ពលរដ្ឋខ្មែរដឹកផ្លែស្វាយយកទៅលក់នៅវៀតណាមត្រូវអាជ្ញាធរហាមឃាត់(មានវីដេអូ)
ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី១៤ មីនា នៅច្រក់ទ្វារព្រំដែនអន្តរជាតិក្អមសំណកម្ពុជា-វៀតណាម ស្ថិតក្នុងឃុំក្អមសំណ ស្រុកលើកដែក
ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី១៤ មីនា នៅច្រក់ទ្វារព្រំដែនអន្តរជាតិក្អមសំណកម្ពុជា-វៀតណាម ស្ថិតក្នុងឃុំក្អមសំណ ស្រុកលើកដែក
ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី១៤ មីនា នៅច្រក់ទ្វារព្រំដែនអន្តរជាតិក្អមសំណកម្ពុជា-វៀតណាម ស្ថិតក្នុងឃុំក្អមសំណ ស្រុកលើកដែក មានបងប្អូនប្រជាពលរដ្ធដែលរកស៊ីដឹកផ្លែស្វាយតាមម៉ូតូយកទៅលក់នៅប្រទេសវៀតណាមរាប់រយគ្រឿងបាននាំគ្នាមកផ្តុំចតម៉ូតូយ៉ាងណែនតាន់តាប់នៅលើដងផ្លូវ ត្រង់ចំណុចច្រក់ទ្វារព្រំដែនមួយនេះមូលហេតុបណ្តាលមកពីភាគីសមត្ថកិច្ចខាងវៀតណាមបានបិទមិនឲ្យនាំចូលយកទៅនៅប្រទេសគេ រីឯទំនិញកសិផលរបស់វៀតណាមគ្រប់ប្រភេទនាំចូលមកស្រុកខ្មែរយ៉ាងអនាធិបតេយ្យដោយសេរី ។
បើតាមប្រភពឲ្យដឹងថា ការដែលភាគីសមត្ថកិច្ចខាងវៀតណាមបិទកសិផលខ្មែរមិនឲ្យចូលទៅលក់នៅប្រទេសវៀតណាមនេះគឺរយៈពេល៣ទៅ៤ថ្ងែហើយ ដោយមិនឃើញមានតំណាងភាគីអាជ្ញាធរ ពិសេសប្រធានស្នាក់ការច្រក់ទ្វារមួយនេះចេញមុខមករកដោះស្រាយណាមួយជូនពួកគាត់នោះទេ ៕
ចែករំលែកព័តមាននេះ