ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ផ្សែងហុយ​ចេញពី​ឡៅតឿ​មន្ត្រី​អគ្គី​ភ័យ​ចូល​ទៅ​ដល់​ហួសចិត្ត​…

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ផ្ទះ​លក់​គ្រឿងសំអាង​មួយ​កន្លែង​ហុយផ្សែងទ្រលោមខ្មួល​ផ្អើល​អ្នក​ជិតខាង​និង​សមត្ថកិច្ច

រាជធានី​ភ្នំពេញ ៖ ផ្ទះ​លក់​គ្រឿងសំអាង​មួយ​កន្លែង​ហុយផ្សែងទ្រលោមខ្មួល​ផ្អើល​អ្នក​ជិតខាង​និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ជួយ​ពន្លត់​ទាន់​ពេលវេលា ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ពី​​វេលា​ម៉ោង​៣​និង​៣០​នាទី​ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៤ មីនា នៅ​ហាង​លក់​គ្រឿងសម្អាង​យីហោ ស្សែង ព្រី ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​១៣៦ ក្នុង​សង្កាត់​ផ្សារកណ្តាល​២ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ម្ចាស់ផ្ទះ​មានឈ្មោះ ប៉ា សុគន្ធ  អាយុ​៣៦​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ផ្សារ​កណ្តាល​២ ខណ្ឌដូនពេញ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​កំពុង​តែ​សំរាក​នៅ​ក្នុងផ្ទះ​ជាមួយ​កូនស្រី​​ម្នាក់​អាយុ​មួយ​ខួប​នៅ​ក្នុង​បន្ទប់​ឡៅតឿ​យ៉ាង​លង់លក់ ខណៈ​ពេល​កើតហេតុ​ក៏​ស្រាប់​មាន​តែ​ហុយផ្សែង​យ៉ាង​ខ្លាំង​ចេញ​មក​ពី​ឡៅតឿ ភ្លាម​ៗ​នោះ​គាត់​បាន​ទូរស័ព្ទ​ហៅ​ប្តី​ឲ្យ​មក​ជួយ​តែ​គាត់​មិនរ​វីរ​វល់​​នោះ​ទេ ទើប​គាត់​ស្រែកហៅ​ឱ្យ​អ្នក​ជិតខាង​ជួយ​យក​បំពង់​ពន្លត់អគ្គីភ័យ​មក​ជួយ​ពន្លត់​ដោយ​វាយ​ជញ្ជាំង​បន្ទប់​ឡៅតឿ​ដើម្បី​បាញ់​បំពង់​ពន្លត់អគ្គីភ័យ​ចូល ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​ផ្ទះ​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​ម្ចាស់ផ្ទះ​ខាងលើ​នេះ សង្ស័យ​ឈ្លោះប្រកែក​គ្នា ហើយ​ប្រពន្ធ​ខឹង​ប្តី​មិន​ព្រម​ត្រឡប់​មក​ផ្ទះ​វិញ​បាន​ដុត​ក្រដាស​ក្នុង បន្ទប់​ឲ្យ​ហុយផ្សែង​ធ្វើ​ឲ្យ​ប្តី​ត្រឡប់​មក​ផ្ទះ​វិញ​តែ​បុរស​ជា​ប្តី​នៅ​តែ​មិន​ព្រម​មក​ផ្ទះ​វិញ​ដដែល ទោះបីជា​មាន​សមត្ថកិច្ច និង​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ជួយ​អន្តរាគមន៍​ក៏​ដោយ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ផ្សែងហុយ​ចេញពី​ក្នុងផ្ទះ​សំអាងការ​ផ្អើល​អ្នក​ជិត ខាង និង​សមត្ថកិច្ច​មក​ដល់​បាន​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​រាជធានី ភ្នំពេញ​ចំនួន​៣​គ្រឿង​មក​ដល់​ទើប​មន្ត្រី​ពន្លត់អគ្គីភ័យ​បាន​ចូល​ទៅ​មើល​កន្លែង​ដែល​ផ្សែង ហុយ​នោះ​ឃើញ​មាន​ឆេះ​តែ​ក្រដាស​បន្តិចបន្តួច​ប៉ុណ្ណោះ មិន​មាន​ឆេះ​ខូចខាត​របស់របរ​នៅ​ក្នុងផ្ទះ​ទេ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អគ្គី​ភ័យ​ខាងលើ​នេះ​មិនមែន​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​ទេ នៅ​ក្នុងផ្ទះ​មាន​តែ​ម្តាយ និង​កូនស្រី​អាយុ​១​ខួប​តែ​ប៉ុណ្ណោះ ។ រថយន្ត​ពន្លត់អគ្គីភ័យ​មក​ដល់​៣​គ្រឿង​តែ​មិន​បាន​បាញ់​ទឹក​ពន្លត់​ទេ​គ្រាន់តែ​មន្ត្រី​ពន្លត់អគ្គីភ័យ​មក​ដល់​ចូល​ទៅ​ពិនិត្យ​ហើយ​បិទ​កង្ហា និង​យក​ទឹក​ជះ​តែ​បន្តិច​បាន​រលត់​អស់​ទៅ​វិញ ៕