ព្រៃផ្សែមែន ! វាយព្រះសង្ឃជាប់គុកម្តងលើកនេះវាយឪពុកចុងនឹងអង្រែទៀត
ខេត្តក្រចេះ ៖ យុវជនម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារមិនរាងចាលព្រោះតែរឿងលួចសម្ភាររបស់ព្រះសង្ឃ និងបានវាយព្រះសង្ឃឲ្យរងរបួស
ខេត្តក្រចេះ ៖ យុវជនម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារមិនរាងចាលព្រោះតែរឿងលួចសម្ភាររបស់ព្រះសង្ឃ និងបានវាយព្រះសង្ឃឲ្យរងរបួស
ខេត្តក្រចេះ ៖ យុវជនម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារមិនរាងចាលព្រោះតែរឿងលួចសម្ភាររបស់ព្រះសង្ឃ និងបានវាយព្រះសង្ឃឲ្យរងរបួសទៀតផងនោះ ក៏ទើបតែបានដោះ លែងកាលពីប៉ុន្មានឆ្នាំមុននេះ ។ នៅពេលនេះជននេះត្រូវបាននគរបាលចាប់ខ្លួនសារជាថ្មី ទៀតពីបទបង្កហិង្សា បន្ទាប់ពីរូបគេបានធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ បណ្តាលឲ្យខូចខាត មិនត្រឹមតែប៉ុណ្ណោះថែមទាំងវាយឪពុកចុងនឹងអង្រែបុកគ្រឿងបណ្តា ឲ្យរងរបួសធ្ងន់ធ្ងរទៀតផង ។ ការឃាត់ខ្លួនជនដៃដល់ម្នាក់នេះបានធ្វើឡើងនៅថ្ងៃទី១២ មីនា ក្នុងអំពើហិង្សារក្នុងគ្រួសារយ៉ាងចាស់ដៃ ។
ជនដៃដល់ឈ្មោះ ឈួន តូតាល់ អាយុ២២ឆ្នាំ និងបានធ្វើសកម្មភាពវាយទៅលើបុរសរងគ្រោះជាឪពុកចុងឈ្មោះ ឈីម ឈុន្នី អាយុ៣៨ឆ្នាំ រស់នៅក្នុងសង្កាត់កោះ ទ្រង់ ក្រុងក្រចេះ បណ្តាលឲ្យរងរបួសយ៉ាងដំណំ ។ បើតាមមន្ត្រីនគរបាលក្រុងក្រចេះបានឲ្យដឹងថា ជនដៃដល់រូបនេះធ្លាប់ជាប់ពន្ធនាគារម្តងកាលពីឆ្នាំ២០១២ពីបទលួចដោយប្រើហិង្សា ដោយកាលនោះជននេះនៅបួសជាសង្ឃនៅក្នុងសង្កាត់កោះទ្រង់ និងបានធ្វើសកម្មភាពលួចកុំព្យូទ័រយួរដៃមួយគ្រឿងរបស់ព្រះសង្ឃហើយក៏បានវាយព្រះសង្ឃថែមទៀត ។
លុះដល់ថ្ងៃកើតហេតុដោយមិនដឹងពីមូលហេតុច្បាស់ជននេះបានមកវាយបំផ្លិញបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះទាំងកំរោលបណ្តាលឲ្យខូចខាត មិនត្រឹមតែប៉ុណ្ណោះជនដៃដល់ប្រដាប់ដោយអង្រែបុកគ្រឿងបានវាយចំក្បាលបុរសរងគ្រោះជាឪពុកចុង និងត្រូវលើដងខ្លួនជាច្រើនអង្រែនៅពេលដែលជនរងគ្រោះបានចូលទៅឃាត់ ។ មន្ត្រីនគរបាលក្រុងក្រចេះបានឲ្យដឹងទៀតថា ជនដៃដល់ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលចុះចាប់ខ្លួនបានភ្លាមៗក្រោយពីបង្កហេតុហើយក៏គ្រោងបញ្ជូនខ្លួនទៅតុលាការបន្ទាប់ពីនគរបាលបញ្ចប់នីតិវិធី ៕
ចែករំលែកព័តមាននេះ