ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​នឹង​ទប់ស្កាត់​ការ​នាំ​ចេញ​បច្ចេកវិទ្យា​ដើម្បី​កុំឱ្យ​យោធា​ចិន​ទទួល​បាន

2 ឆ្នាំ មុន

អាមេរិក ៖ សហរដ្ឋអាមេរិក ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រកាស​ពី​វិធានការ​ថ្មី​ក្នុង​ស​ប្តា​ហ៍​នេះ ដើម្បី​ដាក់​

អាមេរិក ៖ សហរដ្ឋអាមេរិក ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រកាស​ពី​វិធានការ​ថ្មី​ក្នុង​ស​ប្តា​ហ៍​នេះ ដើម្បី​ដាក់​កំហិត​លើ​ក្រុមហ៊ុន​ចិន​មិន​ឱ្យ​ទទួល​បាន​បច្ចេកវិទ្យា​ឈី​ប​។

ទីភ្នាក់ងារសារព័ត៌មាន Reuters ត្រូវ​មនុស្ស​ចំនួន ៣​នាក់​ប្រាប់​ពី​បញ្ហា​នេះ​ថា វិធានការ​ថ្មី​របស់​អា​មេ​រិ​ក​មាន​បំណង​កាត់​ផ្តាច់​ការ​ទទួល​បាន​បច្ចេកវិទ្យា​ឈី​ប (semiconductor technology) ពី​សំណាក់​ក្រុមហ៊ុន​ចិន​។

កាសែត The New York Times បាន​ធ្វើការ​ចុះ​ផ្សាយ​ដំបូង​ថា អា​មេ​រិ​ក​នឹង​ចេញ​វិធានការ​ថ្មី​នៅ​ស​ប្តា​ហ៍​នេះ ដោយ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​នឹង​ក៏​មាន​ផែនការ​កម្រិត​លើ​ការ​លក់​បន្ទះ​ឈី​ប​អា​មេ​រិ​ក​ទៅ​ឱ្យ​គម្រោង​ម​ជ្ឍ​មណ្ឌល​ទិន្នន័យ និង​កុំព្យូទ័រ​ទំនើប​បំផុត​របស់​ចិន​។

សេត​វិមាន​មិន​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ចំពោះ​សំណើសុំ​ការ​អត្ថាធិប្បាយ​ទេ ហើយ​ក្រសួងពាណិជ្ជកម្ម​បាន​បដិសេធ​ការ​អត្ថាធិប្បាយ​។

កាលពី​ខែ​មុន ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​រាយការណ៍​ថា រដ្ឋបាល​របស់​លោក Joe Biden គ្រោងទុក​ក្នុង​ខែតុលា​ដើម្បី​ពង្រីក​ការ​ទប់ស្កាត់​ការ​ដឹក​ជញ្ជូន​ឈី​ប​អា​មេ​រិ​ក​ទៅ​កាន់​ចិន ដែល​ប្រើ​សម្រាប់​បញ្ញា​សិប្បនិម្មិត និង​ឧបករណ៍​ផលិត​បន្ទះ​សៀគ្វី​។

វិធានការ​ថ្មី​គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​របស់​អា​មេ​រិ​ក​ដើម្បី​គ្រប់គ្រង​បច្ចេកវិទ្យា​ដែល​អាច​គាំទ្រ​ដល់​យោធា​ចិន​។ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិ​ក​លោក Jake Sullivan និយាយ​នៅ​ក្នុង​សុន្ទរកថា​កាលពី​ខែ​មុន​ថា ការ​ត្រួតពិនិត្យ​ការ​នាំ​ចេញ​បច្ចេកវិទ្យា​អាច​ជា​ទ្រព្យសម្បត្តិ​យុទ្ធសាស្ត្រ​ថ្មី​នៅ​សហរដ្ឋអាមេរិក និង​ជា​ឧបករណ៍​ដើម្បី​កំណត់​តម្លៃ​លើ​បច្ចាមិត្ត ហើយ​សូ​ម្បី​យូរ​ៗ​ទៅ វា​នឹង​ធ្វើ​ឱ្យ​ខូច​សមត្ថភាព​សមរភូមិ​របស់​ពួក​គេ​។

ចំពោះ​បច្ចេកវិទ្យា​ដូច​ជា បន្ទះ​ឈី​ប​អង្គ​ចង​ចាំ (memory chips) លោក Jake Sullivan ថ្លែង​ថា “​យើង​ត្រូវ​រក្សា​ការ​នាំមុខ​គេ​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​”​។

សូម​រម្លឹក​ថា កាលពី​ខែសីហា​កន្លង​ទៅ​នេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ចុះ​ផ្សាយ​ថា អា​មេ​រិ​ក​កំពុង​ពិចារណា​កំណត់​ការ​នាំ​ចេញ​នូវ​ឧបករណ៍​ផលិត​បន្ទះ​ឈី​ប និង​ឈី​ប​អង្គ​ចង​ចាំ នៅ​ក្នុង​ប្រទេស​ចិន រួម​មាន​ក្រុមហ៊ុន Yangtze Memory Technologies Co Ltd (YMTC)៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ