ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ព្រមាន​ពី​គ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ​ក្នុង​​ទីក្រុង ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​នឹង​អូស​បន្លាយ​ទៀត

1 ឆ្នាំ មុន

ថៃ ៖ អាជ្ញាធរ​ក្នុង​ប្រទេស​ថៃ​បាន​ព្រមាន​​កាលពី​ថ្ងៃ​ពុធ ទី ៥ តុលា​ ម្សិលមិញ​នេះថា ពី​ទឹកជំនន់​

ថៃ ៖ អាជ្ញាធរ​ក្នុង​ប្រទេស​ថៃ​បាន​ព្រមាន​​កាលពី​ថ្ងៃ​ពុធ ទី ៥ តុលា​ ម្សិលមិញ​នេះថា ពី​ទឹកជំនន់​ធ្ងន់ធ្ងរ​ដែល​អាច​កើត​មាន​ឡើង​ក្នុង​រដ្ឋធានី និង​ផ្នែក​ផ្សេង​ទៀត​នៃ​តំបន់​ភាគ​កណ្តាល​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​ត្រូវ​គេ​រំពឹង​ថា​នឹង​អូស​បន្លាយពេល​ដល់​ពេញ​មួ​យស​ប្តា​ហ៍​នេះ​។

ទីក្រុង​បាងកក​កំពុង​ជួ​ប​ប្រទះ​នឹង​ទឹកជំនន់​ចាប់តាំងពី​ថ្ងៃ​ចន្ទ​មក​ម្លេះ ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ក្នុង​ទីក្រុង​ដែល​មាន​កម្ពស់​ប្រហែល ១៦​សង់ទីម៉ែត្រ​នៅ​ក្នុង​តំបន់​មួយ​ក្នុង​រយៈពេល ២៤​ម៉ោង​។ ប៉ុន្តែ​ទឹកជំនន់​បាន​ធូរស្រាល​ខ្លះ​នៅ​ក្នុង​តំបន់​ភាគច្រើន​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី ៥ តុលា​។

មន្ត្រី​ក្រុង​និយាយ​ថា ​ពួក​គេ​កំពុង​ចាត់វិធានការ​ជា​ច្រើន​ដើម្បី​ទប់ទល់​នឹង​ទឹកជំនន់ រួម​មាន​ដាក់​បាវ​ខ្សាច់​នៅ​តាម​មាត់ទន្លេ រៀបចំ​ម៉ាស៊ីនបូមទឹក​នៅ​ផ្លូវ​រូង​ក្រោម​ដី និង​មាន​រថយន្ត​យោធា​រង់​ចាំ​ដឹក​ជញ្ជូន​អ្នកដំណើរ​។

អភិបាលរង​ក្រុង​បាងកក លោកស្រី Tawida Kamolvej និយាយ​ថា ប្រ​សិន​កម្រិត​ទឹកភ្លៀង​មាន​កម្រិត​ខ្ពស់​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ តំបន់​ជា​ច្រើន​នឹង​ងាយ​រង​គ្រោះ​ដោយសារ​វា​នឹង​ត្រូវការ​ពេល​ជា​ច្រើន​ម៉ោង​ដើម្បី​បង្ហូរទឹក​ចូល​ទៅ​ក្នុង​ទន្លេ Chao Phraya ដែល​ហូរ​កាត់​ទីក្រុង​។

លោកស្រី​ថ្លែង​ក្នុង​ស​ន្និ​សិ​ទ​ថា «​ប្រ​សិន​ការ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ និង​មក​ពី​ធ្វើការ​វិញ​នឹង​មានការ​លំបាក យើង​នឹង​ស្នើ​ឱ្យ​ក្រុមហ៊ុន និង​ភ្នាក់ងារ​នានា​មាន​ភាព​បត់បែន​អំពី​ម៉ោង​ធ្វើការ ឬ​ប្រសិនបើ​អាច គឺ​ត្រូវ​ពិចារណា​ពី​ការ​ធ្វើ​ការងារ​ពី​ផ្ទះ​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​»​។

សូម​បញ្ជាក់​ថា ផ្នែក​ជា​ច្រើន​នៃ​ប្រទេស​ថៃ​ត្រូវ​បាន​ជន​លិចលង់​រួច​ជា​ស្រេច​ទៅ​ហើយដោយ​សារ​ភ្លៀង​មូសុង នៅ​ពេល​ចំណាយ​សេសសល់​នៃ​ព្យុះ​ត្រូពិច Noru បាន​បោកបក់​កាលពី​ចុងខែ​កញ្ញា​៕ (​យោង​តាម​ប្រភព​៖ AP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ