ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូក​នេសាទ​វៀតណាម​ចូល​មក​ឆក់​ត្រី​បាន​…​សង្ស័យ​​ទទួល​លាភ

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​ទូក​នេសាទ​ជនជាតិ​វៀតណាម​ជា​ច្រើន​បាន​ឆ្លង​ដែន​ចូល​មក​ឆក់​ត្រី​ដោយ​ខុសច្បាប់ នៅ​បឹង​បា​យ៉ាប ភូមិ​បា​យ៉ាប ឃុំ​បា​សាក់​ស្រុក​ស្វាយ​ជ្រំ ហើយ​ត្រូវ​មហាជន​បាន​រិះគន់​ចំ​ៗ​ថា សមត្ថកិច្ច​បើកដៃ​ឲ្យ​ទូក​នេសាទ​យួន​ចូល​មក​ទឹកដី​កម្ពុជា ដើម្បី​ឆក់​ត្រី​យ៉ាង​អនាធិបតេយ្យ អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​អើពើ…

ខេត្តស្វាយរៀង ៖ មាន​ទូក​នេសាទ​ជនជាតិ​វៀតណាម​ជា​ច្រើន​បាន​ឆ្លង​ដែន​ចូល​មក​ឆក់​ត្រី​ដោយ​ខុសច្បាប់ នៅ​បឹង​បា​យ៉ាប ភូមិ​បា​យ៉ាប ឃុំ​បា​សាក់​ស្រុក​ស្វាយ​ជ្រំ ហើយ​ត្រូវ​មហាជន​បាន​រិះគន់​ចំ​ៗ​ថា សមត្ថកិច្ច​បើកដៃ​ឲ្យ​ទូក​នេសាទ​យួន​ចូល​មក​ទឹកដី​កម្ពុជា ដើម្បី​ឆក់​ត្រី​យ៉ាង​អនាធិបតេយ្យ អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​អើពើ ។

បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បា​យ៉ាប​ដែល​ជា​អ្នក​ប្រកប​មុខរបរ​នេសាទ​បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២២ មាន​ទូក​នេសាទ​ជនជាតិ​វៀតណាម​ជា​ច្រើន​គ្រឿង​បាន​ធ្វើ​សកម្មភាព​ឆក់​ត្រី​ខ្នាត​ធំ​នៅ​ក្នុង​ព្រែក​បឹង​បា​យ៉ាប ស្ថិត​នៅ​ក្នុងភូមិ​បា​យ៉ាប ឃុំ​បា​សាក់ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។

ប្រភព​បាន​លើក​ឡើង​ថា ចំពោះ​ទីតាំង​មួយ​នេះ​ប្រជាពលរដ្ឋ​អ្នកនេសាទ​ត្រី តែងតែ​ឃើញ​ជនជាតិ​វៀតណាម​ជិះទូក​មក​ឆក់​ត្រី​ជា​រៀងរាល់ថ្ងៃ ដោយ​ដាក់​ស្បៃ​អួន​រុញ​ពីមុខ​ទូក​រួច​ឆក់​ត្រី​ឲ្យ​សន្លប់​ចូល​ក្នុង​អួន​ពួក​គេ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ត្រី តូច​ៗ​ងាប់ ។ ចំពោះ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្នុង​មូល​​ដ្ឋាន​វិញ​ធ្វើ​ជា​មិនដឹងមិនឮ គ្មាន​វិធានការ​បង្ក្រាប​នោះ​ឡើយ ដោយ​បណ្ដោយ​ឲ្យ​ជនជាតិ​វៀត​ណាម​មក​ឆក់​ត្រី​យ៉ាង​អនាធិបតេយ្យ ។ ពេល​ខ្លះ ជនជាតិ​វៀតណាម​មក​ឆក់​ត្រី​ហើយ​បាន​ផ្ដាច់​ម៉​ង ត្រី​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដាច់​អស់​ក៏​មាន​ដែរ ។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ កោះសន្តិភាព​មិន​អាច​ទំនាក់ទំនង​ទៅ​លោក សោម សុ​ភ័​ណ្ឌ អធិការ​ស្រុក​ស្វាយ​ជ្រំ​បាន​ទេរ​ហូត​មក​ដល់​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២២​នេះ ។ ទោះជា​យ៉ាងណា​ក្ដី បងប្អូន​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​បង្ក្រាប​ជនជាតិ​វៀតណាម​ដែល​មក​ឆក់​ត្រី​នៅ​ទឹកដី​ក្នុងភូមិ​បា​យ៉ាប ឃុំ​បា​សាក់ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​ទាំងនេះ​ផង ។

បងប្អូន​ប្រជាពលរដ្ឋ​សង្ឃឹម​ជឿជាក់​លើ​ឯកឧត្តម ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង និង​លោក​ស្នងការ​ខេត្ដស្វាយរៀង​ដែល​ទើប​និង​កាន់​តំណែង​ថ្មី​ៗ ចាត់វិធានការ​ដោះស្រាយ​រាល់​បញ្ហា​ជូន​ពលរដ្ឋ​ជា​មិន​ខាន ជា​ពិសេស ចំណាត់ការបង្ក្រាប​ទូក​នេសាទ​ជនជាតិ​វៀតណាម ដែល​មក​ឆក់​ត្រី​ខុសច្បាប់ ទាំងនេះ​ប្រសិនបើ​ពុំ​មាន​ចំណាត់ការ​ទេ ពូជ​មច្ឆា​ជាតិ បឹង​បា​យ៉ាប​នឹង​ត្រូវ​ផុត​ពូជ​៕

អត្ថបទសរសេរ ដោយ