ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​សាកល​បើក​កម្មវិធី​ប្រកួត ULTIMATE PRO BOXING វាស់​ស្ទង់​សមត្ថភាព​អត្ត​ព​លិ​ក​ជម្រើសជាតិ​ត្រៀម​ស៊ី​ហ្គេ​ម​២០២៣

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ប៊ុ​យ សោ​ភ័​ណ្ឌ​ អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា​បាន​លើក​

រាជធានី​ភ្នំពេញ ៖ លោក​ប៊ុ​យ សោ​ភ័​ណ្ឌ​ អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា​បាន​លើក​ឡើង​ថា កម្មវិធី​ប្រកួត​ប្រដាល់​សាកល​ULTIMATE PRO BOXING កាលពី​ថ្ងៃ​ទី​៦​តុលា គឺជា​ការ​វាស់​ស្ទង់​កម្រិត​សមត្ថភាព​អត្ត​ព​លិ​ក​ជម្រើសជាតិ​កម្ពុជា​ដើម្បី​ត្រៀមខ្លួន​ឱ្យ​បាន​ល្អ​សម្រាប់​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

លោក ប៊ុ​យ សោ​ភ័​ណ្ឌ បាន​លើក​ឡើង​ទៀតថា ការ​ប្រកួត​នេះ​គឺជា​ការ​ផ្ដល់​ឱកាស​ដល់​កីឡាករ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា បាន​ចូលរួម​ប្រកួតច្រើន​មុន​ឈាន​ទៅ​ដល់​ការ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិ
ការណ៍​អន្តរជាតិ ។ លោក​ថា សម្រាប់​កម្មវិធី​ប្រកួត​បាន​ផ្ដោត​ទិស​ដៅ​សំខាន់​បំផុត ធ្វើ​យ៉ាងណា
ឱ្យ​កីឡាករ កីឡាការិនី​ជម្រើសជាតិ​មាន​សកម្មភាពប្រកួត​ច្រើន​ដើម្បី​ដកស្រង់​បច្ចេកទេស​កម្រិត​ក្នុង​ប្រទេស​ជា​មុន​សិន​មុន​នឹង​ឈាន​ទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ជា​ពិសេស​ក៏​ជា​ការ​ត្រៀមខ្លួន​ឱ្យ​បាន​ល្អ​មុន​ពេល​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​មក​ដល់​។

បច្ចុបន្ន ប្រដាល់​សាកល​មិនសូវ​មានឱកាស​ប្រកួត​ប្រចាំ​ស​ប្ដា​ហ៍​នៅ​តាម​ស្ថានីយ​ទូរទស្សន៍​ច្រើន​នោះ​ទេ ។ ដូច្នេះ​ហើយ​ទើប​សហព័ន្ធ​បង្កើត​ឱ្យ​មានការ​ប្រកួត​ផ្ទាល់ខ្លួន​នេះ​ឡើង ទី​១​គឺជា​ការ​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ​បញ្ចេញ​សមត្ថភាព ទី​២​ពង្រឹងសមត្ថភាព​នៃ​ការ​វិនិច្ឆ័យ​របស់​មន្ត្រី​គណៈកម្មការ​អាជ្ញាកណ្ដាល ចៅក្រម ។ អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​ដើម្បី​ពង្រឹង​លើ​ការ​រៀបចំការ​ប្រកួត​ឱ្យ​ស្រប​ទៅ​តាម​លក្ខណៈ​ស្តង់ដារបច្ចេកទេស​របស់​សហព័ន្ធ​អន្តរជាតិ សំដៅ​ឱ្យ​ពួក​គាត់​បាន​ត្រៀមខ្លួន​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​ក្រោយ​។

លោក ប៊ុ​យ សោ​ភ័​ណ្ឌ បាន​បន្ថែម​ថា ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​ខាងលើ​នេះ សហព័ន្ធ​ក៏​មានការ​ចងក្រង​ក្បួនច្បាប់​មួយ​ចំនួន​ដើម្បី​ឱ្យ​កីឡាករ កីឡាការិនី ធ្វើ​យ៉ាងណា​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព ។

ប្រសិនបើ​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​មើលឃើញ​ថា ការ​ប្រកួត​មិន​អស់ពី​សមត្ថភាព នឹង​បណ្ដេញ​ចុះ​ពីលើ​សង្វៀន​តែ​ម្ដង​។​បន្ទាប់​មក​បើ​ពិនិត្យ​ឃើញ​មិន​សម​ហេតុផល​ត្រង់​ណាមួយ នឹង​មានការ​ព្រមាន​និង​ដាក់​ពិន័យ​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ