កក្រើកពេញហ្វេសប៊ុក ចៅអធិការវត្តចេញក្បាច់គុន
ខេត្តកំពង់ស្ពឺ ៖ ចៅអធិការនិងការកសង្ឃ (ព្រះសង្ឃដែលមើលការខុសត្រូវនៅក្នុងវត្ត)បានរងនូវការរិះគន់ពីសំណាក់ប្រជាពុទ្ធបរិស័ទខណៈ
ខេត្តកំពង់ស្ពឺ ៖ ចៅអធិការនិងការកសង្ឃ (ព្រះសង្ឃដែលមើលការខុសត្រូវនៅក្នុងវត្ត)បានរងនូវការរិះគន់ពីសំណាក់ប្រជាពុទ្ធបរិស័ទខណៈ
ខេត្តកំពង់ស្ពឺ ៖ ចៅអធិការនិងការកសង្ឃ (ព្រះសង្ឃដែលមើលការខុសត្រូវនៅក្នុងវត្ត)បានរងនូវការរិះគន់ពីសំណាក់ប្រជាពុទ្ធបរិស័ទខណៈដែលសិស្សគណនិងឧបដ្ឋាក(អ្នកនៅបម្រើ)ព្រះអង្គមួយចំនួន បាននាំគ្នាបញ្ចេញក្បាច់គុនយ៉ាងរំពីេននៅមុខមហាជនដែលចូលរួមពិធីបុណ្យរាប់រយនាក់ក្នុងព្រះវិហារ។ ដោយឡែក អ្នកមានជំនឿខ្លះបានលើកឡើងថា នេះជាបារមីចូលសណ្ឋិតមិនមែនព្រះអង្គនឹកឃើញធ្វើដោយចិត្តឯងនោះទេ តែអ្នកខ្លះថាជាការរាំតាមភ្លេងពិណពាទ្យទៅវិញ ។
ការបញ្ចេញក្បាច់គុនរាំតាមភ្លេងរបស់ព្រះចៅអធិការវត្តនេះ ធ្វើឡើងក្នុងពិធីបុណ្យចម្រើនព្រះជន្មគម្រប់២២ឆ្នាំរបស់ព្រះអង្គនៅវត្តពោធិសត្វគិរីរម្យនាម ហៀក ឡឹង ។
តាមមន្ត្រីនគរបាលស្រុកភ្នំស្រួចមួយរូបនិយាយថា «កាលពីថ្ងៃទី១១ ខែមីនា សិស្សគណរបស់ព្រះអង្គ ហៀក ឡឹង បាននាំគ្នាប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មដល់ព្រះអង្គ ដោយមានការជួបជុំពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករព្រមទាំងមានលេងភ្លេងពិណពាទ្យថ្វាយដល់បារមីទៀតផង តែមិនមានអ្នកណាដឹងថាជាបារមីអ្វីនោះទេ ។ ក្រោយការជួបជុំគ្នា សិស្សគណបាននាំគ្នាចូលថ្វាយបង្គំព្រះអង្គ ហៀក ឡឹងក្នុងមនោសញ្ចេតនាជាការប្រគេនពររវាងសិស្សនិងគ្រូ ។ រំពេចនោះ ស្រាប់តែព្រះអង្គ ហៀក ឡឹង ស្ទុះឡើងបញ្ចេញក្បាច់គុនរាំយ៉ាងរំពើនដូចជាក្បាច់ស្វានៅមុខព្រះបដិមាក្នុងព្រះវិហារ និងមុខមហាជនរាប់រយនាក់ ក៏ដូចជាសិស្សគណផងដែរ ។ បន្ទាប់មក ស្រាប់តែសិស្សគណព្រះអង្គ បានបញ្ចេញក្បាច់គុនដូចគ្នាជាបន្តបន្ទាប់ទាំងគ្រហស្ថ និងបព្វជិត ។
ការបញ្ចេញក្បាច់គុននេះ ត្រូវបានអ្នកមានជំនឿនិយាយថាជាបារមីចូលសណ្ឋិត មិនមែនលោកគ្រប់អង្គរាំសម្តែងនោះទេ ។ ព្រមជាមួយគ្នានោះ ក៏មានការរិះគន់អត់សំចៃមាត់ពីសំណាក់អ្នកចូលរួមមួយចំនួន ដែលមើលទៅហាក់មិនសមរម្យក្នុងនាមខ្លួនជាសង្ឃ មិនគួរណាមករាំបញ្ចេញក្បាច់គុនមុខមហាជនបែបនេះឡើយ ។
រឿងព្រះសង្ឃរាំរបៀបបញ្ចេញក្បាច់គុននេះបានល្បីសុសសាយភ្លាមៗ តាមរយៈការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកតៗគ្នា ដែលមានទាំងការរិះគន់និងការគាំទ្រព្រមៗគ្នាផងដែរ ។ អ្នកខ្លះលើកឡើងថា «តើក្នុងសាសនាព្រះពុទ្ធ មានពិធីឆ្កួតបែបនេះដែរឬទេ?» ករណីនេះគួរតែខាងមន្ទីរធម្មការនិងសាសនាខេត្តចាត់វិធានការហើយ ដោយសារមិនដែលឃើញការប្រារព្ធពិធីដូចនេះទេ ។
ចំណែគអ្នកដែលគាំទ្រនិងចូលចិត្តចំពោះព្រះអង្គ ហៀក ឡឹង ម្នាក់បានលើកឡើងថា «អ្នកមិនដែលជួបផ្ទាល់ពិតជានិយាយថាឆ្កួត ឬពាក្យអសុរោះផ្សេងៗ ។ ខ្ញុំក៏មិនជឿដែរ ប៉ុន្តែខ្ញុំជួបផ្ទាល់ប៉ះលើសមាជិកគ្រួសារផ្ទាល់ចូលរូបនៅវត្តអង្គជុំ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ក្នុងពិធីថ្វាយភ្លេងពិណពាទ្យ ដើម្បីលើកដងទង់មុខព្រះវិហារកាលពីឆ្នាំ២០០៤ ។ នេះគេហៅថា «ចូលរូប» ហើយយើងក៏អាចសួរចាស់ៗបានដែរអំពីពិធី«លៀងអារក្ស» ពិតជាមិនមែនរូបនោះជាអ្នកឆ្កួតទេ ។ ករណីនេះគួរមានការស្រាវជ្រាវ និងចងក្រងបន្ត ហើយជឿថា អ្នកវិទ្យាសាស្ត្រពិតជាមិនជឿទេ ប៉ុន្តែសូមកុំប្រញាប់សន្និដ្ឋាននិងវាយតម្លៃក្នុងផ្លូវអាក្រក់ឡើយ» ។
រីឯអ្នកខ្លះទៀតលើកឡើងថា «ព្រះសង្ឃកាលពីជំនាន់មុនក៏ចេះក្បាច់គុនដែរ តែព្រះអង្គលាក់ទុកមិនឲ្យអ្នកណាដឹងទេ មិនមែនយកមកបង្ហាញកណ្តាលហ្វូងកណ្តាលចំណោមបែបនេះឡើយ ។ ការធ្វើបែបនេះ គឺអាចជាការរៀបចំដើម្បីអូសទាញយកប្រជាប្រិយភាពពីសំណាក់មហាជន ដែលនិយមគាំទ្រឲ្យកាន់តែងប់ងុលជាមួយព្រះអង្គតែប៉ុណ្ណោះ» ។
ទាក់ទងនឹងការលើកឡើងដ៏ចម្រូងចម្រាសនេះដែរ អ្នកយកព័ត៌មានយើង មិនអាចសុំការពន្យល់បកស្រាយពីព្រះអង្គ ហៀក ឡឹង បាននៅឡើយទេ ។
នៅព្រឹកថ្ងៃទី១៣ ខែមីនា លោក សម សោភ័ណ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានប្រាប់តាមទូរស័ព្ទថា «ករណីខាងលើ លោកបានប្រគេនរឿងនេះទៅព្រះអនុគណស្រុកឱ្យចុះស្រាវជ្រាវហើយកាលពីថ្ងៃទី១២ ខែមីនា ដោយតម្រូវឱ្យព្រះអង្គ ហៀក ឡឹង ឡើងមកធ្វើកិច្ចសន្យាបញ្ឈប់លែងឱ្យមានសកម្មភាពបែបនេះទៀត» ។
លោក សម សោភ័ណ បន្តថា «នេះជាទោសស្រាល ដែលតម្រូវឱ្យព្រះអង្គសុំខមាទោស(សម្តែងអាបត្តិ) នៅចំពោះមុខគណៈសង្ឃក្នុងសាលាគណជាការស្រេច ។ ព្រះអង្គ ហៀក ឡឹង សន្យាថា នឹងធ្វើដំណើរមកកាន់មន្ទីរធម្មការនិងសាសនាជាមួយព្រះអង្គមេគណខេត្ត ដើម្បីទទួលកំហុស និងធ្វើកិច្ចសន្យាបញ្ឈប់លែងឱ្យមានសកម្មភាពបែបនេះទៀត» ។
គួររំឭកថា ចៅអធិការវត្តពោធិសត្វគិរីរម្យអង្គនេះ លោកចេះមន្តវិជ្ជាការអាគមអូមអាមមហានិយម(ស្នេហ៍) និងអាគមកាប់មិនមុតដុតមិនឆេះ ។ អ្នកធ្លាប់ទៅរកព្រះអង្គនាពេលកន្លងមក បានលើកឡើងថា បើអ្នកណាចង់រកព្រះអង្គធ្វើកន្សែងយ័ន្តមន្តគាថា ហើយលឿនរហ័សទាន់ចិត្ត ត្រូវដាក់បច្ច័យឲ្យច្រើនបន្តិចទើបបានរហ័ស តែបើដាក់បច្ច័យតិចតួចទេគឺយូរបន្តិចហើយ ។ ព្រះតេជគុណ ហៀក ឡឹង នេះមានត្រណមមួយ គឺរាល់អ្នកទៅរកព្រះអង្គហាមថតរូបជាដាច់ខាត បើចងថតត្រូវមានកាអនុញ្ញាតពីព្រះអង្គជាមុនសិន ។
តាមរយៈនៃការរាំបញ្ចេញក្បាច់គុន ដែលគេគ្រប់គ្នាធ្លាប់ឃើញនោះ គឺតែតាមរយៈខ្សែភាពយន្តចិន ដែលបរិយាយពីព្រះសង្ឃវត្តសៅលិញ ចេះក្បាច់គុនប្រយុទ្ធបង្ហូរឈាមជាមួយសត្រូវ ។ សូមចងចាំថា សង្ឃវត្តសៅលិញជានិកាយមហាយានដែលពុំមានវិន័យតឹងតែងដូចហីនយានឡើយ ។ ឯសម្រាប់ព្រះសង្ឃដែលប្រកាន់តាមនិកាយហីនយាន តែងប្រកាន់វិន័យតឹងតែងណាស់ ដែលព្រះសង្ឃខ្មែរ ថៃ ភូមា ។ល។ ប្រកាន់យកបែបហីនយាននេះ តែសម្រាប់ព្រះសង្ឃវៀតណាម-ចិន ឬជប៉ុន កាន់និកាយមហាយាន មិនមានវិន័យតឹងតែងដូចព្រះសង្ឃនិកាយហីនយានឡើយ ។
ងាកមកព្រះចៅអធិការវត្ត និងការកសង្ឃនាំគ្នាបញ្ចេញក្បាច់គុននេះវិញ មិនមែនជាព្រះសង្ឃនិកាយហីនយាននោះទេ ដូច្នេះអាចខុសឆ្គងនឹងធម៌វិន័យ ៕
ចែករំលែកព័តមាននេះ