តើលោកអ្នកគួរលក់លំនៅឋាននៅពេលណា ?
មានពាក្យចោទសួរមួយដែលមនុស្សភាគច្រើនចង់ដឹងចម្លើយថា តើនៅពេលណាដែលយើងគួរលក់ផ្ទះ ? ពិតណាស់ គេអាចឆ្លើយតបបានច្រើនយ៉ាង ព្រោះមនុស្សម្នាក់ៗមានតម្រូវការខុសៗគ្នា អ្នកខ្លះចង់លក់ ព្រោះ
មានពាក្យចោទសួរមួយដែលមនុស្សភាគច្រើនចង់ដឹងចម្លើយថា តើនៅពេលណាដែលយើងគួរលក់ផ្ទះ ? ពិតណាស់ គេអាចឆ្លើយតបបានច្រើនយ៉ាង ព្រោះមនុស្សម្នាក់ៗមានតម្រូវការខុសៗគ្នា អ្នកខ្លះចង់លក់ ព្រោះ
មានពាក្យចោទសួរមួយដែលមនុស្សភាគច្រើនចង់ដឹងចម្លើយថា តើនៅពេលណាដែលយើងគួរលក់ផ្ទះ ? ពិតណាស់ គេអាចឆ្លើយតបបានច្រើនយ៉ាង ព្រោះមនុស្សម្នាក់ៗមានតម្រូវការខុសៗគ្នា អ្នកខ្លះចង់លក់ ព្រោះសង្ឃឹមទទួលបានប្រាក់ចំណេញ ខ្លះទៀតចង់លក់ ព្រោះនឹងស្វែងរកផ្ទះថ្មី ហើយអ្នកខ្លះចង់លក់ ព្រោះផ្លាស់ប្តូរកន្លែងរស់នៅ។ ដូច្នេះ «ពេលវេលាល្អ» របស់មនុស្សម្នាក់ៗ គឺខុសគ្នាទាំងអស់ ។ នេះជាចំណុចគោលធំ២ នៃការលក់លំនៅឋាន ៖
១-លក់ផ្ទះដើម្បីប្រាក់ចំណេញ ៖
វាជាហេតុផលដំបូងដែលគ្រប់គ្នាចង់លក់ផ្ទះ ជាពិសេស អ្នកវិនិយោគអចលនទ្រព្យដែលត្រូវការប្រាក់ចំណេញ រមែងចង់បាននូវប្រាក់ចំណេញខ្ពស់បំផុតនៅពេលលក់ផ្ទះ ហើយនៅពេលណា ទើបហៅថា ទទួលចំណេញបានខ្ពស់0x017d7 អ្វីដែលត្រូវសង្កេតជាគោលមាន២ប្រភេទគឺ ៖
-ទីតាំង ៖ ពោលគឺ បើត្រូវការប្រាក់ចំណេញយ៉ាងពេញលេញ អ្នកគួរត្រូវសិក្សាទីតាំងនាពេលអនាគតយ៉ាងផ្ចិតផ្ចង់ថា ក្នុងរយៈពេល១ឬ៥ឆ្នាំខាងមុខទៀត នឹងមានអ្វីកើតឡើងនៅក្នុងទីតាំងនេះខ្លះ ដូចជា មានផ្លូវ ស្ថានីយរថភ្លើង ឬការផ្គត់ផ្គង់ខុនដូថ្មីៗ ។ល។ គ្រប់យ៉ាងដែលកើតឡើង តែងពាក់ព័ន្ធនឹងតម្លៃលក់របស់អចលនទ្រព្យទាំងអស់ ។
ដូច្នេះ ការតាមដានសារព័ត៌មានជាប្រចាំ គឺជារឿងចាំបាច់យ៉ាងខ្លាំង ព្រោះបើថ្ងៃអនាគតមានការអភិវឌ្ឍក្នុងការបង្កលក្ខណៈងាយស្រួលថ្មីៗនោះ មានន័យថា តម្លៃលក់នៃទ្រព្យរបស់អ្នកអាចនឹងកើនឡើងខ្ពស់ថែមទៀត ដែលខុសពីទីតាំងស្ងប់ស្ងាត់ ទោះជាតម្លៃអចលនទ្រព្យកើនឡើងក្តី ប៉ុន្តែក៏នឹងកើនឡើងយឺតៗប៉ុណ្ណោះ ដែលមិនសមនឹងការរង់ចាំ ។
-ផលចំណេញពីការវិនិយោគលើផ្ទះ(Capital Gain) គួរឲ្យពេញចិត្តឬនៅ ៖ Capital Gain គឺខុសគ្នាពីប្រាក់ចំណេញនៃការទិញ-លក់ផ្ទះ ។ វាគឺជាការវាស់វែងថា តម្លៃផ្ទះដែលទិញមកក្នុងកម្រិតនេះ អាចបង្កើតប្រាក់ចំណេញបានប៉ុន្មានភាគរយ តាមរយៈរូបមន្ត Capital Gain = (ប្រាក់ចំណេញ/តម្លៃដែលទិញមក) x 100 ដោយមើលថា អត្រាចំណេញដែលទទួលនោះពេញចិត្តឬនៅ ? ជាទូទៅ Capital Gain មិនគួរទាបជាង៥%-១០% ក្នុង១ឆ្នាំទេ ។
២-លក់ដើម្បីទិញផ្ទះថ្មី ៖
ហេតុផលខាងដើមដែលមនុស្សជាទូទៅតែងលក់ផ្ទះ គឺដើម្បីទៅរកកន្លែងរស់នៅថ្មី ប៉ុន្តែក៏ ត្រូវរង់ចាំពេលវេលាសមស្របផងដែរគឺ «ការត្រៀមខ្លួនរបស់យើង» ។
បើសិនជាលក់ផ្ទះក្នុងពេលមិនសមស្រប ឬពេលដែលយើងមិនបានត្រៀមខ្លួន គឺស្មើនឹងការបង្កើតបំណុល និងបង្កើតភារកិច្ចបន្ថែមទៀត ព្រោះការលក់ផ្ទះនីមួយៗត្រូវរកពេលសមគួរ ខណៈផ្ទះខ្លះអាចប្រើពេលវេលារហូតដល់រាប់ឆ្នាំ ។ នេះហើយជាបញ្ហាចម្បងដែលត្រូវរង់ចាំ និងត្រៀមខ្លួនសិនមុននឹងប្រកាសលក់ផ្ទះ ។
យើងនឹងឃើញថា ភាពខុសគ្នានៃការលក់ទាំង២ប្រភេទនេះ គឺអាស្រ័យលើការត្រៀមខ្លួនខុសគ្នា ។ បើលក់ដើម្បីកេងប្រាក់ចំណេញ គឺអាស្រ័យលើការត្រៀមទីតាំង ប៉ុន្តែបើលក់ដើម្បីទិញផ្ទះថ្មី គឺអាស្រ័យលើការត្រៀមខ្លួនរបស់ម្ចាស់ផ្ទះ ។
ទោះជាយ៉ាងណា មុននឹងលក់ផ្ទះ គួរតែសិក្សាពីតម្លៃទីផ្សារ និងគូប្រជែងនៅក្នុងទីតាំងទាំងនោះថា មានលក្ខណៈបែបណា ព្រោះយ៉ាងហោចណាស់ យើងនឹងបានដឹងថា នៅក្នុងបរិវេណនោះមានតម្រូវការតិច ឬច្រើនកម្រិតណា ហើយត្រូវប្រើពេលវេលាយូរប៉ុនណា ទើបអាចលក់ផ្ទះដាច់ ៕
ចែករំលែកព័តមាននេះ