ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្លៀង​​១​យប់​១​ថ្ងៃ ​ធ្វើឱ្យទឹកជន់​​​​​​គំរាមជុំវិញ​​​ពន្ធ​នា​គារខេត្ត​បន្ទាយ​មានជ័យ​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រយៈពេល​តែ​១​យប់​១​ថ្ងៃ ទឹក​លិច​ជុំវិញ​ពន្ធនាគារ​ខេត្ត តែ​មិន​ទាន់​លិច​ធ្ងន់​ធ្ងរ​នោះ​ទេ គិត​ត្រឹម​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២២ ។ តាម​លោក…


ខេត្តបន្ទាយមានជ័យ ៖ រយៈពេល​តែ​១​យប់​១​ថ្ងៃ ទឹក​លិច​ជុំវិញ​ពន្ធនាគារ​ខេត្ត តែ​មិន​ទាន់​លិច​ធ្ងន់​ធ្ងរ​នោះ​ទេ គិត​ត្រឹម​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២២ ។

តាម​លោក អ៊ុ​ង ស៊ី​ផា​ន ប្រធាន​ពន្ធនាគារ​ខេត្ត​បាន​ប្រាប់​ថា រយៈពេល​តែ​១​យប់​១​ថ្ងៃ ត្រូវ​បាន​ទឹក​ហក់​ឡើង​ខ្លាំង​និង​ទឹក​ឡោម​ព័ទ្ធ​ជុំវិញ​ពន្ធ​នា​គារ​ខេត្តបន្ទាយមានជ័យ បណ្តាល​ឱ្យ​លិច​ផ្លូវ​ផ្នែក​ខាង​មុខ​និង​ជុំវិញ​របង តែ​មិន​ទាន់​មាន​អ្វី​ជា​ការ​ព្រួយ​បារម្ភ​នៅឡើយ ព្រោះ​អាច​ទប់ទល់​និង​ស្ថានភាព​ទឹក​នេះ​បាន ទោះបី​ទឹក​ផ្នែក​ខាងក្រៅ​របង​មាន​កម្ពស់​ខ្ពស់ ជាង​ខាងក្នុង​ពន្ធនាគារ​ប្រមាណ​ជា​៤ ទៅ​៥​តឹក​ក៏​ដោយ​។

លោក​បាន​បញ្ជាក់​ថា មូលហេតុ​ដែលអាច​ទប់ទល់​ស្ថានភាព​ទឹកជំនន់​បាន ព្រោះ​ពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យ ព្រោះមន្ត្រី​ក្នុង​អង្គភាព​បាន​រៀប​កា​រ៉ុ​ង​ដី​ពីរ​ជួរ​ជុំវិញ​របង​ផ្នែក​ខាងក្រៅ​ពន្ធនាគារ​​ដែល​មាន​កម្ពស់​ជិត​១​ម៉ែត្រ ​ការពារ​ទប់ទល់​មិនឱ្យ​បាក់ ហើយ​ដាក់​ម៉ាស៊ីន​បូម​ចំនួន​៤​ទៅ​៥​គ្រឿង បូម​ជា​ប្រចាំ​ដែល​ទឹក​ជ្រាប​ចូល​ និង​មិន​អោយ​ទឹក​បង្គន់​ស្ទះ​ក្នុងពន្ធនាគារ​។

លោក អ៊ុ​ង ស៊ី​ផា​ន បាន​បញ្ជាក់​ថា ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ ​វា​ជា​ប្រពៃណី​ទៅ​ហើយ ទឹក​
ជន់​លិច​ស្ទើរ​រាល់​ឆ្នាំ ​តែ​អាច​ទប់ទល់​ស្ថានភាព​បាន​មិន​ឱ្យ​ទឹកជំនន់​ហូរ​ចូលឬ​ការពារ​ទប់ស្កាត់​ជា​មុន ព្រោះ​ឆ្នាំ​កន្លង​មក ដោយ​ទឹកជំនន់​ជន់​ខ្លាំង បណ្តាល​ឱ្យ​បាក់​របង​ថ្មទឹកលិច​ត្រូវ​បាន​ជម្លៀស​អ្នកទោស​ទៅ​ដាក់​តាម​ពន្ធនាគារតាម​បណ្តា​ខេត្តផ្សេងៗ ។

​​ដោយ​ខិតខំ​យកចិត្តទុកដាក់​ពី​មន្ត្រី​ពន្ធនាគារ​ខេត្ត​ បាន​រៀបចំ​កា​រ៉ុ​ង​ច្រក​ដី​ដាក់​ទប់​ស្កាត់​ការពារ​ទុកជា​មុន​មិន​អោយ​លិចលង់ ​ទោះស្ថានភាព​ទឹកជំនន់​ឆ្នាំ​នេះ​​គឺ​តូច​ជាង​ឆ្នាំ​មុនក្តី ក៏នៅ​តែ​នៅ​បន្ត​ឃ្លាំមើល​ការពារ​ទុកជា​មុន​ដដែល ​។

អត្ថបទសរសេរ ដោយ