ទូកងឈ្មោះក្តាមប្រៃ បានដាក់ចូលទន្លេ ដើម្បីហ្វឹកហាត់ត្រៀមចូលរួមប្រកួតឆាប់ៗខាងមុខនេះ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ក្នុងឱកាសចុះជួបសំណេះសំណាលនាំយកថវិកា និងសម្ភារៈផ្ដល់ជូនក្រុមកីឡាករ
ខេត្តកំពង់ឆ្នាំង ៖ ក្នុងឱកាសចុះជួបសំណេះសំណាលនាំយកថវិកា និងសម្ភារៈផ្ដល់ជូនក្រុមកីឡាករ
ខេត្តកំពង់ឆ្នាំង ៖ ក្នុងឱកាសចុះជួបសំណេះសំណាលនាំយកថវិកា និងសម្ភារៈផ្ដល់ជូនក្រុមកីឡាករ ទូក អុំ ឈ្មោះ ក្តាមប្រៃ ក្នុងភូមិកំពង់ក្តា ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋិ អភិបាលខេត្តកំពង់ឆ្នាំង អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ខូវ លីស្នងការនគរបាលខេត្ត និងលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានមានប្រសាសផ្តាំផ្ញើដល់ក្រុមកីឡាករទូក ង ក្តាមប្រៃ ទាំងអស់ ត្រូវថែទាំនិងរក្សាសុខភាពឱ្យបានមាំទាំ ហើយខិតខំហ្វឹកហាត់ចាប់ពីពេលនេះតទៅ ដើម្បីយកជ័យជំនះ ក្នុងពេលទៅប្រកួតនៅខេត្តកំពង់ចាម ក្នុងពេលខាងមុខនេះ។
ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានបន្តថា៖ ថ្វីបើប្រមុខរាជរដ្ឋាភិបាល បានផ្អាកពីធីអុំទូកថ្នាក់ជាតិឆ្នាំនេះ ក៍ពិតមែន ប៉ុន្តែបានអនុញ្ញាត្តិឱ្យតាមបណ្តាខេត្ត ត្រូវរៀបចំពិធីអុំទូក អកអំបុក សំពះព្រះខែ តាមទំនៀមទម្លាប់ពីដូនតា ផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋបានកំសាន្តសប្បាយផង និងបន្តថែរក្សាមរតក ពិធីអុំទូកនេះផង ហើយសម្រាប់ខេត្តកំពង់ឆ្នាំង នឹងរៀបចំពិធីនេះ នៅខែវិច្ឆិកា ខាងមុខនេះ ។
ដោយឡែកថ្ងៃនេះ ក្រុមកីឡាករទូកងឈ្មោះក្តាមប្រៃ ដែលនឹងត្រូវដាក់ចូលទន្លេដើម្បីធ្វើការហ្វឹកហាត់ត្រៀមទៅចូលរួមប្រកួតនៅខេត្តកំពង់ចាម ដែលប្រព្រឹត្រទៅនៅថ្ងៃទី៩ និង ទី១០ ខែតុលាខាងមុខនេះ ក្នុងនាមអាជ្ញាធរខេត្ត ស្នងការនគរបាលខេត្ត និងលោកជំទាវ អ្នកតំណាងរាស្ត្រ សូមផ្តល់ជូននៅស្បៀង សម្ភារៈ និងថវិការមួយចំនួន ដើម្បីឧត្ថមដល់កីឡាករ ក្នុងរយៈពេលហ្វឹកហាត់ដើម្បីត្រៀមទៅប្រកូតផងដែរ។
ចំពោះអំណោយដែលបានឧបត្ថមនៅថ្ងៃនេះរូមមាន ថវិការចំនួន៣លានរៀល ជូនដល់ក្រុមកីឡាករ អំទូក និងថវិការ១លានរៀល ឧត្ថមដល់សាលាបុណ្យភូមិកំពង់ក្តា ដែលជាកន្លែងដំកល់និងរក្សាទុកទូក ក្តាមប្រៃ ជាអំណោរ របស់ឯកឧត្តម អភិបាលខេត្ត ។ ឧបត្ថម អង្ករ ចំនួន៥០០ គីឡូក្រាម ទឹកសុទ្ធ ទឹកក្រូច និងសម្ភារៈមួយចំនួន ជាអំណោយរបស់លោក ខូវ លី ស្នងការនគរបាលខេត្ត ។
សូមរំលឹកថា ទូកងឈ្មោះ ក្តាម ប្រៃ ជាទូកដែលគ្រប់គ្រងមើលថែទាំ ដោយលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ។ ទូកនេះជាប្រភេទទូកអុំ មានប្រវែង២៨,៣ ម៉ែត្រ មានចំណុះកីឡាករ ចំនួន៦៩នាក់ ។ ទូកនេះធ្លាប់ទទួលជ័យជំនះថ្នាក់ជាតិជារៀងរាល់ឆ្នាំ និងបានដាក់តម្កល់សាលាបុណ្យភូមិកំពង់ក្តា ឃុំកំពង់ត្រឡាចក្រោម ស្រុកកំពង់ត្រឡាច៕





















ចែករំលែកព័តមាននេះ