ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ! កូរ៉េ​ខាងជើង​បា​.​ញ់​មី​ស៊ី​ល​២គ្រាប់ទៀត ​ចូលសមុទ្រជប៉ុន​

1 ឆ្នាំ មុន

កូរ៉េ​ខាងជើង ៖ កូរ៉េ​ខាងជើង​បាន​បា​.​ញ់​មី​ស៊ី​ល​បាលី​ស្ទីក​ចំនួន ២​គ្រាប់​ចូល​ទៅ​ក្នុង​សមុទ្រ នៅ​ថ្ងៃ​

កូរ៉េ​ខាងជើង ៖ កូរ៉េ​ខាងជើង​បាន​បា​.​ញ់​មី​ស៊ី​ល​បាលី​ស្ទីក​ចំនួន ២​គ្រាប់​ចូល​ទៅ​ក្នុង​សមុទ្រ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៦ តុលា​នេះ​ក្នុង​ទិស​ដៅ​ទៅ​ប្រទេស​ជប៉ុន​។ ​នេះ​គឺជា​ការ​បា​.​ញ់​លើក​ទី ៦​របស់​របប​ព្យុ​ង​យ៉ាង​ក្នុង​រយៈពេល​ត្រឹម ១២​ថ្ងៃ​។ គួររំលឹកថា កូរ៉េ​ខាងត្បូង និង​អា​មេ​រិ​ក​បា​.​ញ់​មី​ស៊ី​ល​វិញ ដើម្បី​ឆ្លើយ​តប​នឹង​កូរ៉េ​ខាងជើង

កាលពី​ថ្ងៃ​ពុធ ទី៥ តុលា ​ម្សិលមិញ​នេះ អា​មេ​រិ​ក និង​កូរ៉េ​ខាងត្បូង​បាន​បា​.​ញ់​មី​ស៊ី​វិញ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កូរ៉េ​ខាងជើង​។

អគ្គសេនាធិការ​ចម្រុះ​របស់​កូរ៉េ​ខាងត្បូង និង​រដ្ឋាភិបាល​ជប៉ុន​បាន​រាយការណ៍​ពី​ការ​បា​.​ញ់​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា «​នេះ​ជា​លើក​ទី ៦​ហើយ​ក្នុង​រយៈពេល​ដ៏​ខ្លី ដោយ​រាប់​ពី​ការ​បា​.​ញ់​នៅ​ចុងខែ​កញ្ញា​។ វា​ពិតជា​មិន​អាច​អត់ឱន​អោយ​បាន​»។

ការ​បា​.​ញ់​មី​ស៊ី​ល​របស់​របប​ព្យុ​ង​យ៉ាង​កើតឡើង​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពេល​របប​ផ្តាច់​ការ​នេះ​បាន​ថ្កោលទោស​អា​មេ​រិ​ក​ដែល​កោះ​ប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។

នៅ​ក្នុង​សេចក្តី​ប្រកាស​ចេញ​ដោយ​ក្រសួងការបរទេស កូរ៉េ​ខាងជើង​ក៏​បាន​ថ្កោលទោស​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ផង​ដែរ​ដែល​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​មក​កាន់​ឧបទ្វីប​កូរ៉េ ដោយ​កូរ៉េ​ខាងជើង​លើក​ឡើង​ថា វា​បាន​គំ​រា​.​ម​កំហែង​ធ្ងន់ធ្ងរ​ដល់​ស្ថិរភាព​នៃ​ស្ថានភាព​ក្នុង​តំបន់​។

នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​ក USS Ronald Reagan និង​ក្រុម​វា​.​យ​ប្រហារ​របស់​ខ្លួន​ត្រូវ​បាន​ដាក់​ពង្រាយ​ឡើង​វិញ​ភ្លាម​ៗ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​បា​.​ញ់​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​រំលង​ប្រទេស​ជប៉ុន​។

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ អា​មេ​រិ​កបាន​ចោទប្រកាន់​រុ​ស្ស៊ី និង​ចិន​ថា​បាន​រារាំង​ការ​ប៉ុនប៉ង​ពង្រឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​លើ​ទីក្រុង​ព្យុ​ង​យ៉ាង ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​របប​នេះ​។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Yoon Suk-yeol ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ដូច្នេះ​ថា ប្រទេស​របស់​លោក​នឹង​ធានា​សន្តិសុខ​របស់​ខ្លួន​តាម​រយៈ​សម្ព័ន្ធភាព​ជាមួយ​សហរដ្ឋអាមេរិក និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ជប៉ុន​។ លោក​គ្រោង​នឹង​និយាយ​គ្នា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន Fumio Kishida តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​លោក Yoon Suk-yeol បាន​ព្រមាន​ថា កូរ៉េ​ខាងជើង​នឹង​ប្រឈម​នឹង​ការ​ឆ្លើយ​តប​របស់​អន្តរជាតិ​ដ៏​ខ្លាំងក្លា​ជុំវិញ​ការ​បា​.​ញ់​សាកល្បង​មី​ស៊ី​ល​របស់​ខ្លួន​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ