ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រកាស​សាលក្រម​ក្រុម​ចោរឆក់​រហស្សនាម «អា​ម៉ា​ប់សាម​កុក»តំណាង​រូប​ត្រី​

1 ឆ្នាំ មុន
  • កណ្តាល

​ខេត្ត​កណ្តាល ​៖ នៅ​បន្ទប់​សវនាការ​លេខ​០៥នៃ​សាលាដំបូង​ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ​តុលា​ ​នេះ បាន​ប្រកាស​សាលក្រម​លេខ​សំណុំរឿង​១៨៤៤ ក្រុម​ចោរឆក់​រហស្សនាម អា​ម៉ា​ប់ សាម​កុក…

​ខេត្ត​កណ្តាល ​៖ នៅ​បន្ទប់​សវនាការ​លេខ​០៥នៃ​សាលាដំបូង​ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ​តុលា​ ​នេះ បាន​ប្រកាស​សាលក្រម​លេខ​សំណុំរឿង​១៨៤៤ ក្រុម​ចោរឆក់​រហស្សនាម អា​ម៉ា​ប់ សាម​កុក តំណាង​រូប​ត្រី ។ ក្នុង​សវនាការ​ត្រឹម​រយៈ​ពេល​១៥​នាទីប៉ុណ្ណោះ ដោយ​លោក ថោ​ង ផល្លារ​រង្សី ជា​ចៅក្រម​ជំនុំ​ជំ​រះ និង​មានការ​ចូលរួម​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តកណ្តាលជា​តំណាង​អយ្យការ  ។

លោក សូ សា​រិ​ន ប្រធាន​លេខាធិការដ្ឋាន និង​ជា​អ្នកនាំពាក្យ​របស់​សាលាដំបូង​ខេត្តកណ្តាល បាន​ប្រាប់​តាម​ទូ​រស​ព្ទ​​អោយ​ដឹង​ថា ក្នុង​ការ​ប្រកាស​សាលក្រម​នេះ លោក ថោ​ង ផល្លារ​រង្សី ជា​ចៅក្រម​ជំនុំ​ជំ​រះ បាន​សម្រេច​ប្រកាស​សាលក្រម​មេខ្លោង​២​នាក់ផ្តន្ទាទោស​៣​ឆ្នាំ និង​២​ឆ្នាំ ដោយឡែក បក្ស​ពួក​១២​នាក់​ទៀត ផ្តន្ទាទោស១​ឆ្នាំកន្លះ ។

គួ​ររំលឹក​ដែរ​ថា ក្រុម​រហស្សនាម អា​ម៉ា​ប់ សាម​កុក តំណាង​អោយ​រូប​ត្រី ជា​ក្រុម​ឆក់​យ៉ាង​សកម្ម​ប្រចាំ​ខណ្ឌ​ច្បារ​អំពៅ និង​ស្រុក​កៀនស្វាយ ត្រូវ​បាន​លោក ប្លុង វិសាល ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្តកណ្តាល នៅ​ល្ងាច​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធ​នាគារ​បណ្តោះអាសន្ន​ពី​បទ «អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន» តាម​មាត្រា​៣៥៣ ,៣៥៧នៃ​ក្រមព្រហ្មទណ្ឌ ​។

ជន​រង​គ្រោះ​ក្នុង​ករណី​នេះ​ មានឈ្មោះ ទី​១-​ឈ្មោះ ច្រឹ​ក ជីវី​ន ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ ទី​២-​ឈ្មោះ សួន បូ​លី​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ និងទី​៣-​ឈ្មោះ ជា ស្រី​មុំ ភេទ​ស្រី អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​អង្គរ​ជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។

ជនជាប់ចោទ​ទី​១​-ឈ្មោះ អឿ​ន សីហា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​យក​បាត្រ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បា​ល​អំពៅ រាជធានី​ភ្នំពេញ​។ ទី​២-​ឈ្មោះ ប៊ុ​ណ្ណា រ​ដ្ឋា ហោ​ថា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​បា​យ៉ាប សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ទី​៣​-ឈ្មោះ ហ៊ុន វិសាល ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ស្វាយ​រលំ សង្កាត់​ស្វាយ​រំលំ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។ ទី​៤​-ឈ្មោះ​សេក រ៉ូ​នី ហៅ​ច​ន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​សង្កាត់​ក្រាំងធ្នុង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ទី​៥-​ឈ្មោះ​រ៉េ​ត រ​ដ្ឋា ហៅរ​ដ្ឋា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ទី​៦​-ឈ្មោះ​ម៉ុ​ន សុ​បញ្ញា ហៅ​ញ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ដើម​ចាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ ទី​៧-​ឈ្មោះ​ឈាង ឈៀវ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ទួល សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ ទី​៨​-ឈ្មោះ​កឺ​ម ម៉ា​ណែ​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្ដី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ទី​៩​-ឈ្មោះ​ឡា​ច ស្រី​កុ​ល ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ស​ថ្កាត់​បឹង​កក់ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។​

ទី​១០-​ឈ្មោះ​ចាន់ ស្រី​ពី​ន ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ចង់​ព្តែ​ក សង្កាត់​ព្តែ​ក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។​ទី​១១​-ឈ្មោះ​ឃឹម សុវិជ្ជា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អណ្ដូង​មួយ សង្កាត់​កោះ​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ ទី​១២-​ឈ្មោះ​វ៉ែន​ហេង រ​ដ្ឋា ហៅ​ម៉ា​ប់ ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។ និង​ទី​១៣-ឈ្មោះ​សុខ ពៅ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ទី​១៤-ឈ្មោះ មាស វ​ឌ្ឍ​នា ហៅ នាថ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ទី​១៥ ឈ្មោះ ធី ម៉ា ហៅ​ឡា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ។ នគរបាល​ស្រុក​កៀន ស្វាយ បានអោយ​ដឹង​ថា ការ​ឃាត់ខ្លួន​ក្រុម​ឆក់​នោះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ស្រុក​កៀនស្វាយ និង​ក្នុងផ្ទះ​សំណាក់ សីហៈ ស្ថិត​នៅ​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ពួក​ខ្លួន​រួម​ជាមួយ​បក្ខពួក​ចំនួន​១៣​នាក់​ទៀត បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប និង​ទូរស័ព្ទ​ដៃ​ពី​អ្នក​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ចំនួន​ពីរ​លើក​។ លើក​ទី​១​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​បាន​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក់​IPHONE 7PLUS ពណ៌ ប្រាក់​រៀល​ចំនួន​១៣០០០​រៀល​(​មួយ​ម៉ឺន​បី​ពាន់​រៀល​)​។ លើក​ទី​២ ក្នុង​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បាន​ទូរស័ព្ទ​ដៃ ០១​គ្រឿង ម៉ាក​VIVO ពណ៌​ខៀវ និង​កន្លង​មក​ក្រុម​បក្ខពួក​របស់​ខ្លួន​បាន​ធ្វើ​សកម្មភាព​ឆក់​យ៉ាង​សកម្ម ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ រហូត​ដល់​ស្ពាន​អ្នក​លឿង និង​បណ្តោយ​ផ្លូវ​១១៦​អា ផ្លូវ​១១០ ជា​ច្រើន​លើក​តែ​មិន​ចាំ​ថ្ងៃ ក្នុង​ខែកញ្ញា ខែតុលា ខែវិច្ឆិការ ឆ្នាំ​២០២១​។

បន្ទាប់​ពី​ទទួល​បាន​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ខាងលើ​រួច​នៅ​វេលា​ម៉ោង​១៤​និង​០០​នាទី ថ្ងៃ​ទី​១ ខែវិច្ឆិការ ឆ្នាំ​២០២១ នគរបាល​ស្រុក​កៀនស្វាយ សហការ​ជាមួយ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បន្ត​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១៣​នាក់ ស្រី​០២​នាក់ បន្ថែម​ទៀត​នៅផ្ទះ​សំណាក់​យីហោ សី​ហះ ស្ថិត​នៅ​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ រួម​ទាំង​វត្ថុ​តាង ។

អត្ថបទសរសេរ ដោយ