ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ស្ប៉ា​ញ​បើក​បម្រើ​ផ្លូវភេទ​ដោយ​ប្រើ​តុក្កតា​សិច

7 ឆ្នាំ មុន

ការ​រួមរ័ក​ជា​ចំណូលចិត្ត​របស់​បុគ្គល​គ្រប់​រូប ហើយ​ខណៈ​បច្ចេកវិទ្យា​រីក​ចម្រើន​ច្រើន ប្រទេស​មួយ​ចំនួន​ផលិត​តុក្កតា​សិច​យ៉ាង​ពិសេស ដើម្បី​បង្ក​ភាព​ងាយស្រួល​បំពេញ​ចំណង់​ផ្លូវភេទ ។ វេ​ប​សាយ​«indy100»​ផ្សាយ​ថា

ការ​រួមរ័ក​ជា​ចំណូលចិត្ត​របស់​បុគ្គល​គ្រប់​រូប ហើយ​ខណៈ​បច្ចេកវិទ្យា​រីក​ចម្រើន​ច្រើន ប្រទេស​មួយ​ចំនួន​ផលិត​តុក្កតា​សិច​យ៉ាង​ពិសេស ដើម្បី​បង្ក​ភាព​ងាយស្រួល​បំពេញ​ចំណង់​ផ្លូវភេទ ។ វេ​ប​សាយ​«indy100»​ផ្សាយ​ថា​ទីតាំង​បម្រើ​ផ្លូវភេទ​តុក្កតា​បើក​ជា​លើក​ដំបូង​នៅ​តំបន់​អឺរ៉ុប ស្ថិត​ក្នុង​ក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ ដោយ​មាន​តុក្កតា​សិច​ជា​អ្នកបម្រើ ក្នុង​មួយ​ម៉ោង​តម្លៃ​៨០​អឺ​រ៉ូ ឬ​៩០​ដុល្លារ ។

តុក្កតា​សិច សម្រាប់​ជ្រើសរើស​ផ្សេង​គ្នា​ចំនួន​៤​ប្រភេទ រួម​មាន​Lili,Katy,Leiza និង​Aki​ដោយ​បាន​ឃោសនា​តាម​វេ​ប​សាយ​ថា ទាំង​កាយវិការ និង​ពណ៌​សម្បុរ មាន​លក្ខណៈ​ដូច​មនុស្ស​ស្រី​ពិត អាច​រៀបចំ​ជា​ក្បាច់ និង​មាន​ប្រដាប់​ភេទ​សម្រាប់​ជ្រើសរើស​ចំនួន​៣ ។

ចំពោះ​បញ្ហា​អនាម័យ មុន​ពេល​តុក្កតា​សិច​យក​ទៅ​បម្រើភ្ញៀវ​បាន​សម្អាត និង​សម្លាប់​មេរោគ​ក្នុង​កម្រិត​ខ្ពស់ ប៉ុន្តែ​ក្រុមហ៊ុន​នៅ​តែ​ណែនាំ​ឱ្យ​អតិថិជន​ពាក់​ស្រោមអនាម័យ ។
អតិថិជន​អាច​ទាក់ទង​កក់​ទុក​បាន​តាម​ពេលវេលា​ដែល​ខ្លួន​ត្រូវការ ។

ប្រទេស​អេ​ស្ប៉ា​ញ ការ​ជួញដូរ​ផ្លូវភេទ​មិន​ត្រូវ​បាន​កំណត់​នៅ​ក្នុង​ច្បាប់​ទេ ទើប​មិន​អាច​កំណត់​បាន​ថា​ជា​រឿង​ខុស ឬ​ស្របច្បាប់ ចំពោះ​ការ​ដាក់​តុក្កតា​សិច​ធ្វើ​អាជីវកម្ម ៕