ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន​ចុច​ឈ្មោះ​អតីត​អ្នក​ប្រដាល់​កម្ពស់​ជាង​២​ម៉ែត្រ ចូល​កងទ័ព​ត្រៀមប្រយុទ្ធ​នឹង​អ៊ុយ​ក្រែ​ន

2 ឆ្នាំ មុន

រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោក Vladimir Putin បាន​ជ្រើសរើស​អតីត​កំពូល​អ្នក​ប្រដាល់សកល​របស់​រុ​

រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោក Vladimir Putin បាន​ជ្រើសរើស​អតីត​កំពូល​អ្នក​ប្រដាល់សកល​របស់​រុ​ស្ស៊ី​កម្ពស់ ២,១៣​ម៉ែត្រ មក​បម្រើ​ក្នុង​ជួរ​កងទ័ព​ត្រៀមប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​ជាមួយ​អ៊ុយ​ក្រែ​ន​។ គួររំលឹកថា តើ​ការ​ចល័ត​ទ័ព​ទ្រង់ទ្រាយ​ធំ​របស់​លោកពូ​ទី​ន នឹង​ប៉ះពាល់​ដល់​អត្ត​ព​លិ​ក​រុ​ស្ស៊ី​ដែរ​ឬទេ?

យោង​តាម​ប្រភព​ពី​គេហទំព័រ LADbible បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០៣ ខែតុលា បានឱ្យ​ដឹង​ថា លោក ពូ​ទី​ន បាន​ចុះ​ឈ្មោះ​លោក Nikolai Valuev អាយុ​៤៩​ឆ្នាំ អតីត​កំពូល​អ្នក​ប្រដាល់​រុ​ស្ស៊ី ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក WBA heavyweight ដែល​កាន់កាប់​តំណែង​អ្នក​ប្រដាល់​កម្ពស់​ខ្ពស់ និង​ទម្ងន់​ធ្ងន់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ប្រដាល់​ជាមួយ​កម្ពស់​២,១៣ម៉ែត្រ និង​ទម្ងន់​​​១៤៩គីឡូក្រាម​ ចូល​ក្នុង​បញ្ជី​កងទ័ព​បម្រុង សម្រាប់​ការ​ប្រយុទ្ធ​ជាមួយ​អ៊ុយ​ក្រែ​ន​។

កាលពី​ចុងខែ​កញ្ញា​កន្លង​ទៅ ទូរទស្សន៍​រុ​ស្ស៊ី Izvestia បាន​ថ្លែង​ទៅ​កាន់​លោក Valuev ដែល​បាន​ចូល​និវត្តន៍​ពី​អាជីព​កាលពី​ឆ្នាំ​២០០៩ ដើម្បី​បង្ហាញ​ថា គាត់​ត្រូវ​បាន​កោះហៅ​ចូល​ការិយាល័យ​យោធា​។

លោក Valuev បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា «​ខ្ញុំ​គិត​ថា​គ្រប់​គ្នា​នឹង​ទៅ​។ ខ្ញុំ​ក៏​បាន​ទទួល​ការ​ជូនដំណឹង​ផង​ដែរ​។ ហើយ​ខ្ញុំ​នឹង​ទៅ​ការិយាល័យ​យោធា​»​។ ជំហាន​បន្ទាប់​សម្រាប់​លោក Valuev គឺ​ត្រូវ​ទៅ​ការិយាល័យ​ចុះ​ឈ្មោះ និង​បំពេញ​កាតព្វកិច្ច​យោធា មុន​ពេល​គាត់​អាច​ចូលរួម​ក្នុង​កាតព្វកិច្ច​ផ្លូវការ​របស់​កងទ័ព​រុ​ស្ស៊ី​។ ហើយ​គាត់​បាន​និយាយ​ថា គាត់​នឹង​ធ្វើ​វា​នៅ​ស​ប្តា​ហ៍​នេះ​។

ប្រធានាធិបតី​រុ​ស្ស៊ី លោក Vladimir Putin កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា បាន​ប្រកាស​អំពី​អ្វី​ដែល​លោក​ពិពណ៌នា​ថា​ជា​ការ​ចល័ត​កងទ័ព​ទ្រង់ទ្រាយ​ធំ ដោយ​ផ្នែក​ជាមួយនឹង​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក Sergei Shoigu ហើយ​ទាហាន​បម្រុង​ប្រមាណ ៣០​ម៉ឺន​នាក់​នឹង​ត្រូវ​បាន​កោះហៅ​។ ប៉ុន្តែ​ទោះ​យ៉ាងណា ប្រព័ន្ធ​ផ្សព្វផ្សាយ​រុ​ស្ស៊ី​បាន​រាយការណ៍​ថា ចំនួន​ពិតប្រាកដ​អាច​នឹង​ច្រើន​ជាង​នេះ​ទៅ​ទៀត​។

គួរ​រំលឹក​ថា លោក Nikolai Valuev គឺជា​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក WBA heavyweight រវាង​ចន្លោះ​ឆ្នាំ ២០០៥ និង ២០០៧ ហើយ​ម្តងទៀត នៅ​ក្នុង​ឆ្នាំ ២០០៩ មុន​ពេល​ត្រូវ​បាន​ផ្តួល​ដោយ​អ្នក​ប្រដាល់​អង់គ្លេស David Haye កាលពី​ខែវិច្ឆិកា ឆ្នាំ​២០០៩​។

នៅ​ក្នុង​អាជីព​ប្រដាល់​របស់ Valuev បាន​ឆ្លងកាត់​ការ​ប្រកួត​សរុប ៥៣​ដង ឈ្នះ​៥០​ដង ចាញ់​២​ដង និង​គ្មាន​លទ្ធផល​១​ដង ដោយ​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​ចំនួន ៣៤​ដង​។ មិនតែប៉ុណ្ណោះ Valuev គឺជា​អត្ត​ព​លិ​ក​រុ​ស្ស៊ី​ម្នាក់ ដែល​ទទួល​បានការ​ចាប់អារម្មណ៍ និង​ចូល​ចិត្ត​យ៉ាង​ខ្លាំង​ពី​សំណាក់​លោកពូ​ទី​ន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ