បុណ្យចម្រើនព្រះជន្ម ចៅអធិការ និងគណសង្ឃចេញក្បាច់គុនរាំ(មានវីដេអូ)
ខេត្តកំពង់ស្ពឺ ៖ ចៅអធិការវត្ត និងគណសង្ឃបានរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់ពុទ្ធបរិស័ទ
ខេត្តកំពង់ស្ពឺ ៖ ចៅអធិការវត្ត និងគណសង្ឃបានរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់ពុទ្ធបរិស័ទ
ខេត្តកំពង់ស្ពឺ ៖ ចៅអធិការវត្ត និងការកៈសង្ឃបានរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់ពុទ្ធបរិស័ទខណៈដែលសិស្សគុណនិងអ្នកឧបដ្ឋាកព្រះអង្គមួយចំនួនបាននាំគ្នាបញ្ចេញក្បាច់គុនស្វារាំយ៉ាងរំពេននៅមុខមហាជនចូលរួមបុណ្យរាប់រយនាក់ ដោយឡែកអ្នកមានជំនឿបានលើកឡើងថា នេះជាបារមីចូលសណ្ឋិតមិនមែនព្រះអង្គនឹកឃើញធ្វើដោយចិត្តឯងនោះទេតែអ្នកខ្លះថាជាការរាំតាមភ្លេងពិណពាទ្យទៅវិញ។ ការបញ្ចេញក្បាច់គុនរាំតាមភ្លេងរបស់ព្រះចៅអធិការវត្តនេះធ្វើឡើងក្នុងពិធីបុណ្យចំរើនព្រះជន្មគម្រប់២២ព្រះវស្សា របស់ព្រះចៅអធិការគង់នៅវត្តពោធិសត្វគីរីរម្យ ខេត្តកំពង់ស្ពឺ ព្រះនាម ហៀក ឡឹង ។
តាមមន្ត្រីនគរបាលស្រុកភ្នំស្រួចមួយរូបបាននិយាយថា កាលពីថ្ងៃទី១១ មីនា សិស្សគុណរបស់ព្រះអង្គ ហៀក ឡឹង បាននាំគ្នាប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មដល់ព្រះអង្គដោយមានការជួបជុំពុទ្ឋបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ ព្រមទាំងមានលេងភ្លេងពិណពាទ្យថ្វាយដល់បារមីទៀតផង តែមិនមានអ្នកណាដឹងថា ជាបារមីអ្វីនោះទេ ។ ក្រោយជួបជុំសិស្សគុណបាននាំគ្នាចូលថ្វាយបង្គំដល់ព្រះអង្គ ហៀក ឡឹង ក្នុងមនោសញ្ចេតនាជាការប្រគេនពររវាងសិស្សនឹងគ្រូ រំពេចនោះស្រាប់តែព្រះអង្គ ហៀក ឡឹង បានស្ទុះឡើងបញ្ចេញក្បាច់គុនរាំយ៉ាងរំពេនដូចជាក្បាច់ស្វានៅមុខមហាជនរាប់រយនាក់ក៏ដូចជាសិស្សគុនផងដែរ ។ បន្ទាប់មកស្រាប់តែសិស្សគុណព្រះអង្គបានបញ្ចេញក្បាច់គុនដូចគ្នាជាបន្តបន្ទាប់ទាំងគ្រហស្ថ និងបព្វជិត ។ ការបញ្ចេញក្បាច់គុននេះត្រូវបានអ្នកនិយមចូលចិត្តលើកឡើងថា ជាបារមីចូលសណ្ឋិតមិនមែនលោកគ្រប់អង្គរាំសំដែងនោះទេ ព្រមជាមួយគ្នានោះផងដែរក៏មានការរិះគន់ពីសំណាក់អ្នកចូលរួមមួយចំនួនដែលមើលទៅថា ជារការមិនសមរម្យក្នុងនាមខ្លួនជាសង្ឃមិនគួរណានាំគ្នាមករាំបញ្ចេញក្បាច់គុនមុខមហាជនបែបនេះឡើយ ។
នៅព្រឹកថ្ងៃទី១៣ មីនា លោក សម សោភ័ណ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបានប្រាប់តាមទូរស័ព្ទថា «ករណីខាងលើលោកបានប្រគេនរឿងនេះទៅអនុគណស្រុកឱ្យចុះស្រាវជ្រាវហើយ កាលពីថ្ងៃទី១២ មីនា ដោយតំរ៉ូវឱ្យព្រះអង្គ ហៀក ឡឹងឡើងមកធ្វើកិច្ចសន្យាបញ្ឈប់លែងឱ្យមានសកម្មភាពបែបនេះទៀត» ។ លោក សម សោភ័ណ បន្តថា «នេះជាទោសស្រាលដែលតំរ៉ូវឱ្យព្រះអង្គសុំខមាទោស(សំដែងអាបត្តិ)នៅចំពោះមុខគណៈសង្ឃក្នុងសាលាគណជាការស្រេច» លោកបន្តថាព្រះតេជគុណ ហៀក ឡឹង សន្យាថា នឹងធ្វើដំណើរមកកាន់មន្ទីរធម្មការ និងសាសនាជាមួយព្រះអង្គមេគណខេត្តដើម្បីទទួលកំហុស និងធ្វើកិច្ចសន្យាបញ្ឈប់លែងឱ្យមានសកម្មភាពបែបនេះទៀត ។
គួររំលឹកថា ចៅអធិការវត្តពោធិសត្វគិរីរម្យអង្គនេះលោកចេះនូវមន្តវិជ្ជាការអាគមអូមអាមមហានិយម(ស្នេហ៍)និងកាប់មិនមុតដុតមិនឆេះទៀតផង អ្នកធ្លាប់ទៅកុដិព្រះអង្គនាពេលកន្លងមកបានលើកឡើងថា បើអ្នកណាចង់រកព្រះអង្គធ្វើកន្សែងយ័ន្តមន្តគាថា ហើយលឿនរហ័សទាន់ចិត្តត្រូវដាក់បច្ថ័យឱ្យច្រើនបន្តិច ទើបបានរហ័សតែបើដាក់បច្ច័យតិចតួចទេរៀងយូរបន្តិចហើយ ។ ព្រះតេជគុណហៀក ឡឹង មានតំណមមួយរាល់អ្នកទៅរកព្រះអង្គហាមថតរូបជាដាច់ខាតបើចងថតត្រូវមានកាអនុញ្ញាតពីព្រះអង្គជាមុនសិន ៕
ចែករំលែកព័តមាននេះ