សមត្ថកិច្ចកំពុងសាកសួរតៃកុងឡានដឹកឈើ ដើម្បីបន្តនីតិវិធីចាប់ខ្លួនឈ្មួញនៅពីក្រោយ
ខេត្តកំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានប្រាប់នៅរសៀលថ្ងៃទី១៣ មីនា ២០១៧ ថា
ខេត្តកំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានប្រាប់នៅរសៀលថ្ងៃទី១៣ មីនា ២០១៧ ថា
ខេត្តកំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានប្រាប់នៅរសៀលថ្ងៃទី១៣ មីនា ២០១៧ ថា ករណីកងរាជអាវុធហត្ថបង្ក្រាបឡានដឹកឈើ ព្រមទាំងឃាត់ខ្លួនតៃកុងឡានម្នាក់ផងនោះ ពេលនេះ ខាងផ្ទៃប្រទេសកំពុងបន្តនីតិវិធីសាកសួររកឈ្មួញឈើដែលនៅពីក្រោយ។ លោកមេបញ្ជាការបន្តថា ខាងសមត្ថកិច្ច នៅមិនបានឃាត់ខ្លួន ឈ្មោះ ស៊ី ស ដែលតៃកុងឡានឆ្លើយដាក់ថាជាថៅកែឈើនោះទេ។ ចំណែកលោក ឆេង ឡុង នាយរងសេនាធិការអាវុធហត្ថខេត្ត ដែលជាឪពុកក្មេកឈ្មោះ ស៊ី ស នោះនៅមិនទាន់ដឹងថា តើមានពាក់ព័ន្ធ ឬមិន ពាក់ព័ន្ធនោះទេ រង់ចាំបើកការស៊ើបអង្កេតបន្ត។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថ លើផ្ទៃ ប្រទេស បានប្រាប់នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះថា បន្ទាប់ពីមានការសួរនាំទៅ ឃើញថា កូនប្រសារបស់លោក ឆេង ឡុង ឈ្មោះ ស៊ី ស ទៅវិញទេដែលជាថៅកែ។ យ៉ាងណាក៏ដោយលោក ឆេង ឡុង មិនទាន់រកឃើញថា មានការ ជាប់ពាក់ព័ន្ធការរកស៊ីឈើនោះទេ តែប្រសិនបើរកឃើញថាមានពាក់ព័ន្ធក្នុងជំនួញឈើនេះមែននោះ លោក ឆេង ឡុង ក៏ត្រូវមានទោសដែរ។ លោក អេង ហ៊ី បន្តទៀតថា ចំពោះលោក ឆេង ឡុង នេះថ្នាក់លើធ្លាប់បានហៅមកធ្វើកិច្ចសន្យា ច្រើនដងមកហើយ ក្នុងរបរជំនួញឈើខុសច្បាប់នេះ។
នៅរសៀលថ្ងៃដដែលមន្ត្រីជំនាញហៅមកសួរនាំ ចំពោះការលើក ឡើងខាងលើ តែមិនទាន់ដឹងពីលទ្ធផលនោះទេរង់ចាំបញ្ចប់ការស៊ើបអង្កេតសិន។ លោកថាករណីនេះ នាយឧត្តម សេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងប្រធានគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទ ល្មើសធនធានធម្មជាតិ ក៏បានបញ្ជាឲ្យតាមចាប់ខ្លួនលោក ស៊ី ស ត្រូវជាកូនប្រសារបស់លោក ឆេង ឡុង នាយរង សេនាធិការអាវុធហត្ថ ខេត្តកំពង់ស្ពឺ ផងដែរ។
ទាក់ទងរឿងនេះ មានការលើកឡើងថា លោក ឆេង ឡុង ត្រូវបានមន្ត្រី ជំនាញហៅមកសួរនាំបន្ទាប់ពីកម្លាំងអាវុធហត្ថចុះទៅបង្ក្រាបការដឹកជញ្ជូន និងទីតាំងស្តុកឈើ នៅក្នុងដីឡូផ្ទះវីឡា របស់លោក ឆេង ឡុង នោះលោក ជូ សារុន បានបញ្ជាក់ថា នៅមិនទាន់មានការហៅលោក ឆេង ឡុង មកសួរនាំ នៅឡើយទេ។ បើតាមមន្ត្រីរដ្ឋបាលព្រៃឈើខណ្ឌកំពង់ស្ពឺមួយរូបប្រាប់ថា ក្រោយពីកម្លាំងអាវុធហត្ថបានឃាត់រថយន្ត ខាងលើនោះរួចមក ក៏បន្តឃាត់រថយន្ត១គ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-9126 បានដឹកឈើធ្នង់ ម្រេញ១រថយន្តនៅខាងមុខផ្ទះឈ្មោះ ឆេង ឡុង តែអ្នកបើកបរបានរត់គេចខ្លួនបាត់រួចមកថ្ងៃបន្ទាប់ កម្លាំងអាវុធហត្ថ បានបន្តចុះទៅឆែកឆេរនៅក្នុងឃ្លាំងស្តុកឈើ នៅក្នុងដីឡូវីឡារបស់លោក ឆេង ឡុង តែម្តង ដោយរកឃើញឈើមានកំណាត់ធំៗ យ៉ាងច្រើនដុំ ដែលរហូតមកដល់រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងអាវុធហត្ថ និងជំនាញកំពុងស្ទូចយកឈើចេញពីផ្ទះលោក ឆេង ឡុង មិនទាន់អស់នៅឡើយទេ។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការអាវុធហត្ថខេត្ត កំពង់ស្ពឺ សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បានឃាត់រថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយពណ៌ស ទម្ងន់៥តោន ពាក់ស្លាកលេខភ្នំពេញ 3C-9511 នៅចំណុចភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ដោយចាប់ខ្លួនអ្នកបើកបរម្នាក់ឈ្មោះ យឹម សុខភារម្យ អាយុ៣២ឆ្នាំ មុខរបរបើកបរមានទីលំនៅភូមិស្វាយរមៀត ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលក្រោយឃាត់ខ្លួន ជននេះបានឆ្លើយថា ឈើទាំងអស់គឺ គេដឹកចេញពីផ្ទះលោក ឆេង ឡុង នៅភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន។
គួរបញ្ជាក់ថា ឈ្មោះ ឆេង ឡុង នេះអ្នកក្នុងខេត្ត ព្រមទាំងមន្ដ្រី ជំនាញរូបណាក៏ស្គាល់ថាជាឈ្មួញឈើដ៏ធំប្រចាំខេត្តកំពង់ស្ពឺដែរ ដោយឡែកឈ្មោះ ស៊ី ស ជាឈ្មួញដែលទិញឈើ ពីឈ្មោះ ឆេង ឡុង នៅច្រកព្រំដែនវៀតណាមតន់ហន់ ដែលទំនាក់ទំនងក្នុងការរកស៊ីឈើនេះ ហើយទើបបានអ្នកទាំង ២ បានក្លាយជាឪក្មេក និងកូនប្រសាររហូតមកដល់បចុប្បន្ន។ ជាងនេះទៅទៀត ឃ្លាំងស្តុកឈើប្រណីតនៅក្នុងដីឡូត៍ ផ្ទះវីឡារបស់លោក ឆេង ឡុង តែម្តងមិនមែននៅដាច់ដោយឡែកដូចការលើកឡើងរបស់មជ្ឈដ្ឋានមួយចំនួន នោះទេ ហើយចំពោះរបាយការណ៍ដាក់ជូនថ្នាក់លើពីឃ្លាំងស្តុកឈើរបស់លោក ឆេង ឡុង មកជារបស់លោក ស៊ី ស នោះត្រូវ បានមជ្ឈដ្ឋានមហាជនលើកឡើងថា គ្រាន់តែជារបាយការណ៍ជួយដោះបន្ទុកលោក ឆេង ឡុង តែប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ