ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកទន្លេ​ផ្សារ​ក្រោម មានកំ​ពស់​ខ្ពស់​ជាង​ឆ្នាំ​ចាស់ បើ​នៅ​បន្ត​ជន់​ឡើង​នឹង​ត្រូវ​ដល់​កម្រិត​ប្រកាស​អាសន្ន

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

យោង​តាម​របាយការណ៍​របស់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ពិនិត្យ​តាម​ស្ថានីយ​ជល​សាស្ត្រ​ផ្សារ​ក្រោម គិត​ត្រឹម​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២២ នេះ ទឹក​មាន​កម្ពស់

ខេត្តកំពង់ឆ្នាំង ៖ យោង​តាម​របាយការណ៍​របស់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ពិនិត្យ​តាម​ស្ថានីយ​ជល​សាស្ត្រ​ផ្សារ​ក្រោម គិត​ត្រឹម​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២២ នេះ ទឹក​មាន​កម្ពស់ ៩,៤៤ ម៉ែត្រ បើ​ប្រៀបធៀប​ឆ្នាំ​ចាស់​២០២១ គិត​ត្រឹម​ថ្ងៃ​ទី​៥ ខែតុលា​ដូច​គ្នា​នេះ​ដែរ ទឹក​មាន​កម្ពស់​ត្រឹមតែ ៧,១០ ម៉ែត្រ តែ​ប៉ុណ្ណោះ ដែល​មាន​ន័យ​ថា កំពស់​ទឹក​ឆ្នាំ​នេះ ខ្ពស់​ជាង​ឆ្នាំ​ចាស់ ២,៣៤ ម៉ែត្រ​។

យ៉ាងនេះ​ក្តី កម្ពស់​ទឹក​ត្រូវ​ប្រកាស​អាសន្ន​មាន​កម្ពស់​១១​ម៉ែត្រ ដូច្នេះ​នៅ​ខ្វះ​ត្រឹមតែ​១,៥៦​ម៉ែត្រ​ទៀត នឹង​ត្រូវ​ប្រកាស​អាសន្ន​ហើយ​។

ដោយឡែក​តាម​មន្ត្រី​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវទឹក នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ដែល​មា​នទី​តាំងនៅ​ដើម​ពោធិ៍​ផ្សារ​ក្រោម បាន​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៥ នេះ ស្ថានភាព​ទឹកទន្លេ​មេគង្គ​បាន​ហូរ​ច្រាល​ចូល​មក​ទន្លេសាប​វិញ​ហើយ គឺ​បាន​នាំ​មក​នៅ​ទឹកល្អក់ ហូរ​ត្រឡប់​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង​វិញ មាន​ន័យ​ថា ចូល​បឹង​ទន្លេសាប​ដែល​អាច​បង្ក​ឲ្យ​ស្ថានភាព​ទឹក និង​ហក់​ឡើង​ជាង​នេះ​។

ដោយឡែក​យោង​តាម​លិខិត​ជូនដំណឹង​របស់​រដ្ឋបាល​ស្រុក​កំពង់ត្រឡាច បានឱ្យ​ដឹង​ថា​កំណាត់​ផ្លូវ​ពី​មាត់កំពង់​ទឹកទន្លេ ស្ថិត​ក្នុងភូមិ​កំពង់​ប្រាសាទ ឡើង​មក​ថ្នល់ជាតិ​ល​ខ​៥ ប្រហែល​១​គីឡូម៉ែត្រ ត្រូវ​បាន​កាត់​ផ្តាច់​ដោយសារ​ទឹកជំនន់ ហើយ​បាន​បិទ​ការ​ធ្វើ​ដំណើរ តាម​យានយន្ត​គ្រប់​ប្រភេទ តែ​អាច​ទៅ​មក​បាន​ដោយ​ការ​ឆ្លងសាឡា​ង​ជា​បណ្ដោះអាសន្ន​សិន​។

សូម​បញ្ជាក់​ដែរ​ថា ស្ថានភាព​ទឹក​ក្នុង​ឆ្នាំ​២០២២ នេះ មាន​កម្រិត​ខ្ពស់​គួរ​កត់សម្គាល់ ដែល​មួយ​ផ្នែក​ហូរ​ធ្លាក់​ពី​ប៉ែក​ខាងលើ​ចូល​បឹង​ទន្លេសាប ចំណែក​មួយ​ផ្នែក​ទៀត​បាន​ហូរ​ចាក់​ពី​ទន្លេមេគង្គ​មក​ចូល​ក្នុង​បឹង​ទន្លេសាប​ដែរ ជា​ហេតុ​ធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​តាម​ទន្លេ​នៃ​ខេត្តកំពង់ឆ្នាំង បាន​រក​ការ​លិចលង់ ដូច​ជា​នៅ​ឃុំ​ផ្លូវ​ទូក ក្នុងស្រុក​កំពង់លែង និង​ឃុំ​ឆ្នុកទ្រូ ក្នុងស្រុក​បរិបូណ៌​ជាដើម​។

ហើយ​បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​បានឱ្យ​ថា ប្រសិនបើ​ស្ថានភាព​ទឹកទន្លេ​មេគង្គ​នៅ​តែ​បន្ត​ហូរ​ចាក់​ចូល​បឹង​ទន្លេសាប ស្ថានភាព​នឹង​បន្ត​ជន់​ឡើង រហូត​ដល់​កម្រិត​ប្រកាស​អាសន្ន​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ