ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុត និងអាណោច​អាធ័មបំផុត!​ បុគ្គលិកអគ្គិសនីម្នាក់

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុគ្គលិក​អគ្គិសនី​ឯកជនម្នាក់​ ខណៈ​កំពុង​ឡើង​​ត​ខ្សែភ្លើង​លើបង្គោលនោះ ស្រាប់​តែ​​ខុស​បច្ចេកទេស​បណ្តាល​ឱ្យ​​ឆក់ខ្លួនឯង​​ស្លា.ប់​ភ្លាម​ៗ​នៅ​ជាប់​​បង្គោល​ភ្លើង ​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១៣ មីនា ស្ថិត​ក្នុងភូមិ​សំរោង​ធំ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប ។

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុគ្គលិក​អគ្គិសនី​ឯកជនម្នាក់​ ខណៈ​កំពុង​ឡើង​​ត​ខ្សែភ្លើង​លើបង្គោលនោះ ស្រាប់​តែ​​ខុស​បច្ចេកទេស​បណ្តាល​ឱ្យ​​ឆក់ខ្លួនឯង​​ស្លាប់​ភ្លាម​ៗ​ នៅ​ជាប់​​បង្គោល​ភ្លើង ​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១៣ មីនា ស្ថិត​ក្នុងភូមិ​សំរោង​ធំ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ជា សុខ អាយុ​៥១​ឆ្នាំ ជា​បុគ្គលិក​អគ្គិសនីឯកជន មាន​ទីលំនៅ​ក្នុងភូមិ​សំរោង​ធំ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប ។

ក្រោយហេតុការណ៍ដ៏រន្ធត់នេះ ​​សព​ជន​រង​គ្រោះ ​ត្រូវ​បាន​កម្លាំង​នគរបាល​រួមទាំង​ប្រជាពលរដ្ឋនាំគ្នាជួយ​យកសព​ចុះ​មក​ក្រោម ដើម្បី​​ប្រគល់​ជូន​ក្រុម​គ្រួសារ ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕