ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជា​តួ​សម្ដែង​ម្នាក់​ជូន​មិត្ត​ភ័ក្តិ​ស្រី​ឡើង​ជិះ​កង់​បី ក៏​ត្រូវ​មនុស្ស​មួយ​ក្រុម​ព្រួត​វា​.​យ​ប្លន់

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ជា​តួ​សម្ដែង​ម្នាក់ ខណៈ​ពេល​ចេញពី​ផឹកស៊ី​ត្រឡប់​មក​ផ្ទះ​វិញ ក៏​ស្រាប់តែ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​វា​.​យ​បណ្ដាល​ឲ្យ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​តួ​សម្ដែង​ម្នាក់ ខណៈ​ពេល​ចេញពី​ផឹកស៊ី​ត្រឡប់​មក​ផ្ទះ​វិញ ក៏​ស្រាប់តែ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​វា​.​យ​បណ្ដាល​ឲ្យ​រង​របួស ហើយ​យក​ទូរស័ព្ទ និង​កាបូប​បាន​សំរេច និង​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​ទៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២២ នៅ​ចំណុច​ម្តុំ​ផ្សារ​ដី​ថ្មី ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ សុង ភា​រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​តារា​សម្តែង ស្នាក់​នៅផ្ទះ​ជួល ម្តុំ​ផ្សារ​ដី​ថ្មី ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ​។ ហើយ​របស់​ដែល​បាត់បង់​មាន លុយ​៨​ម៉ឺន​រៀល កាត​គ្រី​ម៉ូតូ​២​សន្លឹក អត្តសញ្ញាណ​ប័​ណ្ឌ​សញ្ជាតិ​ខ្មែរ​១​សន្លឹក និង​ទូរស័ព្ទ​ដៃ​ម៉ាក oppo A31 មួយ​គ្រឿង​ផង​ដែរ​។

តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​មាន​គ្នា​៣​នាក់ ក្នុង​នោះ​ប្រុស​២​នាក់ និង​ស្រី​ម្នាក់ បាន​ជិះ​ម៉ូតូ​២​គ្រឿង​ចេញពី​កន្លែង​ហូប​ចុក​ផឹកស៊ី នៅ​ម្តុំ​ផ្លូវ​២០០២ ក្នុង​គោលបំណង​ត្រឡប់​មក​ផ្ទះ​ជួល​វិញ នៅ​ម្តុំ​ផ្សារ​ដី​ថ្មី​។ លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ផ្ទះ​ជួល​ហើយ រូប​គាត់​ក៏​បាន​យក​ម៉ូតូ​ចូល​ទុក​ក្នុង​បន្ទប់ រួច​ហើយ​ក៏​ដើរ​ជូន​មិត្ត​ភ័ក្តិ​ស្រី​ម្នាក់​ទៀត​ដែល​មក​ជាមួយ​គ្នា​ឡើង​ម៉ូតូ​កង់​បី​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

ជន​រង​គ្រោះ​បន្ត​ថា នៅ​ពេល​ដែល​មិត្តភក្តិ​ស្រី​ជិះ​ម៉ូតូ​កង់​បី​ចេញ​ទៅ​បាត់ ស្រាប់តែ​មាន​ក្រុម​ជនសង្ស័យ​ចំនួន​៣​ទៅ​៤​នាក់ បាន​នាំ​គ្នា​មក​ព័ទ្ធ ហើយ​វា​.​យ​ទៅ​លើ​រូប​គាត់ បណ្តាល​ឲ្យ​រង​ការ​បែក​មាត់ និង​បែក​ខ្ទង់ច្រមុះ​ហូរ​ឈា​.​ម បន្ទាប់​មក​ក្រុម​ជនសង្ស័យ​ទាំងនោះ ក៏​បាន​លូក​យក​កាបូប​លុយ និង​ទូរស័ព្ទ​ដៃ​ម៉ាក oppo A31 បាន​ហើយ ក៏​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​តែ​ម្ដង​។

ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ ជន​រង​គ្រោះ​បាន​ស្រែក​ឆោឡោ​ថា «​ចោរ​ៗ» ដែរ ដែល​មិន​មាន​អ្នក​ជួយ​ចេញ​ជួយ​នោះ​ទេ គឺ​មាន​តែ​មិត្ត​ភ័ក្ដិ​ម្នាក់​ចេញ​មក​ដល់ តែ​ជនសង្ស័យ​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​ទៅ​ហើយ​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​មិត្ត​ភ័ក្ដិ​ជួយ​ដឹក​យក​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​៣ ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​ជនសង្ស័យ​មក​ចាត់ការ​តាម​នីតិវិធី និង​យក​របស់ទ្រព្យ​គាត់​មក​វិញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ