ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​សូរ​ណាស់ ! រវល់​ទៅ​ស៊ីឈ្នួល​គេ​ទុក​កូន​តូច​នៅផ្ទះ ត្រឡប់​មក​វិញ​អស់​គ្មាន​សល់

9 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ គួរ​ឱ្យ​អាណិត​ពន់ពេកគ្រួសារ​មួយ​ដែល​មាន​ជីវភាព​ក្រីក្រ​ប្រកបរ​ស៊ីឈ្នួល​គេ​ជា​ប្រចាំ បាន​កម្រៃ​គ្រប់​តែ​ការ​ហូប​ចុក បាន​ទុក​កូន​ឱ្យ​នៅ​ចាំផ្ទះ ហើយ​

ខេត្តកណ្ដាល ៖ គួរ​ឱ្យ​អាណិត​ពន់ពេកគ្រួសារ​មួយ​ដែល​មាន​ជីវភាព​ក្រីក្រ​ប្រកបរ​ស៊ីឈ្នួល​គេ​ជា​ប្រចាំ បាន​កម្រៃ​គ្រប់​តែ​ការ​ហូប​ចុក បាន​ទុក​កូន​ឱ្យ​នៅ​ចាំផ្ទះ ហើយ​លេង​ភ្លើងចង្ក្រាន បណ្ដាល​ឱ្យ​ឆាបឆេះ​ផ្ទះ អស់ កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ មីនា នៅ​ភូមិ​កោះទៀវ​(​ខ​) ឃុំ​សំពៅ​ពូន ស្រុក​កោះធំ  គ្រា​ដែល​ពីរ​នាក់​ប្ដី​ប្រពន្ធ​ចេញពីផ្ទះ​ទៅ​ស៊ីឈ្នួល​បេះ​សណ្ដែក​គេ ទុក​កូន​នៅ​ចាំផ្ទះ  ស្រាប់តែ​ទៅ​លេង​ភ្លើងចង្ក្រាន​បណ្ដាល​ឱ្យ​ឆាបឆេះ​ផ្ទះ​ម៉ត់​។

មន្ត្រី​នគរបាល​ប៉ុស្ដិ៍ សំពៅ​ពូន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​មាន​ប្ដី​ឈ្មោះ លាង បូ​រី  អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មាន​មុខរបរ​កសិករ ។​ប្រពន្ធ​ឈ្មោះ ផល សុ​ភ័ អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ  មុខរបរ​កសិករ​។

សម្ភារ​ទ្រព្យសម្បត្តិ​ខូចខាត រួម​មានផ្ទះ​ទំហំ ៣,៥m× ៣,៥m ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ស្លឹក ឆេះ​អស់ទាំង​ស្រុង និង​សម្ភារ​ប្រើប្រាស់​នៅ​ក្នុងផ្ទះ មាន មុង ភួយ ខោអាវ ចាន ឆ្នាំង និង​ប្រដាប់​ប្រើប្រាស់​មួយ​ចំនួន​ទៀត  ព្រមទាំង​ឯកសារ​ផ្សេង​ៗ មាន​សៀវភៅ​គ្រួសារ អត្តសញ្ញាណ​ប​ណ្ណ័ សំបុត្រ​កំណើត ។

នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា នៅ​ពេល​កើតហេតុ​កើតហេតុ ឪពុក​ម្តាយ​ចេញពីផ្ទះ​ទៅ ស៊ីឈ្នួល​ធ្វើការ បេះ​ផ្លែ​សណ្ដែក​ឱ្យ​គេ ដោយ​ទុក​កូនប្រុស​ស្រី​តូច​ៗ​អាយុ​៤​ឆ្នាំ និង​៥​ឆ្នាំ នៅ​ចាំផ្ទះ​។ ហើយ​កូន​បាន​លេង​ភ្លើងចង្ក្រាន បណ្តាល​ឱ្យ​ភ្លើង​ឆាបឆេះ​ផ្ទះ​ជញ្ជាំង​ស្លឹក​យ៉ាង​លឿន​ក្នុង​ពេល​នោះ​តែ​ម្តង  ។

ពេល​នោះ​បាន​ផ្អើល​ឆោឡោ​បងប្អូន​ជិតខាង​នៅ​ក្បែរ​នោះ​ជួយ​ពន្លត់ តែ​មិន​អាច​ជួយ​បាន ដោយ​ត្រឹមតែ​ទប់ស្កាត់​មិន​ឱ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ប៉ុណ្ណោះ ហើយ​ត្រូវ​ឆេះ​អស់​សម្ភារ​អស់​មួយ​ចំនួន​ដូច​រៀបរាប់​ខាងលើ ប៉ុន្តែ​មិន​បង្ក​ឱ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​៕