ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យាយាម​ចង​.​ក​សម្លាប់​ខ្លួន​3​លើក​មិន​បាន​សម្រេច​លើក​ទី​4​ស្រាប់តែ​…

9 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ស្ត្រី​ម្នាក់​ដែល​គេ​ដឹង​ថា បាន​ប៉ុនប៉ង​ចង​.​ក​សំលាប់​ខ្លួន​ចំនួន​៣​លើក​រួច​ហើយ​នោះ​តែ

ខេត្តកណ្ដាល ៖ ស្ត្រី​ម្នាក់​ដែល​គេ​ដឹង​ថា បាន​ប៉ុនប៉ង​ចង​.​ក​សំលាប់​ខ្លួន​ចំនួន​៣​លើក​រួច​ហើយ​នោះ​តែ​ត្រូវ​គេ​ដឹង​ជួយ​ទាន់  លុះ​លើក​ទី​៤​នេះ​បន្ទាប់​ពី​ផឹកស្រា​ស្រវឹង​បាន​ចង​.​ក​ស្លាប់​នៅ​នឹង​សំ​យ៉ាប​រោង​គោរ​ខាងក្រោយ​ផ្ទះ ត្រូវ​បាន​ប្តី ប្រទះ​ឃើញ​កាលពី​ម៉ោង​១២​យប់​ថ្ងៃ​ទី​១៣ មីនា នៅ​ភូមិ​អន្លង់​ស្លែង ឃុំ​សំបួរមាស ស្រុក​មុខកំពូល ។

មន្ត្រី​នគរបាល​ស្រុក​មុខកំពូល​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សំ សុ​ផាត ភេទ​ស្រី អាយុ​៥០​ឆ្នាំ ជា​កសិករ នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ ។ នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា កន្លង​មក​ជន​រង​គ្រោះ​ពេល​ផឹកស្រា​ស្រវឹង​ម្ដង​ៗ​តែងតែ​មានការ​ឈ្លោះប្រកែក​ជាមួយ​ប្ដី និង​កូន ហើយ​បាន​យក​ខ្សែ​គោម​ករក​ចង​.​ក​សំលាប់​ខ្លួន​ចំនួន​៣​លើក​រួច​មក​ហើយ ប៉ុន្តែ​ប្ដី​និង​កូន​ដឹង​បាន​ជួយ​ទាន់ ។ លុះដល់​វេលា​ម៉ោង​៥​រសៀល ថ្ងៃ​ទី​១៣ មីនា ជន​រង​គ្រោះ​បាន​ប្រាប់​ប្ដី​ខ្លួន​ឈ្មោះ ប្រុ​ញ ម៉ុ​ន នៅ​ក្រោមផ្ទះ​ថា ខ្ញុំ​ទៅ​ត្បូង​មួយ​ភ្លែត​ដើម្បី​ទៅ​ប្រាប់​ក្មួយ​ឈ្មោះ ពុត ចំរើន ឱ្យ​ទូរស័ព្ទ​ទៅ​ម្ដាយ​ដែល​ឈឺ ។

ជន​រង​គ្រោះ​បាន​ដើរ​ចេញពី​ក្រោមផ្ទះ​ទៅ​បាត់​រហូត​ដល់់​ល្ងាច​ថ្ងៃ​ដដែល ស្រាប់តែ​ឃើញ​ឈ្មោះ ឆ​ន ចាន់​សី ភេទ​ស្រី បាន​គ្រា​ជន​រង​គ្រោះ​ចូល​មក​ក្រោមផ្ទះ​ជន​រង​គ្រោះ​ដោយ​មាន​សភាព​ស្រវឹងស្រា ហើយ​ពេល​នោះ​ប្ដី​ជន​រង​គ្រោះ និង​ជន​រង​គ្រោះ​នាំ​គ្នា​ចូល​ដេក​ក្រោមផ្ទះ ។ រហូត​ដល់​ម៉ោង​១២​យប់​ប្ដី​របស់​ជន​រង​គ្រោះ​បាន​ក្រោក​ពី​ដេក​មិនឃើញ​ជន​រង​គ្រោះ​ដេក​នៅ​លើ​អង្រឹង​ក្រោមផ្ទះ​ក៏​បាន​បញ្ចាំង​​ភ្លើង​ពិល​រក​មើល​ជន​រង​គ្រោះ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ចង​.​ក​សំលាប់​ខ្លួន​នឹង​ខ្សែ​នីឡុង​ព​ណ៏​ខ្មៅ​ជាប់​នឹង​សំ​យ៉ាប​រោង​គោ​ក្រោយ​ផ្ទះ​ខ្លូ​ន ឃើញ​ដូច្នោះ​ប្ដី​ជន​រង​គ្រោះ​បាន​ស្រែក​ប្រាប់​កូន​ឱ្យ​មក​ជួយ និង​បាន​ផ្អើល​ដល់​អ្នក​ជិតខាង​មក​ជួយ​ស្រាយ​ជន​រង​គ្រោះ​យក​មក​ដាក់​នៅ​លើ​គ្រែ​ក្រោមផ្ទះ  តែ​បាន​ស្លាប់​បាត់​ទៅ​ហើយ ៕