ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ឈើ​គ្រញូង​ដែលត្រូវ​គេបំផ្លាញ​នោះ ​បាន​ប្រែរូប​​ជា…

9 ឆ្នាំ មុន

ខេត្តសៀមរាប​ ៖ ​ឈើ​ប្រភេទ​គ្រញូង​មួយ​ដើម ​​មាន​អាយុកាល​ជាង​២០០​ឆ្នាំ ត្រូវ​បាន​ក្រុម​ជន​ទុច្ចរិត​លួច​កាប់​នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​នោះ ​គឺ​ត្រូវ​អាជ្ញាធរ​ធ្វើការ​ដកហូត​ និង​ប្រគល់​ជូន​គណៈកម្មការ​វត្ត​ថ្មី​ដំរី​សែន​ជ័យ ដែលពេលនេះ​កំណាត់ឈើបាន​ប្រែ​ក្លាយ​ទៅ​ជា​រូប​បដិមា​​សំខាន់​ៗ ​សម្រាប់​ជា​ការ​គោរព​បូជា​របស់​បងប្អូន​ពុទ្ធ​បរិ​ស័​ទទាំងអស់​គ្នា​ ។

ពិធី​អភិសេក​នេះ ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១២​ មីនា ​រហូត​ដល់​ថ្ងៃ​ទី​១៤​ មីនា ​ស្ថិត​នៅ​ក្នុង​វត្ត​ថ្មីដំរី​សែន​ជ័យ ក្នុងភូមិ​នគរ​ក្រៅ សង្កាត់​គោក​ចក ក្រុង​សៀមរាប ដែល​មាន​ប្រជាពលរដ្ឋ​មក​ពី​ទី​ជិត​ឆ្ងាយចូលរួម​យ៉ាង​ច្រើ​កុះករ​ ​។

លោក អ៊ិ​ន ដង គណៈ​ក​ម្មា​វត្ត​ថ្មី​ដំរី​សែន​ជ័យ ​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ មីនា នេះថា ​ឈើ​គ្រញូង​​ដែល​គេ​កាប់​នោះ ​ត្រូវ​អាជ្ញាធរ​ខេត្ត​ប្រគល់​មក​ឱ្យ​វត្ត​ថ្មី​ដំរី​សែន​ជ័យ​រក្សា​ទុក​ហើយ​​ ក៏​បាន​​រក​ជាងឈើ​​​មក​ឆ្លាក់​រូប​បដិមា​សំខាន់​ៗ​ សម្រាប់​ជា​ការ​គោរព​បូជា​របស់​បង​ប្អូន​ពុទ្ធ​បរិ​ស័​ទ​ទាំងអស់​គ្នា ដែលមាន​​ចំនួន​​៦​អង្គ​ ។

ក្នុង​នោះ​ ១-​រូប​បដិមា​ព្រះអង្គចេក ២-រូប​បដិមា​ព្រះ​អង្គ​ចម ៣-រូប​បដិមា​ព្រះអង្គ​ជប់ភ្នំ​គូ​លេ​ន ​៤-​រូប​បដិមា​ព្រះបាទជ័យ​វ​រ្ម​នទី​៧ ៥-​រូប​បដិមា​លោកតា​រាជ និង៦-រូប​បដិមា​អ្នកតា​ដំបងគ្រញូង ​។​ លោក​បាន​បន្ត​ទៀត​ថា រូបចម្លាក់​ទាំង​អស់នេះ ​ព្រះ​តេជគុណ​ចៅ​អា​ធិ​ការ​វត្ត​ថ្មី​ដំរី​សែន​ជ័យ បាន​រៀបចំពិធី​អភិសេក នៅ​ថ្ងៃ​១៥​កើត​ពេញ​បរិ​មី​ ត្រូវ​ថ្ងៃ​ទី​១២ មីនា រហូត ដល់​ថ្ងៃ​ទី​១៤ ​មីនា ​នេះ​ ។​​

គួររំលឹកថា ​​ឈើ​គ្រញូង​មួយ​ដើម​យ៉ាង​ធំ​មាន​អាយុកាល​ជាង​២០០​ឆ្នាំ​ នៅ​ក្នុង​ឧទ្យាន​ជាតិ​អង្គរ​ ត្រូវ​បាន​គេ​លួច​កាត់​កាលពី​យប់​ថ្ងៃ​ទី​០៤​​ វិច្ឆិកា​ ២០១៦ ស្ថិត​នៅ​ភូមិ​នគរ​ក្រៅ ​សង្កាត់​គោក​ចក​ ក្រុង​សៀមរាប​ ។​ ហើយ​ត្រូវ​បាន​ថ្នាក់ដឹកនាំ​បញ្ជា​ឲ្យ​ចាប់ខ្លួន​អ្នក​ជាប់​ពាក់​ព័ន្ធ​មួយ​ចំនួន​យក​ទៅ​ផ្តន្ទាទោស ។