ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វង់ល្បែង​ប្រជល់​មាន់ អាប៉ោង​២​កន្លែង​នៅ​ស្រុក​កំពង់ត្របែក សមត្ថកិច្ច​មិន​បង្ក្រាប​ព្រោះ​មាន​សេវា​ប្រចាំខែ

7 ឆ្នាំ មុន

ខេត្ត​ព្រែ​វែង ៖ ល្បែង​ប្រជល់​មាន់ និង​ល្បែង​អាប៉ោង ២​កន្លែង​ធំ​ៗ​កំពុង​បើក​ដំណើរការ​យ៉ាង​រលូន នៅ​ក្នុង ចំនួន​ពីរ​ភូមិ គឺ​ភូមិ​គោ​ក្រោក ឃុំ​គោ​ខ្ចក និង​ភូមិ​ត្រ​កៀប​ក្តាម ឃុំ​ពាម​មន្ទា

ខេត្ត​ព្រែ​វែង ៖ ល្បែង​ប្រជល់​មាន់ និង​ល្បែង​អាប៉ោង ២​កន្លែង​ធំ​ៗ​កំពុង​បើក​ដំណើរការ​យ៉ាង​រលូន នៅ​ក្នុង ចំនួន​ពីរ​ភូមិ គឺ​ភូមិ​គោ​ក្រោក ឃុំ​គោ​ខ្ចក និង​ភូមិ​ត្រ​កៀប​ក្តាម ឃុំ​ពាម​មន្ទា ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ហើយ​មហាជន​មួយ​ចំនួន​បាន​លើក​ឡើង​ថា កន្លែង​ទាំង​ពីរ​នេះ បាន​បើក​ដំណើរការ​យូរ​ខែ​ណាស់​មក ហើយ ដែល​អាច​ហៅ​បាន​ថា ដុះ​ស្លែ​កាន់​ស្នឹម ខណៈ​សមត្ថកិច្ច​មិន​មាន​វិធានការ​បង្ក្រាប ឬ​ទប់ស្កាត់ ព្រោះ​អាច​បាន​ទទួលផល​ណាមួយ​ពី​ប្រភព​ទាំង​ពីរ​។

ដោយឡែក​បើ​តាម​ម្ចាស់​សង្វៀន​ប្រជល់​មាន់ អាប៉ោង នៅ​ភូមិ​គោ​ក្រោក ឃុំ​គោ​ខ្ច​ច ស្រុក កំពង់ត្របែក​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា មុន​នឹង​គាត់​អាច​បើក ដំណើរការ​វង់ល្បែង​នេះ​បាន ខ្លួន​រត់ការ​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍ អធិការ និង​ស្នងការ​ខេត្ត រួចរាល់​ហើយ​ទើប​អាច បើក​លេង​បាន បើ​មិន​រត់ការ​ជា​មុន​នោះ​ទេ មិន​អាច​លេង​ស្រួល​បាន​ទេ  ប្រាកដជា សមត្ថកិច្ច​បង្ក្រាប​ដេញ រត់​ប្រសាច​ហើយ ។ លោក​បន្ត​ទៀត​ថា រៀង​រាល់​ខែ​គាត់​ត្រូវ​ចំណាយ​លុយ​ជា​ច្រើន​សម្រាប់​សមត្ថកិច្ច តាំងពី​ក្រោម​រហូត​ដល់​លើ ក្នុង​មួយ​ខែ​មិន​ក្រោម ៨,០០០,០០០​រៀល​(​ប្រាំបី​លាន​រៀល​) នោះ​ទេ ពិបាក​ណាស់​មិនសូវ​ចំណេញ​ទេ។

លើស​ពី​នេះ​ម្ចាស់​អាជីវកម្ម​មួយ​នេះ​បាន​បន្ថែម​ទៀត​ថា ប្រសិនជា សារព័ត៌មាន​ចង់​ផ្សាយ ក៏​ផ្សាយ​ទៅ ព្រោះថា​មិនមែន​សារព័ត៌មាន ជា​អ្នក​ចាប់​ទេ គឺ​សមត្ថកិច្ច​ជា​អ្នក​ចាប់ បង្ក្រាប ហើយ​បើ​ចង់​ផ្សាយ គឺ​ផ្សាយ​២​កន្លែង​តែ​ម្តង​ទៅ​ដោយ​ក្រៅពី​កន្លែង​គាត់​នេះ  នៅ​ភូមិ​ត្រ​កៀប​ក្តាម ឃុំ​ពាម​មន្ទា ស្រុក​កំពង់ត្របែក ក៏​មាន​បើក​ដូច​គ្នា​ដែរ គឺ​មាន​ជល់​សេ​ង្វៀ​ន​ធំ​ជាង​កន្លែង គាត់​ទៅ​ទៀត ហើយ​រត់ការ​តែ​អធិការ​ទេ ចំណែក​គាត់​តាំងពី​ក្រោម​រហូត​ដល់​លើ ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ ប្រភព ពី​មន្ត្រី​ប៉ុស្តិ៍​នៅ​ឃុំ​គោ​ខ្ច​ច សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា វង់​អ្នក​ញៀន​ល្បែង​ជល់​មាន់​អាប៉ោង នៅ​ទី​នេះ​កើត​មាន​ច្រើន​ខែ​ហើយ បាន​រត់ការ​តាំង​អធិការ​ទៅ​ដល់​ស្នងការ​។  ដោយឡែក​ពួក​គាត់​បាន​ត្រឹម តែ​ដឹង តែ​មិន​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ ហើយ​ទៅ​មើល​មិន​ហ៊ាន​ទៅ​មើល​ដែរ ព្រោះ​ខ្លាច​ក្រុម​អ្នក​ញៀន ល្បែង ទាំងនោះ​សើចចំអក​ដាក់​។ ចំណែក​ឯក​សេ​ង្វៀ​ន​វង់ល្បែង​ប្រជល់​មាន់ អាប៉ោង ដុះ​ស្លែ​នៅ​ភូមិ​ត្រ​កៀប​ក្តាម នោះ​វិញ ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនោះ​បាន​អះអាង​ថា ម្ចាស់​សេ​ង្វៀ​ន​បាន​សុំ​អធិការ​កំពង់ត្របែក លោក សួន សំ​អឿ​ន ដើម្បី​បើក​សង្វៀន​ជល់​មាន់ និង​លេង​អាប៉ោង​រួចរាល់​ហើយ បើ​មិន​សុំ​ជា​មុន​ទេ ហ៊ាន​តែ​លេង ដឹង​តែ​ចប់​ហើយ មិន​បាន​មួយគូ​ទេ​សមត្ថកិច្ច​មក​ដល់​ភ្លាម​ៗ​។

ដោយឡែក​សេ​ង្វៀ​ន​ជល់ មាន់​នេះ ក្នុង​មួយ​ថ្ងៃ​មាន​ជល់​ពី​១០​ទៅ​១២​គូ ហើយ​ក្នុង​មួយគូ​ចាប់ពី ១,០០០,០០០​រៀល (​មួយ​លាន​រៀល​) ឡើង​ទៅ និង​ចុង​ស​ប្តា​ហ៍ មាន​ភ្ងៀ​វ​ចាប់ពី​១២​ទៅ​២០​គូ ជល់​ពី​ម៉ោង​៩​ព្រឹក​រហូត​ល្ងាច បើ​គូ​ណាត់​វិញ​ពី​(៤,០០០,០០០​រៀល​)​ឡើង​ទៅ ហើយ​ម្ចាស់​សង្វៀន​ដក​តុង​១០​ភាគរយ ហើយ​អាប៉ោង វិញ​យក​ប្រចាំ​ថ្ងែ តែ​មិនដឹង​ប៉ុន្មាន​ទេ តែ​ឮ​ម្ចាស់​សង្វៀន​ថា ចាយ​លុយ​ទៅ​លើ​អធិការ​លោក សួន សំ​អឿ​ន ច្រើន​ណាស់ នេះ​មិន​ចាយ​លុយ​ខេត្ត​ផង បើ​ខេត្ត​ទៀត​លែង​ចំណេញ​ហើយ​បើ​នៅ​លេង​បែប​នឹង​នោះ ។

លោក​អធិការ​ស្រុក​កំពង់ត្របែក​លោក សួន សំ​អឿ​ន បាន​ឲ្យ​ដឹង​ថា លោក​មិន​បានដឹង​ទេ​រឿង​សង្វៀន ជល់​មាន់ អាប៉ោង ទាំង​២​កន្លែង​ខាងលើ​នេះ លោក​នឹង​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​បង្ក្រាប​ភ្លាម​ៗ ហើយ​រឿង ដែល​ថា​យក​លុយ​ជា​ក្នុង​ការ​បើកភ្លើង​ខៀវ​នោះ​មិន​ពិត​ទេ ហើយ​បើ​លោក​ដឹង លោក​បង្ក្រាប​ឲ្យ​ខាន់​តែ បាន​។ ចំណែក​លោក ពៅ ជីវី ស្នងការ​ង​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា រឿង​ជល់​មាន់ អាប៉ោង ២​កន្លែង ខាងលើ​នេះ​លោក​មិន​បានដឹង​ទេ ហើយ​រឿង​ថា​រត់ការ​មក​ដល់​ស្នងការ​នោះ មិនមែន​ជា​រឿង​ពិត ដូចសម្តី​របស់​មន្ត្រី​ប៉ុស្តិ៍ និង​ក្រុម​អ្នក​ញៀន​ល្បែង​នោះ​ទេ។

ហើយ​ពេល​លោក​បានដឹង​ដំណឹង នេះ​ភ្លាម លោក​បាន​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប​ភ្លាម​ៗ ហើយ​រឿង​នឹង​លោកស្នងការ​ក៏​មិន​ពាក់ព័ន្ធ​ដែរ​។ គួ​រំលឹក​ថា កន្លង​មក​សម្តេច​ក្រឡាហោម​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឹង​ម៉ាត់ ឲ្យ​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប ល្បែងស៊ីសង គ្រប់​ប្រភេទ​ឲ្យ​ខាន​តែ​បាន នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន ដោយឡែក​នៅ​ស្រុក​កំពង់ត្របែក មាន​ល្បែង​សេ​ង្វៀ​ន​ប្រជល់​មាន់​អាប៉ោង​២​កន្លែង​ធំ​ៗ សមត្ថកិច្ច​មូលដ្ឋាន​ថា​មិនដឹង​ទៅ​វិញ​៕