព្រឹក ខណៈ​អ្នកបើកបរ​រថយន្ត​ដឹក​ដី​រូប​នេះ​បាន​ដឹក​ដី​តាម​បណ្តោយ​ផ្លូវ​ទឹកឈូ រួច​ឆ្លងកាត់​ស្ពានថ្ម​ព្រែក​កំពង់បាយ​ដោយ​ពុំ​បាន​គ្រប​តង់​តាម​ការ​ណែនាំ​របស់​មន្ទីរ​សាធារណការ​ដឹក​ជញ្ជូន​ខេត្ត និង​សមត្ថកិច្ច​ចរាចរណ៍​សណ្តាប់ធ្នាប់​បណ្តាល​ឲ្យ​ជ្រុះ​អាចម៍​ដី​រាយ​ប៉ាយ​លើ​ផ្លូវជាតិ នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ មីនា ២០១៧ ។

លោក​វរសេនីយ៍ត្រី ឆែម ហាក់ អធិការរង​ទទួល​ផែន​ចរាចរណ៍​សណ្តាប់ធ្នាប់​ក្រុង​បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​ដឹក​ដី​មានឈ្មោះ​លាង មួន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ។ លោក​បន្ត​ទៀត​ថា ដោយសារ​តែ​ជ្រុះ​អាចម៍ដី​នៅ​លើ​ស្ពាន​ច្រើនពេក សមត្ថកិច្ច​បាន​ចាប់​អ្នកបើកប​រថយន្ត​បែន​នោះ​ឲ្យ​កើប​ដី​ដែល​កំពប់​នៅ​លើ​ស្ពាន និង​តាម​ផ្លូវជាតិ​ឲ្យ​អស់ ហើយ​ឱ្យ​បាញ់​ទឹក​លាង​ឲ្យ​ស្អាត ដើម្បី​កុំ​ឲ្យ​ហុយ​ឬ​ពេល​មាន​ភ្លៀង​កក់ខែ​ដី​ដែល​កំពប់​នោះ នឹង​ធ្វើ​ឱ្យ​រអិល​អាច​មានគ្រោះថ្នាក់​ជាយ​ថាហេតុ ។

បន្ទាប់​ពី​ដាក់​ទណ្ឌកម្ម​លើ​អ្នក​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​រួច សមត្ថកិច្ច​សណ្តាប់ធ្នាប់​ក្រុង បាន​ឲ្យ​អ្នកគ្រប់គ្រង​រថ​យន្ត​ និង​អ្នកបើកបរ​ចុះ​កិច្ចសន្យា​ថា​និង​គោរព​តាម​ការ​ណែនាំ​របស់​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត ព្រមទាំង​ការ​ណែនាំ​របស់​សមត្ថកិច្ច​ចរាចរណ៍​សណ្តាប់ធ្នាប់​ក្រុង​ផង​ដែរ ហើយ​សមត្ថកិច្ច​ក៏​បាន​ប្រគល់​រថយន្ត​ឲ្យ​ទៅ​អ្នកគ្រប់គ្រង​វិញ​នៅ​ព្រឹក​ថ្ងៃ​ដដែល​
នោះ ៕