ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ព្រួយបារម្ភពីភាពទន់ខ្សោយវិស័យកីឡាក្នុងទ្វីបអាស៊ី មិនអាចចូលរួមប្រកួតវគ្គកណ្ដាលផ្ដាច់ព្រ័ត្រ World Cup

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ផ្នែក​វិស័យ​កីឡា​ក្នុង​បណ្តា​ប្រទេស​នា​ទ្វី​អាស៊ី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី នៃ​កម្ពុជា​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ភាព​ទន់ខ្សោយ​ក្នុង​វិស័យ​កីឡា​ក្នុង​ទ្វីបអាស៊ី​ដោយ​មិន​អាច​ចូលរួម​ប្រកួត​វត្ត​កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ការ​ប្រកួត​World Cup​បាន​។ នា​ឱកាស​អញ្ជើញ​បើក​មហាសន្និបាត​ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ក​អាស៊ី (OCA)…

រាជធានី​ភ្នំពេញ ៖ នៅ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ផ្នែក​វិស័យ​កីឡា​ក្នុង​បណ្តា​ប្រទេស​នា​ទ្វី​អាស៊ី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី នៃ​កម្ពុជា​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ភាព​ទន់ខ្សោយ​ក្នុង​វិស័យ​កីឡា​ក្នុង​ទ្វីបអាស៊ី​ដោយ​មិន​អាច​ចូលរួម​ប្រកួត​វត្ត​កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ការ​ប្រកួត​World Cup​បាន​។

នា​ឱកាស​អញ្ជើញ​បើក​មហាសន្និបាត​ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ក​អាស៊ី (OCA) លើក​ទី​៤១ ប្រារព្ធ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​នា​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២២ សម្តេច​តេ​ជោ បាន​ចោទសួរ​ថា តើ​ហេតុ​អ្វី​ទៅ​បានជា​កីឡារ​នៅ​ទ្វីបអាស៊ី​នៅ​ទន់ខ្សោយ? ជា​ពិសេស​បាល់ទាត់ សូ​ម្បី​វគ្គ​កណ្ដាល​ផ្ដាច់ព្រ័ត្រ World Cup ក៏​ពិបាក​ចូល​ដែរ ខណៈ​មាន​ប្រទេស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​អាច​ចូល​វគ្គ​ជម្រុះ World Cup ជា​រៀង​រាល់ពេល​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា ៖«​ក្នុង​ពេល​ជំនួប​ជាមួយ ប្រធាន​ក្រុមប្រឹក្សា OCA មិ​ញ​នេះ​ខ្ញុំ​បាន​លើក​ឡើង​ចំណុច​ចំនួន​២ ទី​មួយ​អាស៊ី​របស់​យើង​គួរតែ​ពិនិត្យ​ថា តើ​ហេតុ​អ្វី​ទៅ​បានជា​កីឡារ​របស់​ទ្វីប​របស់​យើង​នៅ​ទន់ខ្សោយ? ជា​ពិសេស​បើ​ពិនិត្យ​អំពី​បាល់ទាត់​យើង​ពិនិត្យ​ឃើញ​ថា ក្នុង​តំបន់​របស់​យើង​គ្រាន់តែ​ចិន និង​ឥណ្ឌា គឺ​មាន​ប្រជាជន​ជិត​៣​ពាន់​លាន​នាក់​បូក​នឹង​អាស៊ាន​ប្រមាណ​៦០០​លាន​នាក់​ទៀត និង​បូក​បណ្ដា​ប្រទេស​នានា គឺ​ប្រជាជន​ច្រើន​ណាស់​។ ប៉ុន្ដែ​បើ​និយាយ​បាល់ទាត់ សូ​ម្បី​តែ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​យើង​ក៏​ពិបាក​ចូល ហើយ​ក៏​មាន​តែ​ប្រទេស​ចំនួន​តូច​ប៉ុណ្ណោះ ដែល​បាន​អាច​ចូល​ទៅ​ក្នុង​វគ្គ​ជម្រុះ World Cup ជា​រៀង​រាល់ពេល​»​។

សម្ដេច​តេ​ជោ បន្ដ​ថា ចំពោះ World Cup ឆ្នាំ​២០២២​នេះ​វិញ សម្ដេច​ពិតជា​រីករាយ​ព្រោះ​ក្នុង​តំបន់​ទ្វីបអាស៊ី​មាន​ព្រឹត្តិការណ៍ World Cup នៅ​កា​តា​។ សម្ដេច​ក៏​សង្ឃឹមថា ក្រោយ​បញ្ចប់​ការ​ប្រកួត​នឹង​ទទួល​បាន​ផ្លៃ​ផ្កា​ពី​ការ​ប្រកួត World Cup នៅ​ទីនោះ ក៏​ប៉ុន្ដែ​អ្វី​គួរ​សិក្សា​បន្ថែម គឺ​តើ​មាន​មូលហេតុ​អ្វីខ្លះ? ដែល​ប្រជាជន​ចំនួន​ដ៏​ច្រើន​បែរជា​កីឡារ​ទន់ខ្សោយ​ជាង​ទ្វីប​ដ៏​ទៃ?បើ​ប្រៀបធៀប​ជាមួយ​ទ្វីបអឺរ៉ុប និង​ទ្វីបអាមេរិក គឺ​ទ្វីបអាស៊ី​មាន​ភាព​ទន់ខ្សោយ​ជាងគេ​ដែល​ចំណុច​ដែល​ត្រូវ​គួរ​សិក្សា​បន្ថែម​ទៀត​។

សម្ដេច​តេ​ជោ រំលឹក​ថា មាន​ប្រជាជន​ច្រើន​មិន​ប្រាកដ​កីឡា​ខ្លាំង​នោះ​ទេ ហើយ​ប្រជាជន​តិច​មិន​ប្រាកដ​ថា កីឡា​ទន់ខ្សោយ​នោះ​ទេ ហើយ​នេះ​ជា​រឿង​បាន​កើតឡើង​ក្នុង​តំបន់​អាស៊ី​។

ពាក់ព័ន្ធ​នឹង​បញ្ហា​កីឡា​នេះ​ដែរ សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ដ្រី ក៏​បាន​លើក​ឡើង​ពី​ការ​ពង្រឹង​វិធានការ​ក្នុង​ពេល​ការ​ប្រកួត​ព្រោះថា នា​ពេល​ថ្មី​ៗ​នេះ​នៅ​ឥណ្ឌូ​នេ​ស៊ី មានការ​រត់​ជាន់​គ្នា​ស្លា​.​ប់​ជា​ច្រើន​នាក់​ក្នុង​ពេល​ការ​ប្រកួត​បាលទាត់​។

សម្ដេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា «​សម្រាប់​ចំណុច​ទី​ពីរ គឺជា​ចំណុច​អំពី​វិធានការ​នៃ​ការ​ពង្រឹង​ក្រមសីលធម៌​នៃ​ការ​ប្រកួត ហេតុ​អ្វី​ទៅ ដោយសារ​តែ​បញ្ហា​ការ​ប្រកួត​យើង​ឃើញ​ថា សោកនាដកម្ម​មួយ​ចំនួន បាន​កើតឡើង ជា​ពិសេស​ថ្មី​ៗ​នេះ​នៅ​ឥណ្ឌូ​នេ​ស៊ី​អំពី​ហិ​.​ង្សា និង​ការ​រត់​ជាន់​គ្នា​ស្លា​.​ប់​នៅ​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​ក៏​មាន​ព្រឹត្តិការណ៍​កើតឡើង​នៅ​ទ្វីប​ដទៃ​ក៏​មាន​ព្រឹត្តិការណ៍​កើតឡើង​»​។

សម្ដេច​តេ​ជោ​បន្ថែម​ថា ដូច្នេះ​ចាំបាច់​ណាស់ ត្រូវ​ពង្រឹង​ក្របខ័ណ្ឌ​ក្រមសីលធម៌ អំពី​ការ​ប្រកួត វា​មិនមែន​គ្រាន់តែ​ដើម្បី​ការ​ឈ្នះ ក៏​ប៉ុន្តែ​រំលោភ​បំពាន​ទៅ​លើ​លក្ខ​ខ័​ណ្ឌ នៃ​ការ​ប្រកួត ឬ​ប្រើ​អំពើ​ហិ​.​ង្សា​នោះ​ទេ​។

ជាមួយ​គ្នា​នោះ​ដែរ​សម្ដេច​ថា នៅ​ទ្វីបអាស៊ី​មាន​ភាព​ទន់ខ្សោយ នៃ​ផ្នែក​កីឡា​ពិតមែន ក៏​ប៉ុន្ដែ​មិន​ត្រូវ​មាន​ទុនខ្សោយ ក្នុង​ផ្នែក​ស​លី​ធម៌​ក្នុង​ការ​គ្រប់គ្រង​ខាង​កីឡា​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ