ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អតីត​ប៉ូ​លិ​សម្នាក់​​បា​.​ញ់​ប្រហារ​នៅ​មណ្ឌល​ថែ​ទាំកុមារ ស្លា.ប់​ជាង៣០​នាក់​

1 ឆ្នាំ មុន

ថៃ ៖ មនុស្ស​យ៉ាងតិច​ណាស់​ចំនួន៣១​នាក់ បាន​ស្លា​.​ប់​ បន្ទាប់​ពី​មាន​ហេតុការណ៍​បា​.​ញ់​ប្រហារ​

ថៃ ៖ មនុស្ស​យ៉ាងតិច​ណាស់​ចំនួន៣១​នាក់ បាន​ស្លា​.​ប់​ បន្ទាប់​ពី​មាន​ហេតុការណ៍​បា​.​ញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ម​ជ្ឍ​មណ្ឌល​ថែ​ទាំង​កុមារ​មួយ​កន្លែង ស្ថិត​ក្នុង​ខេត្ត Nong Bua Lam Phu ភាគ​ឦសាន​ប្រទេស​ថៃ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៦ តុលា​នេះ​។

ប៉ូ​លី​ស​កំណត់​អត្តសញ្ញាណ​ខ្មាន់​កាំ​ភ្លើ​.​ង​នោះ​ឈ្មោះ​ថា Panya Kamrab វ័យ ៣៤​ឆ្នាំ​។ ជនសង្ស័យ​ដែល​បាន​ភៀសខ្លួន​ចេញពី​កន្លែង​កើតហេតុ​តាម​រយៈ​រថយន្ត​ដឹក​អីវ៉ាន់ (Pick-up truck)​។

យោង​តាម​ការិយាល័យ​ស៊ើបអង្កេត​កណ្តាល ខ្មា.ន់​កាំ​ភ្លើ​.​ង​បាន​បា​.​ញ់​ស​ម្លា​.​ប់​ខ្លួនឯង ប្រពន្ធ និង​កូន​របស់​គាត់​។

លោក​វរសេនីយ៍ឯក Jakkapat Vijitraithaya មក​ពី​ខេត្ត Nong Bua Lam Phu បាន​និយាយ​ថា ក្នុង​ចំណោម​ជន​រង​គ្រោះ មាន​កុមារ​ចំនួន ២៣​នាក់​។ ខ្មាន់​កាំ​ភ្លើ​.​ង​ជា​អតីត​ប៉ូ​លី​ស​។

សូម​បញ្ជាក់​ថា ការ​បា​.​ញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ​កម្រ​កើត​មាន​ឡើង​ខ្លាំង​ណាស់​ក្នុង​ប្រទេស​ថៃ​។ ប៉ុន្តែ​កាលពី​ឆ្នាំ ២០២០ ទាហាន​ម្នាក់​ដែល​ខឹងសម្បារ​ចំពោះ​កិច្ចព្រមព្រៀង​អចលនទ្រព្យ បាន​បា​.​ញ់​ស​ម្លា​.​ប់​មនុស្ស​យ៉ាងតិច ២៩​នាក់ និង​ធ្វើ​ឱ្យ​របួស​ជិត ៦០​នាក់​នៅ​ក្នុង​ទីតាំង​ចំនួន ៤៕ (​យោង​តាម​ប្រភព​៖ CNA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ