ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​តែងតាំង និង​ចូល​កាន់​មុខ​តំណែង​ប្រធាន​សាលាដំបូង​ខេត្តកំពត

9 ឆ្នាំ មុន

ខេត្តកំពត ៖ លោក ហ៊ី សោភា រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ តំណាង​ឲ្យ​លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នា​រសៀល ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៧​នេះ

ខេត្តកំពត ៖ លោក ហ៊ី សោភា រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ តំណាង​ឲ្យ​លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នា​រសៀល ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៧​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​តែងតាំង លោក ឡុ​ង កេស​ភី​រម្យ ចូល​កាន់​មុខ​តំណែង​ប្រធាន​សាលាដំបូង​ខេត្តកំពត ជំនួស​លោក គាំ ឈាន អតីត​ប្រធាន​សាលាដំបូង​ដែល​ចូល​និវត្តន៍​។

ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង ប្រធាន​សាលាដំបូង​ខេត្តកំពត​នេះ ក៏​មានការ​ចូលរួម​ពី លោក ចាន់ ចេស្តា អភិបាល​ខេត្តកំពត​លោក កែន ស​ត្ថា អភិបាលខេត្ត​កែប លោកស្រី ប៊ុ​ន្ទី​ញ ប៊ុ​ណ្ណា​រី សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម លោក សេង ប៊ុ​ន​ឃាង សមាជិក​ឧត្តម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម ជួរ​ថ្នាក់ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ខេត្តកំពត​-​កែប ថ្នាក់ដឹកនាំ​មន្ទីរ​ជុំវិញ​ខេត្ត​ទាំង​ពីរ អាជ្ញាធរ​ខេត្ត ស្រុក ក្រុង ខេត្តកំពត​-​កែប ចៅក្រម ព្រះរាជអាជ្ញា​-​ព្រះរាជអាជ្ញា​រង លេខាធិការដ្ឋាន​រដ្ឋបាល​តុលាការ និង​ក្រឡាបញ្ជី​នៃ​សាលាដំបូង​ខេត្តកំពត និង​មន្ត្រី​ដែល​មានការ​ពាក់ព័ន្ធ​ជា​ច្រើន​នាក់​ផ្សេង​ទៀត​។

សូម​បញ្ជាក់​ថា លោក ឡុ​ង កេស​ភី​រម្យ អតីត​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​តែង​ជា​ប្រធាន​សាលាដំបូង​ខេត្តកំពត ជំនួស​លោក គាំ ឈាន​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​៕