ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួបប្រជុំជាថ្មី! ខណៈការតវ៉ា​កើតឡើង​ជា​លើក​​ទី​៥៤

7 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្រុម​បាតុកម្មរ៉ាំរ៉ៃ​ទាមទារ​រក​យុ​ត្តិ​ធ​ម៍​រឿង​​ដី​ចំណី​ផ្លូវ​រថ​ភ្លើង ស្ថិត​​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ​កើត​មាន​ជា​បន្តបន្ទាប់​ដែលលើកនេះ ជាលើក​ទី៥៤​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៤ មីនា ​​នេះ ។ ហើយនៅរសៀលថ្ងៃដដែល ក៏​​បាន​ជួប​ប្រជុំ​ជាមួយ​ក្រុមការងារ​អន្តរ​ក្រសួង​ដោះស្រាយ​​ផល​ប៉ះពាល់​គម្រោង​ផ្លូវដែក ​។

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្រុម​បាតុកម្មរ៉ាំរ៉ៃ​ទាមទារ​រក​យុ​ត្តិ​ធ​ម៍​រឿង​​ដី​ចំណី​ផ្លូវ​រថ​ភ្លើង ស្ថិត​​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ​កើត​មាន​ជា​បន្តបន្ទាប់​ដែលលើកនេះជាលើក​ទី៥៤​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៤ មីនា ​​នេះ ។ ហើយនៅរសៀលថ្ងៃដដែល ក៏​​បាន​ជួប​ប្រជុំ​ជាមួយ​ក្រុមការងារ​អន្តរ​ក្រសួង​ដោះស្រាយ​​ផល​ប៉ះពាល់​គម្រោង​ផ្លូវដែក ​។

ក្នុង​ជំនួប​ប្រជុំ​ ធ្វើឡើងនៅ​សាល​ប្រជុំ​សាលាក្រុង​ប៉ោយ​ប៉ែ​ត​ ក្រោម​អធិបតីភាព​លោក​លី ​បូ​រិ​ន​ អនុរដ្ឋលេខាធិការ​ក្រសួង​សាធា​រណការ ​និង​ដឹក​ជញ្ជូន​ ​តំណាង​ADB លោក​ង៉ោ ​ម៉េ​ង​ជ្រួ​ន ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ តំណាង​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត អង្គការ​សង្គម​ស៊ី​វិល អ្នក​យក​ព័​ត៌មាន​ និង​ក្រុម​ពលរដ្ឋ​ដែល​តវ៉ា​កន្លង​មក​ជា​ច្រើន​នាក់​ ។​

ជាលទ្ធផល​យ៉ាងណា​នោះ ​ពុំ​ទាន់​ដឹង​ទេ​ ប៉ុន្តែ​បើតាម​​​លោក​លី​ បូ​រិ​ន​ បាន​សុំ​ឱ្យ​ពលរដ្ឋ​ដែល​តវ៉ា​ត្រូវ​ធ្វើ​​បណ្តឹង​រៀងខ្លួន ​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃ​ទី​២៥ មីនា ​ខាង​មុខ​ ដើម្បី​​ពិនិត្យ​​មើល ប្រសិន​​ជា​មាន​ពាក់ព័ន្ធ​មែន​នោះ​ ខាង​អន្តរក្រសួង​នឹងដាក់​ជូន​ប្រមុខ​រាជរដ្ឋាភិបាល។