ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកស្ទឹង​សែន​ហក់​ឡើង​ខ្ពស់​នឹក​ស្មាន​មិន​ដល់

2 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ទឹកស្ទឹង​សែន​នៅ​ក្នុង​ឆ្នាំង​២០២២​នេះ​បាន​ហក់​ឡើង​ខ្ពស់​ហួស​ពី​ការ​គិត រហូត​ធ្វើ​ឱ្យ​លិច​ផ្ទះ លិច​ផ្លូវ​ធ្វើ​ដំណើរ និង​ប៉ះពាល់​ដល់​ផលដំណាំ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​ហិ​កតា ។ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​០៤ តុលា នេះ…

ខេត្តកំពង់ធំ ៖ ទឹកស្ទឹង​សែន​នៅ​ក្នុង​ឆ្នាំង​២០២២​នេះ​បាន​ហក់​ឡើង​ខ្ពស់​ហួស​ពី​ការ​គិត រហូត​ធ្វើ​ឱ្យ​លិច​ផ្ទះ លិច​ផ្លូវ​ធ្វើ​ដំណើរ និង​ប៉ះពាល់​ដល់​ផលដំណាំ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​ហិ​កតា ។
ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​០៤ តុលា នេះ បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ទីរ​ធនធានទឹក និង​ឧតុ​និយម​ខេត្តកំពង់ធំឲ្យ​ដឹង​ថា ទឹកស្ទឹង​សែន​នៅ​តែ​បន្ត​កើនឡើង​សីតុណ្ហភាព​នៅ​ស្ថានីយ​កំពង់ធំ អតិបរមា​៣២,០°C អប្បរ​មា២២,៥°C ។

ចំណែក​កំពស់​ទឹកស្ទឹង​សែន​នៅ​ស្ថានីយ​កំពង់ធំ កាលពី​ម្សិលមិញ​ថ្ងៃ​ទី​០៣ តុលា ទឹក​មានកំ​ពស់​១៣,៩៣​ម ហើយ​នៅ​ថ្ងៃ​ទី​០៤ ខែតុលា​នេះ កំពស់​ទឹក​ហក់​ឡើង​ដល់​១៣,៩៩​ម លើស​កំពស់​ដែល​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​គឺ​១៣,៥០​ម​តែ​ប៉ុណ្ណោះ ។ ដោយឡែក នៅ​ស្ថានីយ​ស្រុក​សណ្តាន់ ម្សិល​មិញ​ទឹក​មានកំ​ពស់​១៩,៨៨​ម ហើយ​ថ្ងៃនេះ ទឹក​មានកំ​ពស់​១៩,៩០​ម ទឹក​កើនឡើង​០,០២​ម កំពស់​ដែល​ដាក់​ឲ្យ​ប្រុង​ប្រយ័ត្ន​១៨,៥០​ម ។

បើ​ប្រៀបធៀប​កំពស់​ទឹកស្ទឹង​សែន​នៅ​រយៈពេល​៣​ឆ្នាំ​ជាប់​ៗ​គ្នា​នេះ គិត​ត្រឹម​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២០ នៅស្ថានីយ​កំពង់ធំ កំពស់​ទឹកស្ទឹង​សែន​ត្រឹមតែ​១២,២៧​ម នៅ​ថ្ងៃ​ទី​០៤ ខែតុលា​ឆ្នាំ​២០២១ កំពស់​ទឹកស្ទឹង​សែន​ត្រឹមតែ​១៣,២៩​ម តែ​ប៉ុណ្ណោះ ស្រាប់តែ​នៅ​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២២​នេះ កំពស់​ទឹកស្ទឹង​សែន​បាន​ហក់​ឡើង​ដល់​ទៅ​១៣,៩៩​ម​ឯណោះ ដែល​ខ្ពស់​ហួស​ពី​ការ​គិត​ទុក​។

ជាមួយនឹង​ជំនន់​ទឹកភ្លៀង​នេះ​ដែរ​អាជ្ញាធរ​ខេត្ត ក្រុង ស្រុក​គ្រប់​ថ្នាក់ ក៏​បាន​អំពាវនាវ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ជាប់​ជា​និច្ច​ចំពោះ​សុវត្ថិភាព​មនុស្ស សត្វ ក៏​ដូច​ជា​ទ្រព្យសម្បត្តិ និង​បាន​នាំ​យក​នូវ​អំណោយ​ទៅ​ចែក​ជូន​ដល់​ពលរដ្ឋ​ដែល​រង​គ្រោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ