ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម-ចុង​ព្រម​រស់​​​ប្តី​តែ​មួយ ​បែរ​​​ម្តាយ​អត់​សុខ​​ចិត្តខ្លាំង​…

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​អាជ្ញា​ធរ​មានសមត្ថកិច្ច រួមទាំងព្រះ​រាជអាជ្ញារងខេត្ត បាន​ទទួល​ពាក្យបណ្តឹងពីស្ត្រី​ជាម្តាយប្តឹង​​ថា មាន​បុរស​ម្នាក់ បាន​​ចាប់​បង្ខាំង​ទុកជួញដូរ​​​ទៅលើកូនស្រី​គាត់​អាយុ​១៦​ឆ្នាំ​​ម្នាក់​ ​ស្ថិតនៅ​ត្រង់ចំណុច​ភូមិ​ថ្មី ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅនោះ ក៏​ត្រូវ​​កម្លាំង​​ចុះ​ទៅ​ស្រាវជ្រាវ​ភ្លាមៗ​​តែ​ម្តង ។

​​ពេលទៅដល់​​​ទីតាំងខាងលើ (ជាកន្លែងបង្ខាំង​ទុក) ហើយក៏ជា​ផ្ទះ​របស់​បុរសជាប់​​ចោទនោះដែរ​ ។ ​បុរសជាប់ចោទ​មាន​​ឈ្មោះហ៊ី​វ
វ​ណ្ណា​ អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ-ឃុំកើតហេតុ​ខាងលើ ​និង​​បាន​ជួប​នារី​​២នាក់ ​ម្នាក់ឈ្មោះលន់ និមល ​អាយុ​២០​ឆ្នាំ (ជា​កូនស្រី​ដែល​ម្តាយ​ប្តឹងថា ត្រូវគេចាប់បង្ខាំង​) និង​ម្នាក់ទៀត​ឈ្មោះជុំ ច​ន្ទ្រា​ អាយុ​២៨​ឆ្នាំ (​ជា​ប្រពន្ធដើម​​​) ​ក៏​ត្រូវ​​​កម្លាំង​ធ្វើការសាកសួរ​​​លើ​នារី​​ឈ្មោះ​លន់ និមល នៅ​នឹង​កន្លែង​កើត​ហេតុទើបដឹង​ថា ការពិតស្ត្រីជាម្តាយនោះនិយាយមួល​បង្កាច់បង្ខូច ដោយគ្មាន​​​ការចាប់​បង្ខាំង​ទុក​​អ្វីនោះទេ  ។

នាងបន្តថា ​ចម្លើយគឺ​ពុំ​ពិត​ដូច​ពាក្យ​ម្តាយ​នាង​បាន​ប្តឹង​ ទៅ​អគ្គ​ព្រះរាជអាជ្ញា​រង​នៃ​សាលាឧទ្ធរណ៍​​ទេ គឺនាង​បាន​ស្រឡាញ់​គ្នា និង​ព្រម​រស់នៅ​ជាមួយ​បុរស​នោះ​​ អស់​រយៈពេល​​៥​ឆ្នាំ​​​មក​ហើយ ពុំ​មាន​នរណា​ម្នាក់​ចាប់​បង្ខាំងរូប​នាង​ទុក​នោះ​ឡើយ ។ ​រឿងភាន់​ច្រឡំ​​​​​នេះ​ កើតឡើង​ដោយសារម្តាយ​នាង​​ខឹងសម្បារ​​ជាមួយ​​នាង ​ព្រោះ​ហៅ​នាង​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ​តែ​នាង​អត់​ព្រមទៅ​ ​ដោយ​នាង​សុខ​​ចិត្ត​ ព្រម​ធ្វើ​ជា​ប្រពន្ធចុង​​ ។

ទោះបីជា​យ៉ាងណា​​ ករណីនេះ មនុស្សទាំង៤នាក់​ត្រូវបានសម្របសម្រួលត្រូវរ៉ូវ​គ្នាវិញ ដោយ​បច្ចុប្បន្ន​នាង​​រស់នៅ​ជាមួយ​ប្តី​និង​ប្រពន្ធដើម ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​​យ៉ាង​សុខសាន្ត ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន  ។