អ្នកបញ្ចាំងវីដេអូស្តីពីឃាតកម្មលើ លោក កែម ឡី ត្រូវសមត្ថកិច្ចឃាត់ខ្លូន
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ខ្លួនយុវជន៤នាក់នៅរសៀលថ្ងៃទី១២ មីនាខណៈពេលពួកគេបញ្ចាំងវីដេអូស៊ើបអង្កេតលើឃាតកម្ម
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ខ្លួនយុវជន៤នាក់នៅរសៀលថ្ងៃទី១២ មីនាខណៈពេលពួកគេបញ្ចាំងវីដេអូស៊ើបអង្កេតលើឃាតកម្ម
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ខ្លួនយុវជន៤នាក់នៅរសៀលថ្ងៃទី១២ មីនាខណៈពេលពួកគេបញ្ចាំងវីដេអូស៊ើបអង្កេតលើឃាតកម្មលោកបណ្ឌិត កែម ឡី នៅក្នុងទីស្នាក់ការសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរដែលមានទីតាំងនៅផ្ទះលេខA13 ផ្លូវ107 ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
នៅសង្កាត់ទួលសង្កែ តាមVod ថា លោកបណ្ឌិត ឡៅ ម៉ុងហៃ ដែលស្ថិតនៅជាមួយក្រុមយុវជនទាំងនោះ បានឲ្យដឹងថា យុវជនទាំង៤នាក់ ក្នុងនោះមានទាំងលោក មួង សូនី ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរផងដែរ ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅឯប៉ុស្តិ៍ទួលសង្កែ បន្ទាប់ពីពួកគេចាក់បញ្ចាំងវីដេអូស៊ើបអង្កេតនោះ ។ យុវជនទាំង៤នាក់នោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួននាំទៅសាកសួរគឺ មួយថ្ងៃក្រោយពីចៅសង្កាត់ទួលសង្កែ លោក សយ កុសល បានចុះទៅប្រាប់ពួកគេឲ្យសុំច្បាប់អនុញ្ញាតជាមុនសិន មុននឹងចាក់បញ្ចាំងវីដេអូនោះ ។
វីដេអូស៊ើបអង្កេតមានចំណងជើងថា «Cambodia’s Deadly Politics» ឬប្រែជាភាសាខ្មែរថា «នយោបាយប្រឡាក់ឈាមរបស់កម្ពុជា» ដែលមានរយៈពេលប្រហែលជា២៦នាទី ត្រូវបានផលិតឡើងដោយទូរទស្សន៍ដ៏ល្បីល្បាញ Al Jazeera របស់អារ៉ាប់ និងចាក់ផ្សាយកាលពីខែមករា ឆ្នាំ២០១៧ ហើយគេបានមើលឃើញតាមប្រព័ន្ធហ្វេសប៊ុកកាលពីពេលកន្លងមកថ្មីៗនេះ ។
ខ្សែវីដេអូនោះ បានស៊ើបអង្កេតទៅលើឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកវិភាគដ៏ល្បីល្បាញម្នាក់ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងព្រឹកនៅក្នុងម៉ាតស្ថិតក្នុងស្ថានីយប្រេងឥន្ធនៈកាល់តិច ម្ដុំស្តុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំមុន ។
ជុំវិញករណីនេះសាលាដំបូងដែលបានបើកសវនាការលើជនត្រូវចោទឈ្មោះ ជួប សម្លាប់ និងបានប្រកាសឱ្យដឹងថា ការប្រកាសសាលក្រមនឹងធ្វើនៅថ្ងៃទី២៣ មីនា ខាងមុខ ។ នៅវេលាម៉ោងជាង៦ល្ងាចថ្ងៃដដែលពួកគេទាំង៤នាក់ក៏ត្រូវបានដោះលែងវិញ បន្ទាប់ពីបានដកហូតហ្វ្លាសវីដេអូ និងធ្វើការអប់រំ ៕
ចែករំលែកព័តមាននេះ