រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា មានការភ្ញាក់ផ្អើលមួយយ៉ាងខ្លាំងក្នុងទីតាំងផ្សាយីហោ «សារ៉ាវ៉ាន់» ពេលដែលជាងយកឧបករណ៍ទៅផ្សារលើធុងសាំងរថយន្តធុនធំ ស្រាប់តែភ្លាត់ស្នៀតបណ្តាលឱ្យផ្ទុះឡើងកក្រើកដី និងធ្វើឱ្យមនុស្ស២នាក់ជាជាងបានរងរបួសធ្ងន់-ស្រាល២នាក់ កើតឡើងកាលពីវេលាម៉ោង០១ និង១៥នាទីរសៀលថ្ងៃទី១៤ មីនា នេះ ស្ថិតក្នុងផ្ទះជួលមួយកន្លែង តាមបណ្តោយផ្លូវម៉ុងប្ញទ្ធី ភូមិគង្គារផុស សង្កាត់ទួលសង្កែ២ ខណ្ឌប្ញស្សីកែវ ។
ប្រភពឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ សុទ្ធតែជាជាងផ្សារ ម្នាក់ឈ្មោះសៅ សុផានិត អាយុ២៦ឆ្នាំ (របួសធ្ងន់) និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណទេ តែរងរបួសស្រាល ។
ប្រភពបន្តថា មុនពេលកើតហេតុ មានមានម៉ូយបានយកធុងសាំងមកឱ្យជាងផ្សារនៅទីតាំងកើតហេតុខាងលើ ។ មួយសន្ទុះ មិនដឹងខុសបច្ចេកបែបណា ស្រាប់តែធុងសាំងនោះផ្ទុះសូរក្ឌាំងឡើងកក្រើក និងមានអណ្តាតភ្លើងឆាបឆេះប៉ះលើជាងទាំង២នាក់នោះតែម្តង។
ទោះបីជាយ៉ាងណា ហេតុការណ៍នេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់អ្នកផ្សេងទេ ដោយមានគេជួយពន្លត់ទាន់ ហើយជនរងគ្រោះនាំទៅសង្គ្រោះភ្លាមៗដែរ ។
ចែករំលែកព័តមាននេះ