ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​ពិការ​ភ្នែក​សងខាង​អាយុ​៨៥​ឆ្នាំ ​ដើរ​សុំទាន​ចិញ្ចឹម​កូនប្រុស​ធ្លាក់​ពីលើ​ដើម​ត្នោត​បាក់​ចង្កេះ

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ហេតុតែ​ជីវភាព​ក្រីក្រ និង​កូនប្រុស​បាន​ធ្លាក់​ពីលើ​ដើម​ត្នោត បាក់​ចង្កេះ​នោះ​បាន​បង្ខំចិត្តឲ្យ​លោកតា​វ័យ​៨៥​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល​ធំ

ខេត្ត​ត្បូងឃ្មុំ ៖  ហេតុតែ​ជីវភាព​ក្រីក្រ និង​កូនប្រុស​បាន​ធ្លាក់​ពីលើ​ដើម​ត្នោត បាក់​ចង្កេះ​នោះ​បាន​បង្ខំចិត្តឲ្យ​លោកតា​វ័យ​៨៥​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល​ធំ ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ បាន​ដើរ​សុំទាន​តាម​ផ្សារ​ដើម្បី​ យក​លុយ​ទៅ​ចិ​ញ្ជឹ​ម​កូនប្រុស​។ ហើយ​ជា​រៀង​រាល់​យប់​លោកតា​បាន​សម្រាក​នៅ​ចំណតរថយន្ត​ក្រុងសួង​លើ​បង់​ថ្ម​បេតុង​ជាមួយនឹង​ចៅប្រុស​តូច​ម្នាក់​អាយុ​១២​ឆ្នាំ ហើយ​អាច​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​ទៀតដោយសារ​តែ​សម្រាន្ត​មិន​បាន​ដាក់​មុង​នោះ​។

លោក ញ៉ែ​ម ប៉េ​ញ​រិ​ន អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​ទោង សង្កាត់​សួង ក្រុង​សួង ដែល​ជា​សន្តិសុខ​យាម​ចំណតរថយន្ត​ក្រុង​សួង បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មីនា ២០១៧​ថា នៅ​ព្រឹក​ព្រលឹម​ស្រាង​ៗ​គាត់​បាន​លោកតា​ចាស់​ពិការ​ភ្នែក​ទាំង​ទ្វេរ​បាន​កាន់​ឈើច្រត់ និង​ចៅប្រុស​ឈ្មោះ ខ្យង បាន​នាំ​គ្នា​ក្រោក​ពី​ក្នុង​ចំណតរថយន្ត​របស់​លោក ដើរ​សំដៅ​ទៅ​ផ្សារ​ក្រុង​សួង ដើម្បី​សុំទាន​គេ​រហូត​ដល់​វេលា​ម៉ោងជាង​១០​ព្រឹក និង​នាំ​គ្នា​ត្រលប់​មក​វិញ​។

លោក ប៉េ​ញ រិ​ន សន្តិសុខ ចំណតរថយន្ត​ក្រុង​សួង ប្រាប់​បន្ត​ថា មាន​ពេល​ខ្លះ​លោកតា ឆេ​ង និង​ចៅប្រុស បាន​នាំ​គ្នា​ទៅ​សុំទាន​រហូត ដល់​ផ្សារ​ស្រុក​អូរ​រាំង​ឪ លុះ​ពេល​ដែល​ត្រលប់​មក​វិញ​គាត់​ឃើញ​អស់ កម្លាំង​ក៏​បាន​ជូន​ទឹក​ពិសារ ឬ ភេសជ្ជៈ​ផ្សេង​ៗ​ផង​ដែរ​។ មាន​ពេល​មួយ​លោកតា​កំពុង​តែ​អង្គុយ​នៅ​លើ​បង់​បេតុង​ស្រាប់តែ​ខ្យល់គ ធ្លាក់ មក​លើ​សាប បណ្តាល​ឲ្យ​សម្លាប់​ក្នុង​ពេល​នោះ រូប​លោក​បាន​ស្ទុះ​ទៅ​ជួ យ​លើក​បីត្រកង​ឡើង និង​បាន យក​ប្រេងកូឡា មក​រឹត​លាប និង​បាន​ធ្វើ​ចលនា​រហូត​ដល់​ដឹងខ្លួន​ឡើង វិញ​នេះ​ដោយសារ​តែ​លោកតា ចាស់ជរា និង​អស់កម្លាំង បន្ទាប់​មក​គាត់​បាន​ជូន​របស់​បាយ​ពិសារ​។

ដោយ​ឃើញ​បែប​នេះ​គាត់ យក​តែ បុណ្យ​ទេ គឺ​បាន​អនុញ្ញាត​ឲ្យ​លោកតា និង​ចៅប្រុស​ម្នាក់​សម្រាន្ត​នៅ​លើ​បង់ បេតុង​រាល់​យប់ និង​បាន​ថែម ទាំង​ប្រាប់​ដល់​ក្រុម​ក្មេង​ៗ មិន​ឲ្យ​ប៉ះពាល់​លោកតា​ទៀត​ផង​។ លោកតា ចាន់ ឆេ​ង អាយុ​៨៥​ឆ្នាំ ដែល​មាន ជីវភាព​ក្រីក្រ និង​ពិការ​ភ្នែក​សងខាង មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា គាត់​មាន​តែ​កូនប្រុស​ម្នាក់​ឈ្មោះ ចាន់ សុខ អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល​លើ ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ  ដែល​ប្រកប​របរ​ឡើងត្នោត​ដើម្បី យក​ទឹកត្នោត​កៀប​ធ្វើ​ស្ករ​លក់ នៅ​ពេល​មួយ​កូនប្រុស​បាន​ធ្លាក់​ពីលើ​ដើម​ត្នោត​មក​ដី​បណ្តាល​ឲ្យ​បាក់​ចង្កេះ ។

ហើយ​រាល់ថ្ងៃ​កំពុង​នៅ​ឯ​ផ្ទះ ដែល​មិន​អាច​ប្រកប​របរ​ឡើងត្នោត​កើត​ទេ ហើយ​ភ្នែក​គាត់​ពិការ​ទាំង សងខាង​ដោយសារ​តែ​ត្រូវ​នឹង​មែក​ឫស្សី​ចាក់​ចំ​ភ្នែក រីឯ​ប្រពន្ធ​គាត់​(​ចាន់ ឆេ​ង​) បាន​ស្លាប់​ចោល​ជា​ច្រើន ឆ្នាំ​មក​ហើយ ដោយ​បន្សល់​ទុក​តែ​កូនប្រុស​ម្នាក់​។ នៅ​ពេល​ដែល​គាត់​សុំទាន​បាន​លុយ​៥​ទៅ​៦​ម៉ឺន​រៀល នឹង​ទៅ​យក​លុយ​ឲ្យ​កូន សម្រាក​បាន​១​ទៅ​២​ថ្ងៃ និង​ត្រលប់​មកដើរសុំទាន​វិញ៕