ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាសែត​ហ្វី​លី​ពី​ន​ម្នាក់​ត្រូវ​ឃា.ត ករ២​នាក់​បា​.​ញ់​ស​ម្លា​.​ប់

2 ឆ្នាំ មុន

ហ្វីលីពីន ៖ អ្នកកាសែត​ហ្វី​លី​ពី​ន​ម្នាក់​ត្រូវ​បាន​គេ​បា​.​ញ់​ស​ម្លា​.​ប់ ខណៈ​ពេល​កំពុង​បើកបរ​នៅ​ក្នុង​រដ្ឋ

ហ្វីលីពីន ៖ អ្នកកាសែត​ហ្វី​លី​ពី​ន​ម្នាក់​ត្រូវ​បាន​គេ​បា​.​ញ់​ស​ម្លា​.​ប់ ខណៈ​ពេល​កំពុង​បើកបរ​នៅ​ក្នុង​រដ្ឋធានី Manila បណ្តាល​ឱ្យ​មានការ​ថ្កោលទោស​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សកម្មជន​ដែល​ហៅ​ការ​ធ្វើឃា.ត​នោះ​ថា​ជា​ការ​បំផ្លិចបំផ្លាញ​ដល់​សេរីភាព​សារព័ត៌មាន​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ប៉ូ​លី​ស​នៅ​ថ្ងៃ​អង្គារ ទី ៤ តុលា​នេះ​។

លោក Percival Mabasa វ័យ ៦៣​ឆ្នាំ​ជា​អ្នកកាសែត​ប្រចាំ​វិទ្យុ ត្រូវ​បាន​ស​ម្លា​.​ប់​ដោយ​ឃា.តករ​២នាក់​នៅ​ច្រក​ទ្វារ​ចូល​នៃ​បរិវេណ​លំនៅ​ដ្ឋា​ន​របស់​លោក​នៅ​តំបន់ Las Pinas នៃ​រដ្ឋធានី Manila កាលពី​យប់​ថ្ងៃ​ចន្ទ ទី ៣ តុលា​ម្សិលមិញ​នេះ​។

សហភាព​ជាតិ​នៃ​អ្នកកាសែត​ហ្វី​លី​ពី​ន​និយាយ​ថា «​ឧប្បត្តិហេតុ​ដែល​កើតឡើង​បាន​បង្ហាញ​ពី​របៀប​ដែល​ជនល្មើស​មាន​ភាព​ក្លាហាន និង​របៀប​ដែល​អាជ្ញាធរ​បរាជ័យ​ក្នុង​ការ​ការពារ​អ្នកកាសែត ក៏​ដូច​ជា​ប្រជាពលរដ្ឋ​សាមញ្ញ​ពី​គ្រោះថ្នាក់​»​។

ប៉ូ​លី​ស​ប្តេជ្ញា​ចិត្ត​នាំ​យក​ឃា.តករ​មក​កាន់​ទោស​។ កា​រស​ម្លា​.​ប់​អ្នកកាសែត​នេះ​កើតឡើង បន្ទាប់​ពី​មានការ​ចា​.​ក់ស​ម្លា​.​ប់​អ្នកកាសែត​វិទ្យុ​កាលពី​ខែ​មុន​។

គ្រួសារ​របស់​លោក Mabasa ហៅ​កា​រស​ម្លា​.​ប់​រូប​លោក​ជា​ឧ​ក្រិ​.​ដ្ឋ​កម្ម​ដ៏​គួរ​ឱ្យ​សោកស្តាយ និង​បាន​ទាមទារ​ឱ្យ​នាំ​យក​ឃា.តក​ដ៏​កំសាក​មក​កាត់ទោស​។

សូម​បញ្ជាក់​ថា ហ្វី​លី​ពី​ន​ជា​ប្រទេស​មាន​បរិយាកាស​ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី​បំផុត​មួយ​នៅ​ក្នុង​តំបន់​អាស៊ី ប៉ុន្តែ​វា​នៅ​តែ​ជា​កន្លែង​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​អ្នកកាសែត​ជា​ពិសេស​នៅ​ក្នុង​ខេត្ត​របស់​ខ្លួន​។

ក្នុង​រយៈពេល ៣៥​ឆ្នាំ​ចុង​ក្រោយ អ្នកកាសែត​យ៉ាងតិច ១៨៧​នាក់​ត្រូវ​បាន​ស​ម្លា​.​ប់​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន ដោយ​ក្នុង​នោះ​មាន ៣២​នាក់​ស្លា​.​ប់​ក្នុង​ឧប្បត្តិ​ហេតុតែ​មួយ​កាលពី​ឆ្នាំ ២០០៩​។ នេះ​បើ​យោង​តាម​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ