ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​ខ្សែភ្លើង​យក​ស្ពាន់​លក់​ឱ្យ​អេ​ត​ចាយ​ឆាបឆេះ​គំនរ​សំរាម​ផ្អើល​ទាំង​ថ្ងៃត្រង់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អណ្តាតភ្លើង​បាន​ឆេះ​គំនរ​សំរាម​មួយ​កន្លែង​យ៉ាង​សន្ធោសន្ធៅ និង​មាន​ផ្សែងហុយ​ឡើង​ទៅ​លើ​អាកាស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ

រាជធានី​ភ្នំពេញ ៖ អណ្តាតភ្លើង​បាន​ឆេះ​គំនរ​សំរាម​មួយ​កន្លែង​យ៉ាង​សន្ធោសន្ធៅ និង​មាន​ផ្សែងហុយ​ឡើង​ទៅ​លើ​អាកាស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ ដែល​ការ​ឆេះ​នោះ​បណ្ដាល​មក​ពី​ការ​ដុត​ខ្សែភ្លើង​យក​ស្ពាន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១២ ខែមីនា នៅ​ក្នុងភូមិ​កប់​អំបិល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ភូមិ​ខាងលើ​បាន​និយាយ​ថា សំរាម​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​មាន​ចំនួន​រាប់​សិប​តោន ក្នុង​នោះ​មាន​កម្ទេច​ក្រណាត់​គ្រប់​ប្រភេទ​៩០​ភាគរយ និង​១០​ភាគរយ​ទៀត​គឺជា​កម្ទេច​ជ័រ និង​ស្បែក ដែល​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ជា​អ្នក​ចំណូល​ថ្មី​ដឹក​តាម​រថយន្ត ចេញពី​តាម​រោងចក្រ​កាត់ដេរ​នានា​យក​ទៅ​ចាក់​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន ដើម្បី​រើស​យក​ចំនៀរ​ណា​ដែល​ល្អ​ៗ​លក់​។ ប៉ុន្តែ​ក្រោយ​ពេល​រើស​ចំនៀរ​ល្អ​លក់​ហើយ ក៏​មិន​បាន​ដឹក​កម្ទេច​ក្រណាត់​ដែល​ប្រើ​ការ​មិនកើត​ទៅ​ចាក់ចោល​ទេ បែរជា​ចាក់​គរ​នៅ​ទីនោះ​តែ​ម្ដង ហើយ​យូរ​ទៅ​ៗ​ពំនូក​កាន់តែ​ធំ​ឡើង​ៗ​មាន​រាប់​សិប​តោន ដែល​អ្នក​ចាក់ចោល នោះ​មិន​បាន​គិត​ពី​ផល​ប៉ះពាល់​ដល់​អ្នក​ជិតខាង​ឡើយ ។

ប្រភព​ដដែល​បន្ត​ថា ដោយឡែក​នៅ​មុន​ពេល​កើតហេតុ​ខាងលើ ពលរដ្ឋ​មួយ​គ្រួសារ​នោះ បាន​យក​ខ្សែភ្លើង​មួយ​ចំនួន​ទៅ​ដុត​នៅ​ក្បែរ​គំ​នរក​ម្ចេ​ចក្រ​ណាត់​នោះ​ដើម្បី​យក​ស្ពាន់​លក់​ឲ្យ​អេ​ត​ចាយ ។ ខណៈនោះ​ក៏​បណ្ដាល​ឲ្យ​មានការ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្ដង ដែល​ជា​ហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​អ្នក​ដុត​និង​គ្រួសារ ខាងលើ​មានការ​ភ័យ​ស្លន់ស្លោ​ភ្នែក​នៅ​កញ្ចឹងក នាំ​គ្នា​ដងទឹក​ជះ​ពន្លត់ ប៉ុន្តែ​មិន​បាន​រលត់​ឡើយ រហូត​ដល់​មានការ​ជួយ​អន្តរាគមន៍​ពី​សំណាក់ រថយន្ត​ពន្លត់​អគ្គិភ័យ​មួយ​គ្រឿង និង​រថយន្ត​ដឹក​ទឹក​លក់​នៅ​ក្នុងភូមិ​២​គ្រឿង ទើប​រលត់​ទៅ​វិញ​មិន​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​ដែល​នៅ​ជិត​នោះ​ទេ​។​ថ្ងៃក្រោយ​សុំ​កុំ​រាង !!