ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ផលិតភាព​យន្ត​ជប៉ុន ត្រូវ​របប​យោធា​មី​យ៉ា​ន់​ម៉ា​កាត់ទោស​ឱ្យ​ជាប់គុ.ក​១០​ឆ្នាំ

1 ឆ្នាំ មុន

មីយ៉ាន់ម៉ា ៖ របប​យោធា​មី​យ៉ា​ន់ម៉ា បាន​កាត់ទោស​អ្នក​ផលិតភាព​យន្ត​ជប៉ុន​ម្នាក់​ឱ្យ​ជាប់គុ.ក​រយៈ

មីយ៉ាន់ម៉ា ៖ របប​យោធា​មី​យ៉ា​ន់ម៉ា បាន​កាត់ទោស​អ្នក​ផលិតភាព​យន្ត​ជប៉ុន​ម្នាក់​ឱ្យ​ជាប់គុ.ក​រយៈពេល ១០​ឆ្នាំ​ពី​បទ​ជំរុញ​ឱ្យ​មានការ​ប្រឆាំង​នឹង​យោធា និង​បំពា.ន​ច្បាប់​ទំនាក់ទំនង​អេ​ឡិច​ត្រូវ​និ​ច​។ នេះ​បើ​យោង​តាម​ប្រភព​ការទូត​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៦ តុលា​នេះ​។

លោក Toru Kubota វ័យ ២៦​ឆ្នាំ ត្រូវ​បាន​កាត់ទោស​ដោយ​តុលាការ​នៅ​នៃ​ទីក្រុង Yangon កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។ អ្នកការទូត​នៅ​ស្ថានទូត​ជប៉ុន​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​និយាយ​ថា ការ​ទោស​លោក​ពី​បទ​រំ​លោ​.​ភ​បំពា.ន​ច្បាប់​អន្តោប្រវេសន៍​កំពុង​បន្ត​។

លោក​ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុង​ទីក្រុង Yangon កាលពី​ខែកក្កដា​ជាមួយនឹង​ប្រជាជន​មី​យ៉ា​ន់ម៉ា​២​នាក់​ទៀត​។

ដំបូង​ឡើយ អ្នក​ផលិតភាព​យន្ត​រូប​នេះ​ត្រូវ​បាន​ចោទប្រកាន់​ក្រោម​ច្បាប់​ដែល​មានទោស​ឧ​ក្រិ​.​ដ្ឋ​ពី​បទ​ជំរុញ​ឱ្យ​មានការ​ប្រឆាំង​នឹង​យោធា និង​ការ​រំ​លោ​.​ភ​បំពា.ន​លើ​ច្បាប់​អន្តោប្រវេសន៍​។

ប្រភព​បញ្ជាក់​ថា សវនាការ​បន្ទាប់​សម្រាប់​ការ​ចោទប្រកាន់​ពី​បទ​រំ​លោ​.​ភ​ច្បាប់​អន្តោប្រវេសន៍​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​ក្រោយ​។

សូម​បញ្ជាក់​ថា បើ​យោង​តាម​វេ​ប​សាយ FilmFreeway លោក Kubota ធ្លាប់​បាន​ផលិត​ឯកសារ​ភាព​យន្ត​ស្តី​ពី​ជនជាតិ​ដើម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​កាន់សាសនា​អ៊ី​ស្លា​ម និង​បញ្ហា​ជនភៀសខ្លួន និង​ជន​ជាតិ​ភាគតិច​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន​ម៉ា​៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ