ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ថោ​ង ខុន បាន​ទទួល​គ្រឿង​ឥស្សរិយ យស​ខ្ពស់​បំផុត​សម្រាប់​ចលនា​អូ​ឡាំ​ពិ​ក

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត​ថោ​ង ខុន​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត​ថោ​ង ខុន​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​សុ​ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣​ហៅ​កាត់​ថា CAMSOC និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​ទទួល​គ្រឿង​ឥស្សរិយយស​ថ្នាក់ខ្ពស់​បំផុត​«​ខ្សែ​ក​មាស​» ពី​ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ក​អាស៊ី (OCA) ដើម្បី​ជា​កិត្តិយស​ចំពោះ​ការ​លះបង់​របស់​ឯកឧត្តម​សម្រាប់​ចលនា​អូ​ឡាំ​ពិ​ក និង​ជំរុញ​ឲ្យ​កីឡា​រីក​ចម្រើនរហូត​ទទួល​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​ធំ​ៗ គឺ​កីឡា​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ និង​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​យុវជន​អាស៊ី ឆ្នាំ​២០២៩​នៅ​កម្ពុជា​។

ក្រោយ​ពី​បាន​ទទួល​មេដាយ​នេះ​ភ្លាម​ៗ ឯកឧត្តមបណ្ឌិត​ថោ​ង ខុន បាន​មាន​ប្រសាសន៍​ថា ជា​មេដាយ​ដែល​បាន​ផ្ដល់​កិត្តិយស​យ៉ាង​ក្រៃ​លែង​ដល់​កម្ពុជា ។ បន្ថែម​លើស​ពី​នេះ​ក៏​ជា​មេដាយ​សម្រាប់​ការ​ផ្ដល់​កិត្តិយស​ដល់​កីឡាករ កីឡាការិនី គ្រូបង្វឹក​សហព័ន្ធ​កីឡា​ជាតិ​និង​ក្រសួង​អប់រំ យុវជន និង​កីឡា​ទៀត​ផង ។ នេះ​ក៏​ជា​កិត្តិយស​រាល់​ការ​ចូលរួម​ពី​ចលនា​អូ​ឡាំ​ពិ​ក​ទាំងអស់ ដែល​បាន​គាំទ្រ​ចលនា​អូ​ឡាំ​ពិ​ក​នៅ​កម្ពុជា​។

ដោយឡែក ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការនៃ​គណៈកម្មការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) ក៏​បាន​ចូលរួម​អបអរសាទរ​ដល់​ការ​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ថ្នាក់ខ្ពស់ ដល់​លោក​បណ្ឌិត​ថោ​ង​ខុន​ដែល​បាន​លះបង់​ទាំង​កម្លាំងកាយ​ចិត្ត​ក្នុង​ការ​ចូលរួម​គ្រប់​ចលនា​អូ​ឡាំ​ពិ​ក ក៏​ដូច​ជា​សកម្មភាព​កីឡា​កន្លង​មក ។ ការ​ទទួល​បាន​នូវ​គ្រឿង​ឥស្សរិ​យ​យស​របស់​លោក​បណ្ឌិត​ធ្វើ​ឡើង​ក្នុង​ពិធី​បើក​មហាសន្និបាត​ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ក​អាស៊ី​នៅ​ថ្ងៃ​ទី​០៤ ខែតុលា កន្លង​ទៅ​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

មហាសន្និបាត​នេះ​ដែរ​ក៏​មាន​ឥស្សរជន​និង​ថ្នាក់ដឹកនាំ​ចលនា​កីឡា​អូ​ឡាំ​ពិ​ក​អាស៊ី និង​អន្ដរជាតិ
ប្រមាណ​៤០០​នាក់​មក​ពី​៥៥​ប្រទេស​ជុំវិញ​ពិភពលោក​ចូលរួម ក្នុង​នោះ​មាន​ប្រតិភូ​មក​ពី​បណ្តា​ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ក​អាស៊ី​ចំនួន​៤៥​ប្រទេស គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សំខាន់​សម្រាប់​ការ​ជជែក​ពិភាក្សា​លើ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​អាស៊ី និង​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ