Ap កាលពីថ្ងៃទី៨មីនា ២០១៧ ផ្សាយថា ស្ត្រីកូនភ្លោះជនជាតិអាមេរិក មិនត្រឹមតែកើតមកក្នុងថ្ងៃតែមួយប៉ុណ្ណោះទេ ប៉ុន្តែស្លាប់ព្រមគ្នាក្នុងអាយុ៩៧ឆ្នាំ កាលពីពេល ថ្មីៗកន្លងមកដោយសារដួលនៅខាងមុខផ្ទះ ខណៈអាកាសធាតុត្រជាក់់ខ្លាំង ។
កូនភ្លោះទាំង២គឺលោកយាយ Jean young Haley និងលោកយាយ Martha young williams រស់នៅផ្ទះរួមគ្នា២នាក់បងប្អូន ។ ប៉ូលិសសន្និដ្ឋានថា លោកយាយ Williams ដួលខណៈពេលដើរសំដៅទៅរថយន្ត ចំណែកលោកយាយ Haley ដួលតាមក្រោយខណៈពេលប្រញាប់ដើរទៅទូរស័ព្ទសុំអ្នកជួយសង្គ្រោះ ។
របាយការណ៍បញ្ជាក់ថា ហេតុការណ៍នោះបង្ហញឱ្យដឹងនៅព្រឹកថ្ងៃទី៤ មីនា ដោយមានអ្នកស្រុកម្នាក់ប្រទះឃើញលោកយាយទាំង២នាក់ ដួលដេកនៅខាងមុខផ្ទះទំនង់ជាពេញមួយយប់ មកកើនក្រោមអាកាសធាតុត្រជាក់ ។
អ្នកស្រី Susan ជាកូនស្រីរបស់លោកយាយ Haley និយាយថា «បងប្អូនដែលកើតមកព្រមគ្នា ក៏បានស្លាប់ព្រមគ្នា ប្រសិនបើមានម្នាក់ស្លាប់ ម្នាក់ទៀតនៅរស់ នឹងធ្វើឱ្យពិបាកចិត្ត ព្រោះគ្មានគូភ្លោះនៅជាមួយគ្នា ។ ចាត់ទុកថាជារឿងដ៏ចម្លែកមួយ ប៉ុន្តែមនុស្សគ្រប់រូបបានឃើញអ្នកទាំង២រស់នៅរួមគ្នារហូតអស់មួយជីវិត» ៕
ចែករំលែកព័តមាននេះ